រាជធានីភ្នំពេញ ៖ រថយន្តហ៊្វុយហ្សូ ពណ៌ស ដឹកខ្សាច់ពេញអ្នកបើកងោកមួយភាំងទៅបុករបាំងថ្មចែកផ្លូវបាក់ខ្ទេចខ្ទីរាយប៉ាយពេញផ្លូវអស់២០កង់ ហើយរថយន្តក្រឡាប់បះជើងទ្រមេឃកំពប់ខ្សាច់រាយប៉ាយពេញផ្លូវ កាលពីវេលាម៉ោង១និង៥៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ សីហា ២០១២ លើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងក្រុម២៩ ភូមិគោករកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ក្រោយពេលកើតហេតុអ្នកជិះក្នុងរថយន្ត៣នាក់ បាននាំគ្នាលូនចេញពីក្នុងរថយន្តរត់គេចខ្លួនបាត់អស់មិនដឹងជារងរបួស ឬក៏អត់ទេ នៅសល់តែរថយន្តក្រឡាប់បះជើងត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោករង់ចាំការដោះស្រាយតាមនីតិវិធី។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ