ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រចណ្ឌ​​ប្រពន្ធ​ទៅស្រុក​កំណើត​​យូរ​ថ្ងៃ​ពេក​មក​វិញ​ឈ្លោះ​​ប្រកែក​គ្នា​ផ្អើល​​សមត្ថ​កិច្ច​​ទាំង​យប់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្តស៊ើប ពណ៌ក្រហម មួយគ្រឿងមាន​ប្រឡាក់ឈាមពេញរថយន្ត​​បើកដោយបុរសម្នាក់​ដឹកប្រពន្ធ និងកូន​ហើយ​បាន​​ចូល​ឃ្លាំង​លក់រ​ថយន្ត រួចបើកទៅចូលកន្លែង​លក់គ្រឿងបន្លាស់រថយន្ត​ចុះយកទឹកលាង​ឈាមចេញធ្វើ​ឲ្យមានការ​ភ្ញាក់ផ្អើលដល់​សមត្ថកិច្ច៣​ខណ្ឌមក​ជួយ​អន្ត​រា​គមន៍​ កាលពី​វេលាម៉ោង៩​និង៣០នាទីព្រឹក​​ថ្ងៃទី៨ មេសា ២០១៣ នៅមុខ​ឃ្លាំងជាតុង លក់គ្រឿង​

រាជធានីភ្នំពេញ ៖ រថយន្តស៊ើប ពណ៌ក្រហម មួយគ្រឿងមាន​ប្រឡាក់ឈាមពេញរថយន្ត​​បើកដោយបុរសម្នាក់​ដឹកប្រពន្ធ និងកូន​ហើយ​បាន​​ចូល​ឃ្លាំង​លក់រ​ថយន្ត រួចបើកទៅចូលកន្លែង​លក់គ្រឿងបន្លាស់រថយន្ត​ចុះយកទឹកលាង​ឈាមចេញធ្វើ​ឲ្យមានការ​ភ្ញាក់ផ្អើលដល់​សមត្ថកិច្ច៣​ខណ្ឌមក​ជួយ​អន្ត​រា​គមន៍​ កាលពី​វេលាម៉ោង៩​និង៣០នាទីព្រឹក​​ថ្ងៃទី៨ មេសា ២០១៣ នៅមុខ​ឃ្លាំងជាតុង លក់គ្រឿង​បន្លាស់​រថយន្ត តាមផ្លូវ​លេខ៧០ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

ប្រភពព័ត៌មាន​ពីឈ្មោះប្រាក់ សោភ័ណ្ឌ អាយុ៣៣ឆ្នាំ មានប្តី​ឈ្មោះ​ចេង ហុកតេ អាយុ៦៧ឆ្នាំ ជាមន្រ្តីគមនា​គមន៍ចូលនិវត្តន៍ ស្នាក់នៅ​ផ្ទះ​​លេខ​៤៤ ផ្លូវលេខ៧០ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី៧ មេសា ស្រ្តីជាប្រពន្ធបាន​ទៅលេង​ស្រុកកំណើត​​នៅ​អ្នក​លឿង​២ថ្ងៃ ទើបត្រឡប់មកវិញ លុះពេលមកដល់​ផ្ទះវិញបុរសជាប្តី​រៀង​ប្រចណ្ឌ​ប្រពន្ធ​បានសួរដេញ​ដោលថា​ហេតុ​អី​ក៏ទៅយូរម៉្លេះ បង្កទៅជាទំនាស់​បុរស​ជាប្តី​យកញញួរវាយរបស់របរ​​ហើយប្រពន្ធខ្លាចប្តីដេញ​​វាយបាន​រត់​ទៅ​បិទ​​ទ្វារ​ចាក់​សោទុកបុរស​ជា​ប្តីឲ្យ​​នៅខាង​ក្រៅរួច​បាន​ឡើងតាមដំបូលផ្លោះ​ចូល​ក្នុងផ្ទះ​មុតរយះដៃ នឹងចំរឹងដែករបង​ហូរឈាមកក្លាក់ អ្នកជិតខាងស្មាន​តែ​ប្រពន្ធ​ចាក់​ប្តីបាន​ទូរស័ព្ទប្តឹងសមត្ថកិច្ចចុះទៅ​ផ្អើលទាំង​យប់​ទម្រាំដឹងថា ជាករណីប្តីប្រពន្ធ​ឈ្លោះប្រកែកគ្នា៕