ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការខេត្ត​ក្រចេះ​​បញ្ជា​ឱ្យ​​មន្ត្រី​នគរបាល​​លុប​បំបាត់​​ល្បែង​ចាក់​កន្ទុយ​លេខ​

11 ឆ្នាំ មុន

ខេត្ត​ក្រចេះ​ ៖ ថ្លែងទៅ​កាន់​មន្ត្រី​នគរបាល​​ទូទាំង​ខេត្ត​នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​​សរុប​​ត្រួត​ពិនិត្យ​​ការ​ងារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​​សាធារណៈ​សន្តិ​សុខ​​សង្គម​ប្រចាំ​​ខែធ្នូ ឆ្នាំ​២០១២ ​និង​ទិសដៅ​អនុ​វត្ត​បន្ត លោក​ឧត្តម​សេនីយ៍​ត្រី ជួង ស៊ាង​​ហាក់ ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​​ឱ្យ​នាយ​​នគរបាល​​ចាប់​តាំង​ពី​ថ្នាក់​​ប៉ុស្តិ៍​​រដ្ឋ​បាល​​ឡើង​ទៅ​ឱ្យ​លុប​​បំបាត់​​ការ​ដើរ ឬ​ជិះ​កង់​កត់​កន្ទុយ​​លេខ​ និងការ​បើក​លក់​កន្ទុយ​​លេខ​នៅ​តាម​

ខេត្ត​ក្រចេះ​ ៖ ថ្លែងទៅ​កាន់​មន្ត្រី​នគរបាល​​ទូទាំង​ខេត្ត​នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​​សរុប​​ត្រួត​ពិនិត្យ​​ការ​ងារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​​សាធារណៈ​សន្តិ​សុខ​​សង្គម​ប្រចាំ​​ខែធ្នូ ឆ្នាំ​២០១២ ​និង​ទិសដៅ​អនុ​វត្ត​បន្ត លោក​ឧត្តម​សេនីយ៍​ត្រី ជួង ស៊ាង​​ហាក់ ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​​ឱ្យ​នាយ​​នគរបាល​​ចាប់​តាំង​ពី​ថ្នាក់​​ប៉ុស្តិ៍​​រដ្ឋ​បាល​​ឡើង​ទៅ​ឱ្យ​លុប​​បំបាត់​​ការ​ដើរ ឬ​ជិះ​កង់​កត់​កន្ទុយ​​លេខ​ និងការ​បើក​លក់​កន្ទុយ​​លេខ​នៅ​តាម​ផ្ទះ ខណៈ​​ពេល​ដែល​សព្វ​ថ្ងៃនេះ​ល្បែង​កន្ទុយ​​លេខ​​កំពុង​​តែ​មាន​សន្ទុះ​ងើប​ឡើង​វិញ បន្ទាប់​ពី​ស្ងប់​ស្ងាត់​មួយ​រយៈ​​រួច​មក ។

កិច្ច​ប្រជុំ​​ដែល​ប្រព្រឹត្ត​ទៅ​​កាល​ពី​​ព្រឹក​ថ្ងៃទី​៣ មករា ២០១៣ នេះ នៅ​ក្នុង​សាល​មហោ​ស្រព​ខេត្ត លោក​ឧត្តម​សeនីយ៍​​ត្រី ជួង ស៊ាង​ហាក់ បាន​ព្រមាន​​យ៉ាង​ធ្ងន់​ៗ​ថា ប្រសិន​បើ​​​ល្បែង​ស៊ី​សង​​​កត់​​កន្ទុយ​លេខ​នេះ​នៅ​តែ​កើតមាន​ឥត​ឈប់​ក្នុង​មូល​ដ្ឋាន​ គឺ​អាជ្ញា​ធរ​​មូល​ដ្ឋាន​ចាប់​ពី​ថ្នាក់​​ប៉ុស្តិ៍​រដ្ឋបាល​ត្រូវតែ​​ធ្វើ​ស្វ័យ​របា​​យការណ៍​ជាក់​លាក់​រៀង​ៗ​ខ្លួន​មក​ស្នងការ​ដ្ឋាន ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕​