ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​​​​​ដឹក​ផ្លែ​ឈើ​​ពី​ខេត្ត​កោះ​កុង​​មក​ដល់​ស្តុប​​ទេព​ផន​​ដាច់​កង់​​​​ក្រឡាប់​​ចាក់​​​ផ្លែ​ឈើ​​​រាយ​ពេញ​​ផ្លូវ​​

12 ឆ្នាំ មុន

រាជ​ធានី​​ភ្នំ​ពេញ​ ​៖ ​​រថយន្ត​​​កូរ៉េ​ម៉ាក​​​គៀ​ ​មួយ​គ្រឿង​​ចំណុះ​​២​​​តោន​កន្លះ​​ ​ពណ៌​ស​ ​ដឹក​ផ្លែ​​ខ្នុរ​​ ​និង​ផ្លែ​​​មង្ឃុត​​ទង្ងន់​​៦​តោន​​បើក​ចេញ​​ពី​ខេត្ត​កោះ​កុង​​ចូល​​រាជ​ធានី​ភ្នំ​ពេញ​​យក​មក​​​ដាក់​នៅ​​ស្តង់​​​នៅ​​ផ្សារ​​​នា​គ​មាស​ ​មក​ដល់​ខាង​ត្បូង​​ស្តុប​​ទេព​ផន​ប្រមាណ​​​​​៣០​ម៉ែត្រ​ ​ស្រាប់​តែ​​រថយន្ត​​ដាច់​​កង់​​​ក្រោយ​ចំហៀង​​ខាង​​ឆ្វេង​​ ​ខ្ទាត​​​ចេញ​ពី​រថយន្ត​​ធ្វើ​​ឱ្យ​រថយន្ត​​ក្រឡាប់​ផ្អៀង​​​មួយ​ចំហៀង​​​ធ្លាក់​ផ្លែ​ឈើ​​រាយ​ពេញ​ផ្លូវ ​​កាល​

រាជ​ធានី​​ភ្នំ​ពេញ​ ​៖ ​​រថយន្ត​​​កូរ៉េ​ម៉ាក​​​គៀ​ ​មួយ​គ្រឿង​​ចំណុះ​​២​​​តោន​កន្លះ​​ ​ពណ៌​ស​ ​ដឹក​ផ្លែ​​ខ្នុរ​​ ​និង​ផ្លែ​​​មង្ឃុត​​ទង្ងន់​​៦​តោន​​បើក​ចេញ​​ពី​ខេត្ត​កោះ​កុង​​ចូល​​រាជ​ធានី​ភ្នំ​ពេញ​​យក​មក​​​ដាក់​នៅ​​ស្តង់​​​នៅ​​ផ្សារ​​​នា​គ​មាស​ ​មក​ដល់​ខាង​ត្បូង​​ស្តុប​​ទេព​ផន​ប្រមាណ​​​​​៣០​ម៉ែត្រ​ ​ស្រាប់​តែ​​រថយន្ត​​ដាច់​​កង់​​​ក្រោយ​ចំហៀង​​ខាង​​ឆ្វេង​​ ​ខ្ទាត​​​ចេញ​ពី​រថយន្ត​​ធ្វើ​​ឱ្យ​រថយន្ត​​ក្រឡាប់​ផ្អៀង​​​មួយ​ចំហៀង​​​ធ្លាក់​ផ្លែ​ឈើ​​រាយ​ពេញ​ផ្លូវ ​​កាល​ពី​​វេលា​ម៉ោង​​​៤​និង​​១០​នាទី​​​ទៀប​​​​ភ្លឺ​​ថ្ងៃ​ទី​​២៨ វិច្ឆិកា ​តាម​​មហា​វិថី​​ម៉ៅ​សេ​ទុង​ ​ស្ថិត​ក្នុង​​ក្រុម​ទី​​​៨ ភូមិ​​​​២ សង្កាត់​ទឹក​ល្អក់​​​ទី​​​៣ ខណ្ឌ​​ទួល​គោក ។​

​ព្រូ​រថយន្ត​​ឈ្មោះ​​ឆៃ ​យ៉ា ​​អាយុ​​​២២​ឆ្នាំ ​មាន​ទី​លំនៅ​​​នៅ​ភូមិ​​​ឈើ​ទាល​​​ភ្លោះ ​ឃុំ​ព្រៃ​​អំពក ​ស្រុក​​គិរី​​​វង្ស​ ខេត្ត​​តា​កែវ ​​បាន​​ឱ្យ​​ដឹង​ថា ​​រថយន្ត​នេះ​​ដឹក​ផ្លែ​ខ្នុរ​​ និង​ផ្លែ​​មង្ឃុត​​ទម្ងន់​​៦​តោន​ ​ចេញ​ពី​ខេត្ត​​កោះ​កុង​​តាំង​​​ពី​ម៉ោង​​​​៩​យប់​​ថ្ងៃ​ទី​​២៧ ​វិច្ឆិកា ​បើក​​បរ​ដោយ​​​​​​ឈ្មោះ​​ជាតិ ​ភេទ​ប្រុស អាយុ​​​២៤​ឆ្នាំ ​មាន​ស្រុក​​កំណើត​​នៅ​ខេត្ត​​ព្រៃ​វែង ។ ខណៈ​​​បើក​​​​មក​ដល់​ខាង​​ត្បូង​ស្តុប​​​ទេព​ផន​​​​ប្រមាណ​​​៣០​ម៉ែត្រ​ ស្រាប់​តែ​​រថយន្ត​ដាច់​​​កង់​​ក្រោយ​​​ចំហៀង​​ខាង​​ឆ្វេង​​រួច​​ខ្ទាត​​ចេញ​ពី​រថយន្ត​​ធ្វើ​​ឱ្យ​រថយន្ត​​ដឹក​ធ្ងន់​​​​​ផង​​​ក៏​ក្រឡាប់​​​ផ្អៀង​មួយ​ចំហៀង​​ខាង​​​ស្តាំ​​​​ធ្លាក់​ផ្លែ​ឈើ​​​​រាយ​ពេញ​ផ្លូវ​ ។​ ចំណែក​​​អ្នក​បើ​ក​បរ​​រថយន្ត​បាន​​រត់​គេច​​ខ្លួន​បាត់​​ស្រមោល ។​

​​លោក​អនុ​សេនីយ៍​​​ទោ ​​ដេ ម៉ៅ ​ទទួល​បន្ទុក​​ចរាចរណ៍​​ខណ្ឌ​ទួល​គោកបាន​​​​ឱ្យ​ដឹង​​ថា​​ ករណី​នេះ​​មិន​បង្ក​​ឱ្យ​​មាន​កា​រ​ប៉ះ​ពាល់​​​ដល់​អ្នក​ដទៃ​​​ និង​​​មិន​​មាន​​​​អ្នក​រង​របួស​​ទេ ​​ដូច្នេះ​​​ សមត្ថ​កិច្ច​​គ្រាន់​តែ​​ជួយ​សម្រួល​​ចរាចរណ៍​​ធ្វើ​យ៉ាង​ណា​​​​ឱ្យ​​ម្ចាស់​​ផ្លែ​ឈើ​នោះ​​យក​​រថយន្ត​​មក​សេង​​ប្រមូល​​យក​​ផ្លែ​ឈើចេញ​​​​​​កុំ​​​ឱ្យ​ស្ទះ​​​​ចរាចរណ៍​​​ ។ ចំណែក​​រថយន្ត​​បង្ក​​នោះ​​​ត្រូវ​​​​ម្ចាស់​ស្ទូច​​​​​យក​ទៅ​​រក្សា​​ទុក​​ដោយ​ខ្លួ​ន​ឯង​ ។
​​រថយន្ត​​ចំណុះ​ត្រឹម​​​២​តោន​កន្លះ​ ហើយ​ផ្ទុក​​ទំនិញ​​រហូត​​​ទៅ​​​៦​តោន​​ជា​ការ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​​​​មួយ​ ហើយ​ការ​​​​ធ្វេស​ប្រហែស​​មិន​បាន​​​ពិនិត្យ​​ពី​សុវត្ថិ​ភាព​​​​យាន​យន្ត​​​ដូច​ជា​កង់ ​សម្បក​​កង់ ​និង​​​ប្រព័ន្ធ​ហ្វ្រាំង​​​​​មុន​ពេល​​បើក​បរ​​រឹត​តែ​​គ្រោះ​ថ្នាក់​​​ទៀត ៕