ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ល្បែង​ប្រជា​ប្រិយ​​ខ្មែរ​មាន​ការ​ធ្លាក់​​ចុះ​​ ​…

12 ឆ្នាំ មុន

ល្បែង​ប្រជាប្រិយខ្មែរមាន​ប្រវត្តិ​ផ្សារ​ភ្ជាប់​ជាមួយប្រពៃណី​វប្បធម៌ ក៏ដូច​ជា​ជីវ​ភាព​​រស់នៅរបស់ប្រជាជនខ្មែរ​ជា​យូរលង់ណាស់ មក ហើយ ហើយ​​បើ​តាម​ការ​បញ្ជាក់ពី​អ្នកប្រវត្តិសាស្រ្ត និង​សាស្រ្តា​​ចារ្យ​ខាងវប្បធម៌បានបង្ហាញ​ថា ល្បែង​ប្រជាប្រិយ​ខ្មែរ ដូចជា បោះ អង្គញ់ លាក់​​កន្សែង ស្តេចចង់ ទាញ​ព្រ័ត្រ ក្រុង​មេ​មាន់ វាយ​ក្អម ចោល​ឈូង ឆ្មា​ចាប់​​កណ្តុរ ដណ្តើម​ស្លឹកឈើ ពង្រត់​កូន​ក្រមុំ ចាប់​

ល្បែង​ប្រជាប្រិយខ្មែរមាន​ប្រវត្តិ​ផ្សារ​ភ្ជាប់​ជាមួយប្រពៃណី​វប្បធម៌ ក៏ដូច​ជា​ជីវ​ភាព​​រស់នៅរបស់ប្រជាជនខ្មែរ​ជា​យូរលង់ណាស់ មក ហើយ ហើយ​​បើ​តាម​ការ​បញ្ជាក់ពី​អ្នកប្រវត្តិសាស្រ្ត និង​សាស្រ្តា​​ចារ្យ​ខាងវប្បធម៌បានបង្ហាញ​ថា ល្បែង​ប្រជាប្រិយ​ខ្មែរ ដូចជា បោះ អង្គញ់ លាក់​​កន្សែង ស្តេចចង់ ទាញ​ព្រ័ត្រ ក្រុង​មេ​មាន់ វាយ​ក្អម ចោល​ឈូង ឆ្មា​ចាប់​​កណ្តុរ ដណ្តើម​ស្លឹកឈើ ពង្រត់​កូន​ក្រមុំ ចាប់​កូន​​ខ្លែង ។ល។ បានដើរតួនាទី​យ៉ាង​សំខាន់ក្នុងការផ្សារ​ភ្ជាប់ទំនាក់ទំនងសង្គម មិត្តភាព និងសេ្នហា ក្នុងឱកាស​​បុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​ ប៉ុន្តែ​នៅក្នុងរយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ល្បែង​ប្រជាប្រិយខ្មែរ ត្រូវបានគេ​មើល​​ឃើញថា បានធ្លាក់ចុះ មិន សំបូរ​អ្នក​លេងទំាងនៅមុន និងអំឡុង​ពេល​ចូល​ឆ្នាំខ្មែរ​ប្រពៃណី​​ជាតិ ។

ចំណុច​ដែលគួរឲ្យកត់សំគាល់​នោះ គឺយុវវ័យ​កម្ពុជាសម័យ​ទំនើប​នេះ​មួយ​ចំនួនធំ មិនបានដឹង​ច្បាស់​អំពី​​ប្រវត្តិនៃ​ការ​ក​កើតឡើង​ល្បែង​​ប្រជា​​ប្រិយ​ខ្មែរ​ទាំងអស់​នេះ និង​ថែម​ទាំង​មិន​​បាន​​ដឹង​​​អំពី​របៀប​​លេង​ទៀត​ផង ហើយ​​​យុវ​វ័យខ្លះ​មិន​ទំាងដឹង​ថា ​តើ​ល្បែង​ប្រជា​ប្រិយ​ខ្មែរ​​មាន​អ្វីខ្លះ និងគេ​លេងក្នុង​គោល​​បំណងអ្វីឡើយ ។… សម័យ​នេះ យុវ​វ័យ​​ភាគ​ច្រើន ស្បៃរាត្រី​​គ្រប​ដណ្តប់​​មិន​ទាន់​ បបួលគ្នា​​ទៅរក​កន្លែង​ផឹក​​ស៊ី ច្រៀង​ខារ៉ាអូខេ ចូល​បារ-រង្គ​សាល​ មិន​នឹក​នា​ដល់​ល្បែង​​ប្រជា​ប្រិយ​​នោះទេ ។​

ទាក់​ទិន​​ទៅនឹងអត្ថប្រយោជន៍​នៃ​ការលេងល្បែងប្រជា​ប្រិយខ្មែរនេះយុវតីមួយរូប​ស្ថិតក្នុងសំលៀកបំពាក់ជាឯក​សណ្ឋាន និសិត្ស នៅសាកល​វិទ្យល័យជាតិ​គ្រប់គ្រង់ផ្នែក​ធនាគារ កញ្ញាលីដា ក៏​បាន​ចូល​​រួម​មតិយ៉ាងខ្លីថា​ល្បែងប្រជា​ប្រិយ​​ខ្មែរ ជាល្បែង​មួយដែល បង្កនូវភាព​​សប្បាយរីក​រាយ និងភាពស្និទ្ធស្នាល​រវាង​គ្នានិងគ្នា ហើយលើសពី​នេះ​ វាជា​វប្បធម៌ប្រពៃណីរ​បស់ជាតិនោះ​ថែមទៀត ដែលជា​កូនខ្មែរយើងគ្រប់​រូប ត្រូវតែស្គាល់និងចូលរួម​លេងក្នុងពិធីបុណ្យចូល​ឆ្នាំខ្មែរខាងមុខនេះ ។

មន្រ្តីក្រសួង​វប្បធម៌និងវិចិត្រសិល្បៈ​មួយរូបដែល​និយាយក្នុងលក្ខខណ្ឌសុំមិន​បញ្ចេញ​ឈ្មោះបានឲ្យមហាគ្រួសារ​ដឹង​ថា ល្បែង ប្រជាប្រិយដូចជា​បោះ​អង្គញ់ ចោលឈូង លាក់​កន្សែង ស្តេចចង់ ចាប់​កូន​ខ្លែង​ ដណ្តើម​ស្លឹក​​ឈើជា​ដើម​ គឺមាន​នៅ​ក្នុង​សង្គមខ្មែរ​យើង​តំាង​ពីបុរាណ​កាល​មក ហើយថាល្បែង​នេះ​គេនិយម​​តែក្នុងពិធីបុណ្យចូលឆ្នាំ ឬ​មុន​ចូលឆ្នាំតែ​ប៉ុណ្ណោះ ។ មន្រ្តីដដែល​បន្តថា ល្បែង​នេះ​ពី​សម័យមុនៗប្រជា​ពល​​រដ្ឋចាស់​ក្មេង​គេលេង​នៅតាមផ្ទះ ឬតាមវត្ត​អារ៉ាម​​នានា ប៉ុន្តែលោកកត់​សម្គាល់​​ឃើញ​ថា នាពេល បច្ចុប្បន្នល្បែង​ប្រជា​ប្រិយ​ទំាងនោះហាក់​មានការធ្លាក់​ចុះ ដោយពុំសូវឃើញមានយុវ​ជន​យុវនារី ឬប្រជាពលរដ្ឋចូល​រួម​លេង​នោះ ទេ៕