ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​កាមរី​​​ឆ្លាម​ម្ចាស់​ស្រវឹង​បើក​ចុះ​ពី​ស្ពាន​អាកាស​​៧​មករា ​បុក​រនាំង​ដែក​បាក់​១៨​​កង់ (មានវីដេអូឃ្លីប)

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​​កាមរី​ឆ្លាម ​ស៊េរី​​៩៧ ពណ៌​ស្ករ ​​មួយ​​គ្រឿង ដែល​​ម្ចាស់​ទើប​ចេញ​ពី​ផឹកស៊ី​ស្រវឹង​ជោក​ជាំ​​​បើក​​បោះពួយ​ចុះ​ពី​លើ​ស្ពាន​អាកាស​​៧​មករា បាន​បន្តិច​​មិន​ទាន់​ផុត​ផង ភ្លេច​​បទ​តាម​ផ្លូវ​កោង​ក៏​បុក​រះ​រនាំង​ដែក​បាក់​១៨​កង់​ រមូល​និង​ប៉ើង​​រប៉ាត់​រប៉ាយ​​ហើយ​រថយន្ត​​ខ្ទេច​មុខ​ចំហៀង​​ដាច់​កង់​ផ្ទុះ​ពោង​ការពារ​សុវត្ថិ​ភាព​​ រង​ការ​ខូចខាត​ស្ទើរ​តែ​ទាំង​ស្រុង ។

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​​បាន​កើតឡើង​​កាល​ពីវេលា​ម៉ោង​​២​និង​៣០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​​ថ្ងៃទី​៣១ ​សីហា ២០១២ ​នៅតាម​មហា​វិថី​សហ​ព័ន្ធ​​​រុស្ស៊ី​​ត្រង់​ចំណុច​ស្ពាន​អាកាស​​៧មករា ស្ថិត​​ក្នុង​​សង្កាត់​​ទឹក​ល្អក់​ទី​១ ខណ្ឌទួលគោក ។ រថយន្ត​ដែល​ជួប​គ្រោះ​ថ្នាក់​​នោះ​ជិះ​គ្នា​​៣​នាក់ ប្រុស​ម្នាក់ និង​ស្រី​២​នាក់ ដែល​ក្នុង​នោះ​​គេ​ស្គាល់​​ម្នាក់​ជាអ្នក​បើក​​​ឈ្មោះ​កើត ​ដួងតារា ​ភេទប្រុស អាយុ​​២៥​ឆ្នាំ ជា​និស្សិត​​មាន​​លំនៅ​ផ្ទះ​​លេខ​២១៥ ​ផ្លូវ​លេខ​​២១៧ ​សង្កាត់​អូរ​ឫស្សី​​ទី​២ ​ខណ្ឌ​៧មករា ​បាន​សន្លប់​ក្រោយ​មក​ដឹង​ខ្លួន​វិញ ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន ។ ​ចំណែក​​ស្ត្រី​​២​នាក់​​ទៀត​​ភ័យ​ស្លន់​ស្លោ​នាំ​គ្នា​ជិះ​​ម៉ូតូ​ឌុប​គេច​ខ្លួន​បាត់ ។

​តាម​សាក្សី​​បាន​ឱ្យ​ដឹងថា ​គេ​ឃើញ​រថយន្ត​ម៉ាក​កាមរី​​ខាងលើ​ធ្វើ​ដំណើរ​​តាម​មហា​វិថី​សហព័ន្ធ​​រុស្ស៊ី​ក្នុង​ទិស​ដៅពី​លិច​ទៅ​កើត​​ក្នុង​​ល្បឿន​លឿន​ ។ លុះមក​ដល់​ស្ពាន​អាកាស​​៧មករា ចុះ​ពី​លើ​ស្ពាន​​​បាន​បន្តិច​​មិនទាន់​ផុតដែលជា​​ចំណុច​ផ្លូវ​កោងក៏​ទៅ​ប​ុក​រះ​រនាំង​ដែក​ចែក​ផ្លូវ​ បណ្តាល​ឱ្យ​​បាក់​ប៉ើង​​រប៉ាត់​រប៉ាយ​​ចំនួន​១៨​កង់តែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕