សារព័ត៌មានបរទេស កាលពីថ្ងៃទី៧ សីហា ផ្សាយឱ្យដឹងថា បេលឡាម៉េ ជាឆ្កែពូជប្លូ៊ដក អាយុ៣ឆ្នាំ ត្រូវសត្វប្រមាបាញ់ព្រួយ ឬកាំរបស់វាដោតនៅលើក្បាល ជើង និងតាមដងខ្លួន ហើយត្រូវក្រុមពេទ្យសត្វក្នុងទីក្រុងណ័រមេន រដ្ឋអូក្លាហូម៉ា បានជួយសង្គ្រោះបន្ទាន់ ។
លោកជឺរី និងលោកស្រីអេលលីសុន ណូឡេសជាម្ចាស់ឆ្កែបេលឡាមេ៉ បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា ឆ្កែនោះបានប្រលែងលេងជាមួយសត្វចិញ្ចឹមដទៃទៀត នៅក្បែរអាងទឹក កាលពីថ្ងៃទី២៩ កក្កដា និងត្រូវសត្វប្រមាវាយប្រហារ ។ មានការរំពឹងថា សត្វប្រមាដែលបង្កហេតុនោះប្រហែលជាទៅផឹកទឹកក្នុងអាង ហើយបង្កើតឱ្យមានការភ័យខ្លាចដល់អ្នកស្រុក ក្នុងរដ្ឋអូក្លាហូម៉ាដូចគ្នានឹងសត្វឆ្កែបេលឡាម៉េ ដែរ ។
ក្រុមពេទ្យសត្វឱ្យដឹងថា មិនធ្លាប់ប្រទះឃើញហេតុការណ៍សត្វប្រមា បាញ់ព្រួយដាក់សត្រូវយ៉ាងសន្ធឹកសន្ធាប់បែបនេះទេកាលពីមុន ។ ចំណែកសត្វឆ្កែបេលឡាម៉េ ហាក់ដូចជាសំណាងល្អ ដែលព្រួយសត្វប្រមាមិនបានចូលគ្រាប់ភ្នែក ។ បច្ចុប្បន្នអាការរបួសក្រោយពីវះកាត់ចាប់ផ្តើមមានលក្ខណៈល្អប្រសើេរហើយ ប៉ុន្តែត្រូវទទួលថ្នាំផ្សះបន្តព្រោះព្រួញជាច្រើនទៀតបានកប់នៅក្នុងសាច់ និងត្រូវវះកាត់បន្ត ៕
ចែករំលែកព័តមាននេះ