ក្រុងប៉ោយប៉ែត ៖ មនុស្ស៤នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាលក្នុងហេតុការណ៍ភ្លើងឆាបឆេះ ខណៈបូជាសពប្រជាពលរដ្ឋម្នាក់ក្នុងភូមិកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី៣ តុលា ២០១២ ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ប្រភពឱ្យដឹងថា មុនដំបូងប្រជាពលរដ្ឋក្នុងភូមិក្មេងចាស់ប្រុសស្រីបាននាំគ្នាដង្ហែសពអ្នកភូមិម្នាក់ទៅបូជានៅប៉ាឆា លុះអាចារ្យភ្លុកចាក់ប្រេងបូជាលើកទី១ អត់ឆេះ ដោយឆេះតិចៗអ្នកនៅក្បែរនោះក៏នាំគ្នាស្រែកថា បោះទាំងប៊ីដុងប្រេងតែម្តងទៅ ស្រាប់តែពេលនោះផ្ទុះអណ្តាតភ្លើងឆាបឆេះឡើងចេញពីប្រហោងឡរងរបួសមនុស្ស៥នាក់តែម្តង ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕






ចែករំលែកព័តមាននេះ