ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភោជនីយដ្ឋាន​បារាំង និង​​ហាង​លក់​ដូរ​​ផ្សេងៗ​នៅ​ក្រុង​ព្រះសីហនុ ត្រូវ​អគ្គិភ័យ​​លេប​ត្របាក់​​ប្រហែល​១០​កន្លែង ឥឡូវ​ភ្លើង​រលត់​ហើយ​

13 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖ ភ្លើងដែល​បាន​ឆាបឆេះ​ភោជនីយ​ដ្ឋាន​បារាំង​នៅ​ចំណុច​រង្វង់​មូល​​​តោ​២ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ ​បាន​រលត់​អស់​​ហើយ​ មក​ដល់​ម៉ោង​​២​​រសៀល​​នេះ​​ បន្ទាប់​ពី​ប្រើ​អំណាច​​ឆាបឆេះយ៉ាង​សន្ធោ​ស​ន្ធៅ​ផ្សែង​ហុយ​ទ្រលោម​ខ្មៅ​ខ្មួល​ខ្មាញ់​​ទៅលើ​អាកាស​ កាលពីវេលាម៉ោង​ជាង​១២​ថ្ងៃត្រង់ ​ថ្ងៃទី​៣១ មីនា ២០១៣ ហើយ​គ្មាន​​សមត្ថ​កិច្ច​ណា​ពន្លត់​​ព្រះ​អគ្គី​ភ្លាមៗ​​ឱ្យ​សូន្យ​​សុង​បានឡើយ ។

​បន្ទាប់​ពី​ឆេះ​ភោជនីយ​ដ្ឋាន​​ដំបូងគេ​ហើយ​នោះ​ ភ្លើងបាន​ឆេះ​ភោជនីយដ្ឋានបារាំងជាច្រើន​ទៀត​នៅជាប់ៗគ្នា​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​ ​និង​ភ័យ​​រន្ធត់​​កាន់តែ​ខ្លាំង ខណៈ​ព្រះ​អាទិត្យ​​កំពុង​សាច​កំដៅ​ដុត​ចំហុយ​ផែន​ពសុធា​ រួម​ជា​ព្រះ​វាយោ​កំពុង​អង្រួន​ធម្ម​ជាតិញ៉ាំង​ឱ្យ​ភ្លើង​រឹត​តែ​មាន​អំណាច​ ។ ក្រោយ​កើត​ហេតុភ្លាមៗ​មន្ត្រី​អាជ្ញា​ធរ និង​សមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ​បាន​និយាយថា គេ​បានចុះ​ចាត់​ចែង​​នៅ​កន្លែង​​កើត​ហេតុ ដើម្បី​​បាញ់​​ទឹក​ពន្លត់ និង​ទប់ស្កាត់កុំ​ឱ្យ​រាលដាល ប៉ុន្តែ​ពន្លត់​​គ្មាន​ប្រសិទ្ធ​ភាព​សោះ ផ្ទុយ​ទៅ​​វិញភ្លើង​គិតតែ​ទំពា​លេប​គ្មាន​​ត្រា​ប្រណី ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ​​​សង្ស័យថា អគ្គិភ័យនេះ អាចបណ្តាលមកពីភ្ញៀវដែលអង្គុយ​កម្សាន្តនៅក្នុងភោជនីយដ្ឋានបោះ​កន្ទុយ​បារី​លើ​ដំបូល​ភោជនីយ​ដ្ឋាន​ដែលប្រក់ស្បូវ ហើយ​បូក​រួម​នឹង​មេឃ​ក្តៅ​​ ខ្យល់​បក​់ខ្លាំង​បង្ក​​ទៅ​​ជា​អណ្តាត​ភ្លើងតែម្តង មិន​ខុស​​ពី​ពាក្យ​ចាស់​ថា កម្ទេច​ភ្លើង​តូច​មួយ​អាច​ឆេះ​ព្រៃ​ដ៏ធំ​បាន ។

​នៅ​កន្លែង​កើតហេតុ​​រថយន្តពន្លត់​​អគ្គិភ័យ​របស់​កំពង់ផែស្វយ័តក្រុងព្រះសីហនុ រថយន្តពន្លត់អគ្គិភ័យឯកជន និងរថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នង​ការ​ដ្ឋាន​​ចំនួន៤គ្រឿង បានបញ្ជូនទៅអន្តរាគមន៍​បាញ់​ទឹក​ពន្លត់​នៅកន្លែងកើតហេតុ​ ប៉ុន្តែ​​មិន​អាច​ឈ្នះភ្លើង​​ភ្លាមៗ​ទេ ​គឺភ្លើង​​បាន​ឆេះ​រាល​ដាល​លេប​ត្របាក់​​​ហាង​លក់​ដូរ​ផ្សេងៗ​​ ភោជនីយ​ដ្ឋាន​បារាំង ​មីនីម៉ាត ​សរុប​ប្រហែល​១០​កន្លែង​ជាប់ៗ​គ្នា ៕