ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះផ្ទះលក់​គ្រឿងទេស​​១​ខ្នងអស់​​គ្មាន​សល់​​សរុប​ការ​ខូច​ខាត​ជាង​១​ម៉ឺន​ដុល្លារ​

12 ឆ្នាំ មុន

ខេត្ត​តាកែវ​ ៖ ​ផ្ទះ​លក់​គ្រឿងទេស​​១​ខ្នង​ត្រូវភ្លើង​ឆាប​ឆេះ​អស់​គ្មាន​សល់​​ដោយ​មិន​មាន​អ្នក​​​ណា​ជួយ​ពន្លត់​ទាន់​ឡើយ ហើយក៏​ពុំ​ដឹងពី​មូល​ហេតុ​​​ជាក់​លាក់​នៃ​កង​ឆាបឆេះ​នោះដែរ ខណៈ​ពេល​ដែល​ម្ចាស់​ផ្ទះ​​បាន​បិទទ្វារ​រៀបចំទុក​ដាក់​រួច​រាល់​ក៏​នាំ​គ្នា​ចូល​ដេក​ក្នុងផ្ទះ​ផ្សេង​មួយ​ទៀត​ដែល​​នៅ​ក្បែរ​គ្នា លុះ​ពេលភ្លើង​​ឆាប​ឆេះ​សន្ធោ​សន្ធៅ​ទៅហើយ​ទើប​ម្ចាស់​​ផ្ទះ ​មាន​ការ​ភ្ញាក់​ផ្អើល និងឆោឡោ​ឡើង​តែ​ត្រូវ​​ព្រះអគ្គី​

ខេត្ត​តាកែវ​ ៖ ​ផ្ទះ​លក់​គ្រឿងទេស​​១​ខ្នង​ត្រូវភ្លើង​ឆាប​ឆេះ​អស់​គ្មាន​សល់​​ដោយ​មិន​មាន​អ្នក​​​ណា​ជួយ​ពន្លត់​ទាន់​ឡើយ ហើយក៏​ពុំ​ដឹងពី​មូល​ហេតុ​​​ជាក់​លាក់​នៃ​កង​ឆាបឆេះ​នោះដែរ ខណៈ​ពេល​ដែល​ម្ចាស់​ផ្ទះ​​បាន​បិទទ្វារ​រៀបចំទុក​ដាក់​រួច​រាល់​ក៏​នាំ​គ្នា​ចូល​ដេក​ក្នុងផ្ទះ​ផ្សេង​មួយ​ទៀត​ដែល​​នៅ​ក្បែរ​គ្នា លុះ​ពេលភ្លើង​​ឆាប​ឆេះ​សន្ធោ​សន្ធៅ​ទៅហើយ​ទើប​ម្ចាស់​​ផ្ទះ ​មាន​ការ​ភ្ញាក់​ផ្អើល និងឆោឡោ​ឡើង​តែ​ត្រូវ​​ព្រះអគ្គី​បំផ្លាញ​​អស់​គ្មាន​សល់​ ចំណែក​​ផ្ទះ​១​ខ្នង​ទៀត​កុំ​តែ​បាន​ប្រជា​ពលរដ្ឋ​រស់​នៅក្នុងភូមិ​ជួយ​ទាន់​កុំ​អី​ឆេះទាំងអស់​ ។ ហេតុការណ៍​​នេះបាន​កើតឡើង​កាលពីថ្ងៃទី​៣១ មីនា ២០១៣ ​វេលាម៉ោង​៧​និង​​៥​នាទី​​យប់​ស្ថិតក្នុងភូមិ​អង្គុញ​ ឃុំ​ខ្វាវ ស្រុក​សំរោង ​​។

លោក​​មឿង សារុន អធិការ​នគរបាល​ស្រុក​សំរោង​បាន​ឱ្យ​ដឹងថា ​ផ្ទះ​ដែល​ត្រូវភ្លើងឆេះ​បំផ្លាញអស់​នោះ​​មាន​ទំហំ​៤​គុណ​៨​ម៉ែត្រ ធ្វើ​​អំពី​ឈើ​ជញ្ជាំង​ស័ង្កសី ប្រក់​ស័ង្កសី ដោយ​ម្ចាស់​ឈ្មោះ​អ៊ុក ផានិត ​ភេទស្រី អាយុ​​៣៥​ឆ្នាំ ​មាន​កូន​៣​នាក់ ដោយ​ឡែក​​ទ្រព្យ​សម្បត្តិ​​នៅ​ក្នុង​នោះ​រួម​មាន​ម៉ូតូឌ្រីម C125 ​មួយ​គ្រឿង​ ម៉ាស៊ីនភ្លើង​​មួយ​គ្រឿង​​កង់​មួយ និង​អីវ៉ាន់​លក់​ដូរ​ទាំងអស់​​ត្រូវភ្លើង​ឆាបឆេះ​អស់​គ្មាន​សល់៕