ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិចស៊ីស​៤៧០​បើកបុកពីក្រោយ​រថយន្ត​​ក្រុងដឹកភ្ញៀវ​ទេស​ចរធ្លាក់កាងមុខ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​​ឡិចស៊ីស​​៤៧០ បាន​បើក​ទៅបុកកង់​ក្រោយចំហៀង​ខាង​ឆ្វេង​រថយន្ត​ក្រុង​ដឹក​​អ្នកដំណើរ​​ បណ្តាល​ឱ្យ​​ធ្លាក់​កាង​មុខ​ ។ គ្រោះថ្នាក់​​នេះកើតឡើង​នៅរង្វង់​មូលវិមានឯក​រាជ្យ ​ចំណុច​មហាវិថី​ព្រះនរោត្តម កែវ​វិថី​សុរាម្រិត ក្នុង​សង្កាត់ចតុមុខ​ ខណ្ឌដូនពេញ កាលពីវេលាម៉ោង​​៧ ​និង​២០​នាទី​យប់​ថ្ងៃទី​៩ កុម្ភៈ ២០១៣ ។

​ប្រភព​​ព័ត៌មាន​បានឱ្យ​ដឹង​ថា រថយន្ត​ក្រុង​ដឹកភ្ញៀវ​​ទេសចរ​​បើ​ក​តាម​មហា​វិថីព្រះ​នរោត្តម ពីជើង​ទៅ​ត្បូង​ ចំណែក​​រថយន្តឡិចស៊ីស​៤៧០ ​បើក​តាម​វិថី​សុរាម្រិត ​ពីកើត​ទៅលិច​​ ខណៈ​មកដល់ចំណុច​​រង្វង់មូល​​វិមានឯករាជ្យ  រថយន្តទាំងពីរ​គ្រឿងបើក​មិនគោរព​សិទ្ធិអាទិភាព​គ្នា ដណ្តើម​គ្នា​រុលទៅ​មុខ​រៀង​ខ្លួន ទើប​រថយន្ត​ឡិចស៊ីស​រុលទៅបុក​កង់​ក្រោយចំហៀងរថយន្ត​ក្រុង​ធ្វើ​ឱ្យ​​ឡិចស៊ីស​ធ្លាក់កាង​មុខ ។ ក្រោយ​ពេលកើតហេតុ ម្ចាស់​រថយន្ត​ទាំងពីរគ្រឿង បានធ្វើ​ការ​ចរចាគ្នា​នៅកន្លែងកើតហេតុតែម្តង ដើម្បី​បញ្ចប់​រឿង៕