ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហឹង​កូន​ប្រុស​អកតញ្ញូ ចាក់​ម្តាយ​ដាច់​ពោះ​វៀន​1​កំណាត់ និង​ចាក់​ឪពុក​រយះ​ដើម​ទ្រូង

12 ឆ្នាំ មុន

ខេត្ដ​រតន​គិ​រី​ ៖ កូន​ប្រុស​អ​កត​ញ្ញូ​ម្នាក់​បាន​​យក​គល់​ឫស្សី​បុក​ក្បាល​ពោះ​ម្ដាយ​ឱ្យ​រង​របួស​ធ្ងន់​ បន្ទាប់​​មក​​ក៏​បុក​ទៅ​លើ​ឪ​ពុក​​​ចំ​ដើម​ទ្រូង​​​​បណ្តាល​​​ឱ្យ​រង​​របួស​ធ្ងន់​ដែរ។​ ទោះ​បី​ជា​បែប​ណា​ កូន​ប្រុស​អកត​ញ្ញូ​រូប​នេះ​ ត្រូវ​បាន​ប៉ូ​លិស​ចាប់​​ខ្លួន​​ដាក់​ខ្នោះ​បញ្ជូន​ចូល​​​គុក​​ទាំង​យប់​​ ។​

ហេតុ​ការណ៍​ដ៏​ឃោ​រ​​ឃៅ​នេះ​ បាន​កើត​ឡើង​ក្នុង​ក្រុម​គ្រួ​សារ​ក្រី​ក្រ​ជន​ជាតិ​ភាគ​តិច​ទំ​ពួន​ រស់​នៅ​ក្បែរ​ជើង​ភ្នំ​យក្ស​ឡោម​​ ។​ មន្ដ្រី​ប៉ូ​លិស​សង្កាត់​យក្ស​

ខេត្ដ​រតន​គិ​រី​ ៖ កូន​ប្រុស​អ​កត​ញ្ញូ​ម្នាក់​បាន​​យក​គល់​ឫស្សី​បុក​ក្បាល​ពោះ​ម្ដាយ​ឱ្យ​រង​របួស​ធ្ងន់​ បន្ទាប់​​មក​​ក៏​បុក​ទៅ​លើ​ឪ​ពុក​​​ចំ​ដើម​ទ្រូង​​​​បណ្តាល​​​ឱ្យ​រង​​របួស​ធ្ងន់​ដែរ។​ ទោះ​បី​ជា​បែប​ណា​ កូន​ប្រុស​អកត​ញ្ញូ​រូប​នេះ​ ត្រូវ​បាន​ប៉ូ​លិស​ចាប់​​ខ្លួន​​ដាក់​ខ្នោះ​បញ្ជូន​ចូល​​​គុក​​ទាំង​យប់​​ ។​

ហេតុ​ការណ៍​ដ៏​ឃោ​រ​​ឃៅ​នេះ​ បាន​កើត​ឡើង​ក្នុង​ក្រុម​គ្រួ​សារ​ក្រី​ក្រ​ជន​ជាតិ​ភាគ​តិច​ទំ​ពួន​ រស់​នៅ​ក្បែរ​ជើង​ភ្នំ​យក្ស​ឡោម​​ ។​ មន្ដ្រី​ប៉ូ​លិស​សង្កាត់​យក្ស​ឡោម​ឱ្យ​ដឹង​ថា​ ហេតុ​ការណ៍​នេះ​កើត​​ឡើង​កាល​ពី​ថ្ងៃ​ទី​១​៥​ មី​នា​ វេលា​ម៉ោង​៩​យប់​ ស្ថិត​នៅ​ភូមិ​ឡូន​​ សង្កាត់​យក្ស​ឡោម​ ក្រុង​បា​ន​លុង​ ។​ កូន​ដែល​វាយ​ប្រ​ហារ​លើ​ឪ​ពុក​ម្ដាយ​យ៉ាង​អ​គតិ​នេះ​ឈ្មោះ​តេង​ សុង​ អា​​យុ​២​៣​ឆ្នាំ​​បាន​យក​គល់​ឫស្សី​ប្រ​វែង​១​ម៉ែត្រ​ទៅ​បុក​ក្បាល​ពោះ​ម្ដាយ​ឈ្មោះ​លិន​ ឡេវ​ អា​យុ​៤​០​ឆ្នាំ​ ​បណ្តាល​ឱ្យ​រង​របួស​​​​ដាច់​ពោះ​វៀន​មួយ​កំ​ណាត់​ និង​ហើម​ក្បាល​ពោះ​ប៉ុន​ដូង​ទុំ​ រី​ឯ​ឪ​ពុក​ឈ្មោះ​មាន់​ តេង​ អា​យុ​៤​០​ឆ្នាំ​ បាន​រង​របួស​​ធ្ងន់​​លើ​ដើម​ទ្រូង​ខាង​ឆ្វេង​និង​មាន​ស្នាម​រយះ​​ប្រវែង​​១​តឹក​​ ។​

មន្ដ្រី​ប៉ូ​លិស​បន្ដ​ទៀត​ថា​ នៅ​មុន​ពេល​កើត​ហេតុ​នោះ​ ក្រុម​គ្រួ​សារ​ខាង​លើ​បាន​រៀប​ចំ​កម្ម​វិធី​សែន​ផ្ទះ​តាម​ទំ​នៀម​ទម្លាប់​ប្រ​ពៃ​ណី​ជនជាតិ​ភាគ​តិច​ទំ​ពួន​ មាន​កាប់​ជ្រូក​១​ក្បាល​ និង​ផឹក​ស្រា​ពាង​អស់​៧​ទៅ​៨​ពាង​ ដោយ​មាន​អ្នក​ភូមិ​ជា​មួយ​គ្នា​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​ផង​ដែរ​ ។​​ មូល​ហេតុ​ដែល​បណ្ដាល​ឱ្យ​កូន​វាយ​ធ្វើ​បាប​ឪ​ពុក​ម្ដាយ​នោះ​ គឺ​កូន​ដៃ​ដល់​ម្នាក់​នេះ​ អត់​មាន​ទូរ​ស័ព្ទ​​​ប្រើ​​ហើយ​នៅ​សល់​ម៉េម​ម៉ូ​រី​១​ដែល​មាន​បទ​ចម្រៀង​ពិ​រោះ​ៗ​បាន​ឱ្យ​ឪ​ពុក​ខ្លួន​ខ្ចី​ប្រើ​ក្នុង​កម្ម​វិធី​សែន​ផ្ទះ​នោះ​ ហើយ​កូន​និង​ឪ​ពុក​ក៏​បាន​អង្គុយ​ផឹក​ស្រា​ពាង​ជា​មួយ​គ្នា​ដែរ​ ។ ពេល​កំពុង​ផឹក​ស្រា​នោះ​ កូន​បាន​សួរ​ឪ​ពុក​​រក​ម៉េម​​​ម៉ូ​រី​ ដែល​ឱ្យ​ខ្ចី​កាល​ពី​មុន​ ដើម្បី​សុំ​យក​វិញ​ តែ​ត្រូវ​ឪ​ពុក​ប្រាប់​ថា​បាន​ឱ្យទៅ​ឈ្មោះ​យឿន​ ប៉េត​ ខ្ចី​ស្តាប់​ចម្រៀង​​ទៅ​ហើយ​ ។ នៅ​ពេល​ឮ​ឪពុក​ប្រាប់​ រវាង​ឪពុក​និង​កូន​នេះ​ក៏​បាន​ទាស់​ពាក្យ​សម្តី​គ្នា​យ៉ាង​ខ្លាំង​ ហើយ​ឪ​ពុក​ក៏​បាន​ទាត់​កូន​១​ជើង​ចំ​កំ​ប៉េះ​គូថ​ ធ្វើ​ឱ្យ​កូន​នោះ​ខឹង​នឹង​ឪ​ពុក​ខ្លួន​យ៉ាង​ខ្លាំង​ក៏​ដើរ​ចេញ​ពី​វង់​ផឹក​ទៅ​យក​គល់​ឫស្សី​បំណង​វាយ​ឪ​ពុក​តែ​ម្តាយ​ឃើញ​ក៏​ស្ទុះ​ទៅ​ចាប់​កូន​បំណង​រា​រាំង​ក៏​ត្រូវ​កូន​ប្រុស​រូប​នេះ​យក​គល់​ឫស្សី​ដែល​មានមុខ​ស្រួច​មក​បុក​ចំ​ក្បាល​ពោះ​លេច​ដល់​ពោះ​វៀន​ដាច់១​កំណាត់​ដេក​ដួល​លើ​ដី ។​ ឪពុក​ឃើញ​កូន​វាយ​ម្តាយ​ ក៏​មក​ជួយ​ចាប់​ក៏​ត្រូវ​កូន​ចាក់​ចំ​ដើម​ទ្រូង​ខាង​ឆ្វេង​បណ្តាល​ឱ្យ​រយះ​ប្រវែង​១​តឹក​ដួល​សន្លប់​នៅ​នឹង​​​កន្លែង​កើត​ហេតុ​តែ​ម្តង​ ។​ ពេល​កើត​មាន​ហេតុ​ការណ៍​បែប​នេះ​ ​បងប្អូន​សាច់​ញាតិ​​បាន​​ផ្អាក​ការ​ផឹក​ស៊ី​ទាំង​យប់​ ​​រួច​​​នាំ​ជន​រងគ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​មក​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ទាំងយប់​ រី​ឯ​កូន​ប្រុស​ជា​ជន​ដៃ​ដល់​ត្រូវ​បាន​​​​​​​​​​ប៉ូលិស​សង្កាត់​យក្ស​ឡោម​ចាប់​ខ្លួន​ទាំង​យប់​ភ្លាម​ៗ​ដែរ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​គ្រូ​ពេទ្យ​បាន​ឱ្យ​ដឹងថា​ ស្ត្រី​ជា​ម្តាយ​បាន​រង​របួស​ក្បាល​ពោះ​មាន​ស្នាម​រយះ​មិន​ជ្រៅ​ទេ​ ក៏​ប៉ុន្តែ​ក្បាល​ពោះ​មាន​អាការៈ​​​​ហើម​ធំ​យ៉ាង​ខ្លាំង​ ហើយ​ពេទ្យ​ធ្វើ​ការ​ថត​អេកូ​មើល​ឃើញ​ដាច់​ពោះ​វៀន​មួយ​កំណាត់​ ត្រូវ​ធ្វើ​ការ​វះ​កាត់​ទើប​ព្យាបាល​បាន ។

​ ចំណែក​បុរស​ជា​ឪពុក​គ្រាន់​តែ​មាន​ស្នាម​របួស​ត្រង់​ដើម​ទ្រូង​ខាង​ឆ្វេង​ ។​ មន្ត្រី​ប៉ូលិស​មិន​ទាន់​ធ្វើ​ការ​ដោះ​ស្រាយ​បែប​ណា​នៅ​ឡើយ​ទេ​ គ្រាន់​តែ​ប្រាប់​​ថា​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​កូន​ប្រុស​ជា​ជន​ដៃ​ដល់​វាយ​ធ្វើ​បាប​ឪពុក​ម្តាយ​ទៅ​តុលាការ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ហើយ​​ ខណៈ​ឪពុក​ម្តាយ​​កំពុង​​សម្រាក​​ព្យាបាល​ក្នុង​មន្ទីរ​​​​ពេទ្យ ។​ សូម​បញ្ជាក់​ថា​ គ្រួសារ​នេះ​មាន​កូន​៥​នាក់​ ឯ​​៤​នាក់​ទៀត​ជា​ប្អូន​​ជន​ដៃ​ដល់​​ ៕​