ឃុំខ្លួនយុវជនម្នាក់ពាក់ព័ន្ធពាក់ស្លាកលេខម៉ូតូក្លែងក្លាយ
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ មីនា បានសម្រេចឃុំខ្លួនយុវជនម្នាក់ពាក់ព័ន្ធប្រើប្រាស់ស្លាកលេខម៉ូតូក្លែងក្លាយ។ ការឃុំខ្លួនលើបទល្មើសនេះគេសង្កេតឃើញថា កម្រនឹងមានណាស់ តែបើចាប់នោះគ្មានគុកដាក់ទេ ។ យុវជនជាប់ចោទឈ្មោះព្រំ ដាវ៉ាន់ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ចែករំលែកព័តមាននេះ