ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹ​ង​បោះ​ពួយ​រថយន្ត​បត់ផ្លូវ​កោង​មិន​ទាន់​ក្រឡាប់​ជាច្រើន​ត្រឡប់​

12 ឆ្នាំ មុន

ខេត្ត​ព្រះវិហារ ​៖ ឧប្ប​ត្តិ​ហេតុ​រថយន្ត​កាម​រី​គូទ​ហើម​​​មួយ​គ្រឿង ​ពណ៌​ស្លែ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២A-៩៧២១ បើក​បរដោយ​ឈ្មោះ​តារា ​ភេទ​ប្រុស ​អាយុ​២៩ឆ្នាំ ​មាន​អ្នក​រួម​ដំណើរ​៣​នាក់ បើក​​ចេញ​ដំណើរ​ពី​​​ស្រុក​រវៀង ឆ្ពោះ​ទៅ​​ក្រុង​ព្រះ​វិហារ​លឿន​​ពេក​ លុះ​ដល់​ចំណុច​ផ្លូវ​កោង​​​ជិត​ក្បាល​ស្ពាន​ថ្ម ស្ថិត​​​​ក្នុង​​​ភូមិ​ក្រាំង​ដូង ​ឃុំ​ព្រះ​ឃ្លាំង ​អ្នក​បើក​​រថយន្ត​បួង​ចង្កូត​មិន​ទាន់​ជ្រុល​​​បុក​រះ​បង្គោល​​​សុវត្ថិភាព​

ខេត្ត​ព្រះវិហារ ​៖ ឧប្ប​ត្តិ​ហេតុ​រថយន្ត​កាម​រី​គូទ​ហើម​​​មួយ​គ្រឿង ​ពណ៌​ស្លែ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២A-៩៧២១ បើក​បរដោយ​ឈ្មោះ​តារា ​ភេទ​ប្រុស ​អាយុ​២៩ឆ្នាំ ​មាន​អ្នក​រួម​ដំណើរ​៣​នាក់ បើក​​ចេញ​ដំណើរ​ពី​​​ស្រុក​រវៀង ឆ្ពោះ​ទៅ​​ក្រុង​ព្រះ​វិហារ​លឿន​​ពេក​ លុះ​ដល់​ចំណុច​ផ្លូវ​កោង​​​ជិត​ក្បាល​ស្ពាន​ថ្ម ស្ថិត​​​​ក្នុង​​​ភូមិ​ក្រាំង​ដូង ​ឃុំ​ព្រះ​ឃ្លាំង ​អ្នក​បើក​​រថយន្ត​បួង​ចង្កូត​មិន​ទាន់​ជ្រុល​​​បុក​រះ​បង្គោល​​​សុវត្ថិភាព​បាក់​៣ដើម ​បណ្តាល​​ឱ្យ​​រថយន្ត​​ធ្លាក់​​ចេញ​​ពី​​​ផ្លូវ​ជាតិលេខ​៦២ ក្រឡាប់​ជា​​ច្រើន​ត្រឡប់​បណ្តាល​​​​ឱ្យ​រថយន្ត​រង​ការ​​ខូច​ខាតធ្ងន់​ធ្ងរ​​ តែ​​អ្នកជិះ​ក្នុងរថយន្ត​​រួច​ជីវិត​ ។ ​ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ជាង​១២​រំលង​អធ្រាត្រ​​ថ្ងៃ​ទី​​៣ មេសា ​។

អ្នកស្រុក​​បាននិយាយ​ថា ​នៅ​ក្នុង​​រថយន្ត​មាន​មនុស្ស​​ជិះ​​៤​នាក់​ ​ពុំ​មាន​នរ​ណា​ម្នាក់​រង​របួស​ធ្ងន់​ទេ គ្រាន់​​តែ​ពក​ក្បាល​អ្នក​បើក​បរតិច​តួច ​។ ក្រោយ​​ពេល​កើតហេតុ​ពួកគេ​ទាំង​៤​នាក់​បាន​លូន​​ចេញ​ពី​​ក្នុង​​រថយន្ត​​ទាំង​​ត្រដរ​​ធុំ​​ក្លិន​ស្អុយ​ស្រា ​ហើយ​បាន​ទូរ​ស័ព្ទ​ហៅ​រថយន្ត​បក្ស​ពួក​​មក​ដឹក​ត្រឡប់​ទៅ​ការដ្ឋាន​ទាំង​យប់​វិញ​ដោយ​ទុក​រថយន​្តចោល​នៅ​កន្លែង​កើត​ហេតុ​ ។ រហូត​ដល់​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​ថ្ងៃទី​៤​ មេសា ​ទើបសមត្ថកិច្ច​អនុញ្ញាត​ឱ្យម្ចាស់​រថយន្ត​ស្ទូច​យក​ទៅ​ជួស​ជុល ៕