ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មែរ​សឺ​ដេស​បើក​លឿន​បួង​ចង្កូត​មិន​ទាន់​ទៅ​បុក​ដើម​ត្របែក​ព្រៃ​បាក់​​ពីរ​កំណាត់ រួច​ជ្រុល​ទៅ​បុក​ឡិច​ស៊ីស RX300

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ រថយន្ត​មែរសឺ​ដេស ពណ៌​ខ្មៅ បើក​ក្នុង​ល្បឿន​លឿន​បួង​ចង្កូត​មិន​ទាន់​ជ្រុល​ទៅ​បុក​ដើម​ត្របែក​ព្រៃ​បាក់​ជា​ពីរ​កំណាត់ រួច​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ឡិច​ស៊ីស RX300 ចត​នៅ​មុខ​ផ្សារ​ទំនើប BS ហើយ​​​បើក​រត់​គេច​​ទាំង​រថយន្ត​បែក​កង់​មុខ​ខាង​ស្តាំ តែ​សន្តិ​សុខ​​ដេញ​ឃាត់​បាន កាល​ពី​វេ​លា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣ តុលា ២០១២ ចំណុច​ទល់​មុខ​ផ្សារ​ទំនើប ​BS តាម​មហា​វិថី​​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​មនោរម្យ ខណ្ឌ​៧​មករា ។

​ប្រភព​​ព័ត៌មាន​ពី​សន្តិ​សុខ​យាម​នៅ​មុខ​ធនាគារ​ភ្នំពេញ​ពាណិជ្ជ​ជិត​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា រថយន្ត​បង្ក​បើក​តាម​មហា​វិថី​កម្ពុជា​ក្រោម ពី​លិច​ទៅ​កើត​បត់​ស្តាំ​ឆ្ពោះ​ទៅ​មហា​វិថី​ព្រះ​មុនី​វង្ស ក្នុង​ល្បឿន​លឿន​​ពេក​បួង​ចង្កូត​មិន​ទាន់​ជ្រុល​ទៅ​បុក​ដើម​ត្របែក​ព្រៃ​នៅ​មុខផ្សារ​ទំនើប BS បាក់​ជា​ពីរ​កំណាត់​រលំ​សង្កត់​លើ​រថយន្ត​​ឡិច​ស៊ីស ​RX300 ពណ៌​ស្ករ ចត​នៅ​មុខ​ផ្សារ​ទំនើប​នោះ​ហើយ​ត្រូវ​រថយន្ត​បង្ក​ជ្រុល​ទៅ​បុក​គូទ​ចំហៀង​ខាង​ស្តាំ​ក្រពឹត​ទៀត ធ្វើ​ឱ្យ​​វេ​រទទឹង​ទៅ​ជាប់​នឹង​ធនាគារ​ភ្នំពេញ​ពាណិជ្ជ ។

ពេល​ឃាត់​រថយន្ត​បាន​ម្ចាស់​រថយន្ត​ប្រកែក​ថា​រូប​គាត់​មិន​បាន​បុក​ទេ មាន​គេ​ជិះ​រថយន្ត​ដេញ​តាម​បុក​គាត់ តែ​សន្តិ​សុខ​បាន​ប្រាប់​ថា​រូប​គេ​ឃើញ​ផ្ទាល់​ភ្នែក ហើយ​សូម្បី​តែ​កា​មេរ៉ា​សុវត្ថិ​ភាព​របស់ធនាគារ​ក៏​មាន​រូប​ភាព​បុក​នោះ​​មិន​អាចប្រកែក​បាន​ឡើយ ។ រថយន្ត​បង្ក​ និង​រថយន្ត​ឡិច​ស៊ីស​ដែល​រង​ការ​ខូច​ខាត​ត្រូវ​សមត្ថកិច្ច​​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​សាលា​រាជ​ធានីភ្នំពេញ ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​តាម​នីតិ​វិធី​ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕