ជិតដល់ថ្ងៃប្រកួត, កីឡាករលើកដុំដែកយកចិត្ដទុកដាក់ខំហាត់ធ្វើឱ្យសាច់ដុំប៉ោងធំៗពេញរាងកាយ ។ ស្ដ្រីម្នាក់នៅផ្ទះជិតខាងឃើញដូច្នេះសរសើរប្រពន្ធកីឡាករ ៖
-មានប្ដីមាំមួនខ្លាំងក្លាដូចប្ដីអ្នកស្រីអញ្ចឹងគ្រួសារមានសុភមង្គលល្អណាស់ ។
ស្ដ្រីនោះនិយាយស្ទើរមិនទាន់ចប់ផងប្រពន្ធកីឡាករសាច់ដុំឆ្លើយវិញ ៖
-សុភមង្គលខ្មោចយក៍ស្អី, ពេលថ្ងៃគិតតែខំហាត់យប់ឡើងគិតតែដេកដូចងាប់ ។
ចែករំលែកព័តមាននេះ