ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​មេ​ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ខេត្ត​រតនៈ​គិរី ​ដើរ​ឆ្លង​​ផ្លូវមិន​ប្រយ័ត្ន​​ត្រូវ​​រថយន្ត​បុក​ស្លា.ប់​

11 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ​លោក​មេ​ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ​ខេត្ត​រតនៈ​គិរី បាន​ស្លា.ប់​​ក្នុង​ហេតុ​ការណ៍​​​គ្រោះថ្នាក់​ចរា​ចរណ៍​​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​​៧ ​ស្ថិត​ក្នុង​ភូមិ​កាប៉ូ ​សង្កាត់​អូរ​ឫស្សី ​ក្រុង​ក្រចេះ ​កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១២ សីហា ​ខណៈ​ពេល​​ដើរ​ឆ្លង​ផ្លូវ​ទៅ​​បត់​ជើង​តូច

ខេត្ត​ក្រចេះ ៖ ​លោក​មេ​ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ​ខេត្ត​រតនៈ​គិរី បាន​ស្លាប់​​ក្នុង​ហេតុ​ការណ៍​​​គ្រោះថ្នាក់​ចរា​ចរណ៍​​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​​៧ ​ស្ថិត​ក្នុង​ភូមិ​កាប៉ូ ​សង្កាត់​អូរ​ឫស្សី ​ក្រុង​ក្រចេះ ​កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១២ សីហា ​ខណៈ​ពេល​​ដើរ​ឆ្លង​ផ្លូវ​ទៅ​​បត់​ជើង​តូច​មិន​ប្រយ័ត្ន​​ត្រូវ​រថយន្ត​សាំង​យ៉ុង​បុក​ចំពី​មុខ​ពេញ​ទំហឹង​តែម្តង ។

​ជនរងគ្រោះ​​ត្រូវបាន​​គេ​ស្គាល់​ថា ឈ្មោះ​​សេវ ពើង ​អាយុ​៦០​ឆ្នាំ ​មាន​មុខ​​ងារ​ជា​មេ​ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ខេត្ត​រតនៈ​គិរី ​និង​​បាន​​ស្លាប់​​ក្រោយ​​ពេល​រថយន្ត​សង្គ្រោះ​​របស់​​នគរ​បាល​​ដឹក​​យ​ក​ទៅ​​សង្គ្រោះ​បន្ទាន់​​នៅ​មន្ទីរ​ពេទ្យ​ខេត្ត បាន​២​ម៉ោង​ប​ន្ទាប់​ពី​​កើតហេតុ​រួច ។ មន្ត្រី​នគរ​បាល​​ចរា​ចរឱ្យដឹងថា នៅថ្ងៃ​កើតហេតុ​ជន​រងគ្រោះបាន​នាំ​ប្រពន្ធ​ទៅ​ព្យា​បាល​ជំងឺ​​នៅ​រាជ​ធានីភ្នំពេញ ​ដោយ​ធ្វើ​ដំណើរ​តាម​រថយន្ត​តាក់​ស៊ី លុះ​មក​ដល់​ចំណុច​​កើតហេតុ​ខាង​លើ រថយន្ត​តាក់​ស៊ី​បាន​ឈប់​ដើម្បីឱ្យ​អ្នក​ដំណើរ​ចុះ​​បត់​ដៃ​បត់​ជើង​នៅ​ចំណុច​ព្រៃ​ដាច់​ស្រយាល​ពីទី​ប្រជុំ​ជន ។

ប្រភព​បន្ត​​​ទៀតថា ​នៅ​ពេល​រថយន្ត​តាក់​ស៊ី​​ឈប់​ជន​រងគ្រោះ​បាន​ដើរ​ឆ្លង​ថ្នល់​សំដៅ​ទៅ​ព្រៃ​ម្ខាង​ទៀត​ដើម្បី​បត់​ជើង​តូច​ក៏​ត្រូវ​រថយន្ត​សាំងយ៉ុង ពណ៌ស ​បុកចំ​ពី​មុខ​ពេញទំហឹង បណ្តាល​ឱ្យ​ខ្ទាត​ផ្លោង​រង​របួស​ធ្ងន់ ។ បន្ទាប់​​ពី​កើត​ហេតុ​​អ្នក​បើក​​រថយន្ត​​បង្ក​​បាន​រត់​គេច​ខ្លួន​បាត់ ចំណែក​រថយន្ត​ត្រូវបាន​​ប៉ូលិស​នាំ​​មក​រក្សា​ទុក​នៅ​ស្នង​ការ​​ដ្ឋាន​រង់​ចាំ​ធ្វើការ​ដោះ​ស្រាយ​តាម​នីតិវិធី​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕