ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត “IT” ចេះ​សម្តែង​​សៀក​គ្មាន​គ្រូ​បង្ហាញ​ពី​ទេព​កោសល្យ​​អង្គុយ​លើ​​ខ្យល់​ធ្វើ​ឱ្យ​​ភ្ញាក់​ផ្អើល​

11 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ យុវ​និស្សិត​ម្នាក់​​បាន​បង្ហាញ​ពី​ទេព​កោសល្យ​​គួរ​ឱ្យ​​ភ្ញាក់​ផ្អើល​​ដោយ​គ្រាន់តែ​ប្រើ​ដៃ​ម្ខាង​កាន់​បំពង់​ទុយោ​ជ័រ​ប្រវែង​១​ម៉ែត្រ​​ធ្វើ​ឱ្យ​​គេ​មើល​ទៅ​ហាក់​​ដូច​ជា​អង្គុយ​​លើ​ខ្យល់​​ផុត​ពី​ដី ។ ​និស្សិត​ផ្នែក​ “IT” រូប​នេះ​បាន​បង្ហាញពី​​ភាព​អស្ចារ្យ​​របស់​ខ្លួន កាល​ពី​យប់​ថ្ងៃទី​១៨ វិច្ឆិកា ​២០១២ នៅ​លើ​សួន​ច្បារ​ខាងមុខ​វត្ត​កណ្តាល ក្នុង​ក្រុង​បាត់​ដំបង ដែល​មាន​មនុស្ស​រាប់​សិប​នាក់​ចោមរោម​​មើល ។

​ការ​បង្ហាញ​​មុខ​​តាម​រយៈ​​ការ​សម្តែង​​របស់​យុវជន​រូប​នេះ​មនុស្ស​ជា​ច្រើន​​ហាក់​ដូច​មិន​ធ្លាប់​​ស្គាល់​​មុខ​ ឬ​សាវ​តា​រយុវ​ជន​នេះ​ទេ បើ​ទោះ​ជា​គេ​​អះ​អាង​ថា មាន​ស្រុក​កំណើត​​នៅ​ក្នុង​ក្រុង​បាត់​ដំបង​នេះ​ក្តី ។ អ្នក​ចោម​រោម​មើល​ការ​សម្តែង​ភាព​អស្ចារ្យ​​របស់​យុវ​និស្សិត​រូប​នេះ​ សុទ្ធ​តែ​​ជញ្ជក់​​មាត់​ស្ងើច​​សរសើរ​ថា «ខ្លាំង» ​ដែល​មិន​ធ្លាប់​​​​ជួប​ប្រទះ​​អ្នក​​បង្ហាញ​​ទេព​កោសល្យ​​មិន​គួរឱ្យ​ជឿ​បែប​នេះ​ឡើយ ។

ស្ថិតក្នុង​សម្លៀក​បំពាក់​ដូច​រ៉ូប​ពណ៌​ស្រគាំរលើប​​រលោង  យុវ​ជនវ័យ​២០​ឆ្នាំ រូប​នេះ ​បាន​អង្គុយ​​ពែន​ភ្នែន​​​របៀប​ស្មឹង​ស្មាធិ៍​នៅលើ​ខ្យល់​កម្ពស់​ផុតពី​ការ៉ូឡា​​ប្រហែល​កន្លះ​ម៉ែត្រ​​ ដោយ​ប្រើ​ដៃ​ខាង​ស្តាំ​​ម្ខាង​ច្រត់​​ទប់​នឹង​​បំពង់​ទុយោ​​ជ័រ​ប្រវែង​១​ម៉ែត្រ​ប៉ុណ្ណោះ ។ ​ប៉ុន្តែ​មុន​ពេល​បង្ហាញ​​ភាពអស្ចារ្យ​​​ឱ្យ​គេ​មើល​​ យុវជន​​នេះ​ ស្ថិតក្នុង​ការ​ហ៊ុម​ព័ទ្ធ​ដោយ​សំពត់ខ្មៅ ​លុះ​ពេល​អ្នក​រៀបចំ​ទម្លាក់​សំពត់​ខ្មៅ​នោះ​ចុះ ក៏​លេច​​រូប​យុវជន​​នេះ​​អង្គុយ​លើ​ខ្យល់​ភ្លាម​ដែរ ។ អ្នក​ចោម​រោ​មមើលជា​​ច្រើន​បាន​បង្ហាញពី​ចម្ងល់​គ្រប់​ៗ​គ្នា​ ថែម​ទាំង​​បាន​យក​ដៃ​រាវ​ផ្នែក​ខាង​ក្រោម​ទៀត​ផង ក្រែង​យុវ​ជន​នេះ​អង្គុយ​លើ​វត្ថុ​អ្វី​ម្យ៉ាង​ តែ​គ្មាន​​អ្វី​បន្តិច​​ឡើយ ​។ នេះជា​ភាព​អស្ចារ្យ​​ដែល​ធ្វើ​ឱ្យ​​មនុស្ស​រាប់​សិប​នាក់​​មាន​ការភ្ញាក់​ផ្អើល​កាន់តែ​ខ្លាំង ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕