ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រវឹង​ជិះម៉ូតូ​ឆ្លងផ្លូវលឿន​ពេកទៅ​បុកម៉ូតូ​​មួយគ្រឿង​ទៀត​របួស​៣នាក់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ម៉ូតូសេ​១២៥ ស៊េរី២០១១ ពណ៌ខ្មៅ បើកបរដោយ​បុរសម្នាក់ក្នុងស្ថានភាពស្រវឹងជិះ​ឆ្លងផ្លូវទៅបុក​ម៉ូតូសេ១២៥ ស៊េរី​២០០៩ ពណ៌ខ្មៅ ជិះគ្នា២​នាក់ ស្រី​ម្នាក់ បណ្តាលឲ្យ​ស្រ្តីជិះពីក្រោយ​រងរបួសធ្ងន់ អ្នកបើកម៉ូតូរបួស​ស្រាល និងអ្នកបើកបរម៉ូតូ បង្ក​ហេតុ​ដួលបែកមុខបែកមាត់។ គ្រោះ​ថ្នាក់ចរាចរណ៍នេះកើតឡើងនៅ​វេលាម៉ោង១២ និង១០នាទីរំលង​អធ្រាត្រឈាន​ចូល ថ្ងៃទី

រាជធានីភ្នំពេញ ៖ ម៉ូតូសេ​១២៥ ស៊េរី២០១១ ពណ៌ខ្មៅ បើកបរដោយ​បុរសម្នាក់ក្នុងស្ថានភាពស្រវឹងជិះ​ឆ្លងផ្លូវទៅបុក​ម៉ូតូសេ១២៥ ស៊េរី​២០០៩ ពណ៌ខ្មៅ ជិះគ្នា២​នាក់ ស្រី​ម្នាក់ បណ្តាលឲ្យ​ស្រ្តីជិះពីក្រោយ​រងរបួសធ្ងន់ អ្នកបើកម៉ូតូរបួស​ស្រាល និងអ្នកបើកបរម៉ូតូ បង្ក​ហេតុ​ដួលបែកមុខបែកមាត់។ គ្រោះ​ថ្នាក់ចរាចរណ៍នេះកើតឡើងនៅ​វេលាម៉ោង១២ និង១០នាទីរំលង​អធ្រាត្រឈាន​ចូល ថ្ងៃទី ៣ មេសា ២០១៣ នៅចំណុច​ផ្លូវលេខ១៨២​ កែង​​ផ្លូវ​២៥៧ ក្នុងសង្កាត់​ទឹកល្អក់ទី២ ខណ្ឌទួល​គោក ។

ក្រោយពេល​កើតហេតុមាននារីមួយ​ក្រុមជិះរ៉ឺម៉កម៉ូតូមកដល់ស្គាស់​ជនរងគ្រោះ​ដែល​ជិះម៉ូតូ​បុក​គេរបួសបែក​មុខ បែកមាត់​នោះ ក៏ លើក​ដាក់​រ៉ឺម៉កម៉ូតូយក​ទៅព្យាបាលរបួស ចំណែក​បុរស​​ជិះម៉ូតូ​រងរបួស​​ស្រាល បានលើក​នារី​រងរបួសធ្ងន់​ដាក់​តាក់​ស៊ី​ទៅព្យាបាល ដោយ​បន្សល់ទុកម៉ូតូពីរគ្រឿង​នៅកន្លែងកើតហេតុត្រូវសមត្ថកិច្ច​ធ្វើការវាស់វែងយកទៅរក្សាទុកនៅ​អធិការដ្ឋានខណ្ឌ​ទួលគោក រង់ ចាំធ្វើការ​ដោះ​ស្រាយ​បន្តទៀត ៕