រាជធានីភ្នំពេញ ៖ដើមអង្គាបុស្សមួយដើមស្ថិតនៅលើសួនច្បារជិតរូបសំណាកលោកតាក្រមង៉ុយនៅទល់មុខសណ្ឋាគារកាំបូឌីយ៉ាណា ស្ថិតតាមបណ្តោយវិថីព្រះស៊ីសុវត្ថិ ក្រុម៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី៩ មេសា ធ្វើឱ្យមានការភ្ញាក់ផ្អើល ខណៈពេលឃើញមានផ្សែងហុយចេញពីដើមអង្គាបុស្សខ្មួលខ្មាញ់ ។
អ្នកលក់ដូរនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសមានសតិមិនប្រក្រតីម្នាក់អង្គុយជក់បារីនៅក្រោមដើមអង្គាបុស្សនេះរួចហើយយកកន្ទុយបារីដាក់គររុកចូលក្នុងប្រហោងរន្ធដើមអង្គាបុស្ស រួចយកឈើគូសដុតធ្វើឲ្យឆេះហុយផ្សែងខ្មួលខ្មាញ់បណ្តាលឱ្យផ្អើលឆោឡោរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចតុមុខនៅជិតកន្លែងកើតហេតុមកដល់ ទើបបុរសនោះរត់គេចខ្លួន ៕




ចែករំលែកព័តមាននេះ