រាជធានីភ្នំពេញ ៖ និស្សិតប្រុសម្នាក់បានរងរបួសត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវចោរចាក់២កាំបិតចុងស្រួចប្លន់យកម៉ូតូ ឌ្រីមសេ១២៥ ស៊េរី២០០៥ ពណ៌ខ្មៅ ទៅបាត់ដោយសុវត្ថិភាព ខណៈទំនេរពីការសិក្សាឆ្លៀតរត់ម៉ូតូឌុប ។ ហេតុការណ៍ប្លន់យកម៉ូតូនេះកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១០ មេសា ២០១៣ ស្ថិតក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខេង ខណ្ឌឫស្សីកែវ ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះញ៉ែម សាម៉េត ភេទប្រុស អាយុ៣០ឆ្នាំ ជានិស្សិត មានទីលំនៅផ្ទះជួលក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវចោរចាក់២កាំបិតដោយមួយកាំបិតចំ.ក និងមួយកាំបិតទៀតចំបាតដៃរងរបួសធ្ងន់ ៕
ចែករំលែកព័តមាននេះ