ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅហូប​សាច់​​អាំង​​​លែប​ខាយ​ដាក់​​អ្នក​លក់​​ត្រូវសាច់​ញាតិ​​កា.ប់​២​កាំបិត​បុ័ងតោ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្ម​ករ​រោងចក្រ​ម្នាក់​​របួស​២​កាំបិត ​និង​២​នាក់​ទៀត​រត់​​ដួល​របួស​ស្រាល​ ខណៈ​​ទៅ​​ហូប​​សាច់អាំង​និយាយ​លែប​ខាយ​​ដាក់​អ្នក​លក់​​ត្រូវ​សាច់​ញាតិ​​​កា.ប់​២​កាំបិត​បុ័ង​តោ​នាំ​គ្នា​រត់​​គេចបាតជើង​សព្រាត ។ ហេតុការណ៍​នេះ​កើតឡើង​​នៅវេលា​ម៉ោង​៧​និង​៣០​​នាទី​យប់​​ថ្ងៃទី​២៩ តុលា នៅតាម​ផ្លូវ​ជាតិលេខ​៤ មុខ​កន្លែង​លក់​សាច់​អាំង​ព្រៃ​ឡឹង ​ស្ថិត​ក្នុង​ភូមិ​ស្ងួនពេជ្រ សង្កាត់​កន្ទោក ​ខណ្ឌពោធិ៍​សែន​ជ័យ ។

រាជធានីភ្នំពេញ ៖ កម្ម​ករ​រោងចក្រ​ម្នាក់​​របួស​២​កាំបិត ​និង​២​នាក់​ទៀត​រត់​​ដួល​របួស​ស្រាល​ ខណៈ​​ទៅ​​ហូប​​សាច់អាំង​និយាយ​លែប​ខាយ​​ដាក់​អ្នក​លក់​​ត្រូវ​សាច់​ញាតិ​​​កាប់​២​កាំបិត​បុ័ង​តោ​នាំ​គ្នា​រត់​​គេចបាតជើង​សព្រាត ។ ហេតុការណ៍​នេះ​កើតឡើង​​នៅវេលា​ម៉ោង​៧​និង​៣០​​នាទី​យប់​​ថ្ងៃទី​២៩ តុលា នៅតាម​ផ្លូវ​ជាតិលេខ​៤ មុខ​កន្លែង​លក់​សាច់​អាំង​ព្រៃ​ឡឹង ​ស្ថិត​ក្នុង​ភូមិ​ស្ងួនពេជ្រ សង្កាត់​កន្ទោក ​ខណ្ឌពោធិ៍​សែន​ជ័យ ។

​តាម​ការ​បង្ហើប​​ពី​ឈ្មោះ​​ពៅ សារឿន ​ភេទប្រុស អាយុ​២១​ឆ្នាំ ​ជា​កម្ម​ករ​សំណង់ រង​របួស​ស្រាល ខណៈ​​ពេល​រត់​គេច​ដួល​រលាត់​ដៃ​ជើង ​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​ខ្លួន​ និង​មិត្តភក្តិ​២​នាក់​​ទៀត​​ ម្នាក់​​អត់​ស្គាល់​​ឈ្មោះ​​របួស​ស្រាល​​ដែរ និងម្នាក់​ទៀត​​រង​របួស​ធ្ងន់​​​ឈ្មោះ​​ខាន់ សុផល ​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ​ជា​កម្ម​ករ​​រោងចក្រ​កាត់​ដេរ ​ត្រូវជន​បង្ក​​កាប់​មួយ​កាំបិត​ចំ​ក្បាល​​លើ​ត្រចៀក​​ខាងឆ្វេង ​និងមួយ​​កាំបិត​​ទៀត​​របួស​ដៃឆ្វេង ស្នាក់​នៅ​ភូមិ​ត្រពាំង​​ពោធិ៍ សង្កាត់​​កន្ទោក ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​មួយ​គ្នា​​បាន​នាំគ្នា​​ទៅហូប​សាច់​អាំង ហើយ​ឈ្មោះ​ខាន់ ​សុផល ​បាន​និយាយ​​​លែប​ខាយ​​លេង​សើច​ដាក់​អ្នក​លក់ ។ លុះពេល​ហូប​រួច​រាល់​ហើយ​បាន​​ហៅគិត​លុយ ស្រាប់តែ​​ខាន់ សុផល ​​ដើរ​​ទៅ​បន្ទប់​​ទឹក​ ក៏ត្រូវជនបង្ក​មាន​គ្នា​៣​នាក់​ យក​កាំបិតបុ័ង​តោ​របស់​អ្នក​លក់​ដេញ​កាប់​​​តែម្តង។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕