ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​ម៉ូតូ​​អ្នក​ចម្រៀង​​ក្បែរ​វត្ត​​នគរ​បា​ជ័យ ព្រះ​មិន​ជួយ​ចាប់​​ក្របួច​ជាប់​

11 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ ​អ្នក​ចម្រៀង​​ប្រចាំ​​នៅ​សណ្ឋា​គារ​មួយ​ក្នុង​ក្រុង​​កំពង់​ចាម ឈ្មោះ​​ជឿន រិទ្ធិ ​ភេទប្រុស អាយុ​៣៦​ឆ្នាំ ​មាន​ស្រុក​កំណើតភូមិ​​សេរី​ទើ ឃុំ​ខ្ពប​តា​ងួន ស្រុក​ស្ទឹង​ត្រង់ ​​បច្ចុ​ប្បន្ន​​នៅភូមិ​បឹង​កុក​២ សង្កាត់​​បឹង​កុក ​​ក្រុង​កំពង់​ចាម ត្រូវបាន​ចោរ​វាយ​ និង​ច្របាច់.ក​ប្លន់​​យក​ម៉ូតូ​ម៉ាក C125 ស៊េរី​២០០៨ ​ផលិត​នៅ​ប្រទេស​ចិន ​កាលពី​ចន្លោះ​​ម៉ោង​១២​​ទៅ​១​រំលងអធ្រាត្រ​​​ឈានចូលថ្ងៃទី​២៩ តុលា ​ស្ថិត​នៅ​ផ្លូវ​បំបែក​​ភូមិ​ជង្ហុក ​ឃុំ​អំពិល ​ស្រុក​កំពង់​សៀម ​តែ​

ខេត្ត​កំពង់ចាម ៖ ​អ្នក​ចម្រៀង​​ប្រចាំ​​នៅ​សណ្ឋា​គារ​មួយ​ក្នុង​ក្រុង​​កំពង់​ចាម ឈ្មោះ​​ជឿន រិទ្ធិ ​ភេទប្រុស អាយុ​៣៦​ឆ្នាំ ​មាន​ស្រុក​កំណើតភូមិ​​សេរី​ទើ ឃុំ​ខ្ពប​តា​ងួន ស្រុក​ស្ទឹង​ត្រង់ ​​បច្ចុ​ប្បន្ន​​នៅភូមិ​បឹង​កុក​២ សង្កាត់​​បឹង​កុក ​​ក្រុង​កំពង់​ចាម ត្រូវបាន​ចោរ​វាយ​ និង​ច្របាច់.ក​ប្លន់​​យក​ម៉ូតូ​ម៉ាក C125 ស៊េរី​២០០៨ ​ផលិត​នៅ​ប្រទេស​ចិន ​កាលពី​ចន្លោះ​​ម៉ោង​១២​​ទៅ​១​រំលងអធ្រាត្រ​​​ឈានចូលថ្ងៃទី​២៩ តុលា ​ស្ថិត​នៅ​ផ្លូវ​បំបែក​​ភូមិ​ជង្ហុក ​ឃុំ​អំពិល ​ស្រុក​កំពង់​សៀម ​តែ​មិន​បាន​សម្រេច​ត្រូវ​ប្រជា​ពលរដ្ឋ​ និង​​សមត្ថ​កិច្ច​សហ​ការ​គ្នា​ដេញចាប់​បានបញ្ចូន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរបាល​​ខេត្ត​ដើម្បី​សួរនាំ ។

ទាក់​ទិន​​នឹង​​ករណី​នេះលោក​វរសេនីយ៍​ត្រី ប៉ាក ​ជាតិ អធិការ​​នគរបាល​​ស្រុក​កំពង់​សៀម ​ឱ្យ​ដឹងថា ​ក្រោយ​ពី ​ច្រៀង​ចប់​នៅ​ក្នុង​​​​សណ្ឋា​គារ​មួយ ក្នុង​ក្រុង​កំពង់​ចាម ​បុរស​អ្នក​​ចំរៀង​​ឈ្មោះ​រិទ្ធ ​បាន​ជិះ​ម៉ូតូ​មក​ដល់​ត្រង់​ផ្លូវ​កែង​សាលា​ខេត្ត​ ក៏​ជួប​នឹង​ជនសង្ស័យ​​ឈ្មោះ​ម៉ៅ ជាស្រ៊ុន ​ហៅង៉ោ ​ភេទ​ប្រុស អាយុ​​២៤​ឆ្នាំ ​រស់​នៅភូមិ​ល្វា​ទេ ឃុំ​ហាន់​ជ័យ ស្រុក​កំពង់​សៀម ​ហៅ​ឱ្យ​ឌុប​​ទៅច្រក​ខ្លោង​ទ្វារ​វត្ត​​នគរ​បាជ័យ ​ស្ថិតនៅ​ភូមិ​អំពិល ​​ឃុំ​អំពិល ស្រុក​កំពង់​សៀម ​ក្នុងតម្លៃ​​​ចំនួន​៣.០០០​រៀល​រួចហើយ​ក៏​​ប្លន់​តែម្តង ប៉ុន្តែ​បាន​ប្រជា​ពលរដ្ឋ និង​សមត្ថ​កិច្ច​ជួយ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕