រាជធានីភ្នំពេញ ៖ លោកយាយម្នាក់បានធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅដាក់ពាក្យបណ្តឹងសុំឲ្យអាជ្ញាធរជួយដោះស្រាយ បន្ទាប់ពីគាត់ និងកូនស្រីបង្កើតរួមជាមួយកូនប្រសាប្រុសដែលជាប្ដីបានរស់នៅមិនចុះសម្រុងនឹងគ្នារហូតដល់ក្លាយជាសត្រូវស៊ីសាច់ហុតឈាម ហើយដោយមិនអាចទ្រាំទ្រទៅនឹងស្ថានភាពរស់នៅដោយការពាក់មុខយក្សដាក់គ្នារាល់ថ្ងៃលោកយាយបានដាក់ពាក្យបណ្ដឹងសុំបែងចែកផ្ទះដែលបានទិញចូលគ្នាជាមួយកូននោះកាលពីនៅចុះសម្រុងល្អូកល្អិននឹងគ្នា។
លោកយាយម្នាក់នោះបានធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅ កាលពីវេលាល្ងាចថ្ងៃទី២៧ មីនា ២០១៣ ដោយមានចៅស្រីរបស់គាត់ទៅជាមួយផងដែរ។ លោកយាយម្នាក់នោះឈ្មោះ ស ណែម អាយុ៨២ឆ្នាំ មានទីលំនៅក្នុងបូរីមួយ ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានដាក់ពាក្យប្ដឹងកូនស្រីបង្កើតឈ្មោះខ្លូត ស៊ីថាច និងប្ដីឈ្មោះនឹម ប៊ុនរ័ត្ន រស់នៅក្នុងផ្ទះតែមួយជាមួយគ្នា។
មន្រ្តីសង្កាត់ចោមចៅបានឲ្យដឹងថា កាលពីដើមឡើយក្រុមគ្រួសារមួយនេះមានការរស់នៅចុះសម្រុងល្អូកល្អិននឹងគ្នាណាស់ ហើយបានទិញផ្ទះ១ល្វែងរស់នៅជួបជុំគ្នា ដោយម្ដាយនិងកូនស្រីបង្កើត ព្រមទាំងកូនប្រសាបានចេញលុយម្នាក់ពាក់កណ្ដាលក្នុងការចំណាយទិញផ្ទះនោះ។ ប៉ុន្តែក្រោយមកការរស់នៅលែងចុះសម្រុងមានភាពរកាំរកូសរហូតក្លាយជាសត្រូវស៊ីសាច់ហុតឈាមគ្នារវាងម្ដាយ និងកូនឧស្សាហ៍មានរឿងឈ្លោះទាស់ទែងគ្នាជាញឹកញាប់ទៀតផង៕
ចែករំលែកព័តមាននេះ