ថ្ងៃ ១៥ កើត ខែវិសាខ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

ម៉ូតូ​គុប​​ មួយគ្រឿង​បុក​ធុង​​សំរាម​របួស​ធ្ងន់ម្នាក់ ឯមួយគ្រឿង​ទៀត​ពន្លះ​ជាមួយ​សេ125របួស​ធ្ងន់​​3នាក់

  • Text Size

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ថ្ងៃអង្គារ ទី៧ ខែសីហា ឆ្នាំ២០១២ ម៉ោង ១០:០០

ទិដ្ឋ​ភាព​ក្រោយ​ពេល​កើតហេតុ ទិដ្ឋ​ភាព​ក្រោយ​ពេល​កើតហេតុ ទិដ្ឋ​ភាព​ក្រោយ​ពេល​កើតហេតុ

កោះសន្តិភាព

ទិដ្ឋ​ភាព​ក្រោយ​ពេល​កើតហេតុ

រាជធានីភ្នំពេញ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​​២​ករណី​នៅ​កន្លែង​​ដោយ​ឡែក​ពីគ្នា​​​បណ្តាល​ឱ្យ​​មនុស្ស​​ដួល​បោក​​ទៅ​លើ​ថ្នល់​​របួស​ធ្ងន់​​៤​នាក់  ​ដែល​​ហេតុការណ៍​ទី​១ ​ម៉ូតូ​គុប​ ពណ៌​ទឹក​ប៊ិច១​គ្រឿង​ ​បើក​ដោយ​​​បុរស​ម្នាក់​​ក្នុង​ល្បឿនលឿន​បាន​វាក់​​​ជាមួយ​​បុរស​​ម្នាក់​​​កំពុង​​ដើរ​ឆ្លង​​ថ្នល់​ក៏​ឆក់​ចង្កូត​​គេច​ជ្រុល​​ទៅ​បុក​​ធុង​សំរាម​​ដែល​​ដាក់​​នៅ​​តាមចិញ្ចើម​ផ្លូវ​​​​ពេញ​ទំហឹង​​ បណ្តាល​​ឱ្យ​​ដួល​បោក​​ក្បាល​​ទៅ​​លើថ្នល់​​សន្លប់​​បាត់​មាត់​​ឈឹង​​​ ត្រូវ​​រថយន្ត​​​សាមុយ​​ដឹក​យក​ទៅ​​សង្គ្រោះ​​​នៅមន្ទីរ​ពេទ្យ​ឯក​ជន​​​មួយ​ កាលពី​​វេលាម៉ោង​​២​និង​៣៥​នាទី​​យប់ឈាន​ចូល​ថ្ងៃទី​​៣ សីហា ​តាម​បណ្តោយ​​​​ផ្លូវ​​​១៩៨៦ ​សង្កាត់​ភ្នំពេញ​ថ្មី ​​ខណ្ឌ​​សែន​សុខ​ ​មុខ​​យាន​ដ្ឋាន​​​ខាត់​​វិរ័ត្ន​ទី២ ។ ​

ប្រភព​​ព័ត៌​មានពី​​​សមត្ថកិច្ច​​ខណ្ឌ​សែន​សុខ​ ​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​​កើេត​ហេតុ ​ម៉ូតូ​គុប​​​ ​ពណ៌​ទឹក​ប៊ិច ​បើក​​បរ​ដោយ​​បុរស​ម្នាក់​​​បាន​​​​​​បើក​យ៉ាង​លឿន​​ក្នុង​ទិសដៅ​​ពី​លិច​ទៅ​កើត ​តាម​បណ្តោយ​​ផ្លូវ​​​លេខ​១៩៨៦ ​ស្រាប់​តែ​​មក​ដល់​​កន្លែង​​កើេត​ហេតុ​ ក៏​វាក់​​​ជាមួយ​​បុរស​ម្ន​ាក់​កំពុង​ដើរ​​​ឆ្លង​ថ្នល់ ​ហើយ​បាន​​​ឆក់​ចង្កូត​​​ម៉ូតូ​​​​បើក​គេច​​ក៏ជ្រុល​ទៅ​បុក​​ធុង​សំរាម​​តាម​ផ្លូវ​​មុខ​យាន​ដ្ឋាន​​ខាត់​វិ​រ័ត្ន​ទី​២ ​​​ពេញ​ទំហឹង​​បណ្តាល​ឱ្យ​​​ដួល​​បោក​ក្បាល​នឹង​ថ្នល់​​​សន្លប់​​ស្តូក​ស្តឹង​​ត្រូវ​រថយន្ត​​សាមុយ​​ដឹក​យក​​ទៅ​​​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ​​ឯក​ជន​មួយ ។ ​

​ក្រោយពេល​កើតហេតុ​ ​ប៉ូលិស​​​ចរាចរ​បាន​ចុះ​ទៅ​វាស់​វែង​​ និង​យក​ម៉ូតូ​​ទៅ​រក្សា​ទុក​នៅ​​​អធិការ​ដ្ឋាន​​ខណ្ឌ​សែន​សុខ​​  ​។
​ដោយ​ឡែក​ករណីទី២ ម៉ូតូ​ឌ្រីម​សេ​១២៥​ពណ៌​ខ្មៅ​ ​ស៊េរី​២០០៧ ​មួយគ្រឿង​​បើក​បរដោយ​បុរស​ម្នាក់​យ៉ាង​លឿន​ ហើយ​បើក​វ៉ា​ម៉ូតូ​មួយ​គ្រឿង​​នៅ​ពី​មុខក៏​ជ្រុល​ទៅ​បុកគ្នា​ជា​មួយ​ម៉ូតូគុប​ ពណ៌​ទឹក​ប៊ិច​មួយគ្រឿង​ទៀតជិះ​គ្នា​២នាក់​ ស្រីម្នាក់​ ប្រុស​ម្នាក់​ ​ក្នុងដំណើរ​បញ្ច្រាស​ទិសគ្នា​​ចំពីមុខ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​ភាគី​ទាំងសង​ខាង​ដួលរង​របួសធ្ងន់​ទាំង​៣នាក់​ ​កាលពី​វេលាម៉ោង​១២និង​៥​នាទី​ថ្ងៃត្រង់​ ថ្ងៃទី​៣១​ ​កក្កដា ​តាម​បណ្តោយ​ផ្លូវបេតុង​ភូមិចុងថ្នល់​ខាងលិច ​សង្កាត់​ទឹក​ថ្លា ​​ខណ្ឌសែន​សុខ​ ខាង​កើត​វត្ត​ទឹកថ្លា ​។

បុរស​បើក​ម៉ូតូ​គុប​ដែល​រង​របួសធ្ងន់​ឈ្មោះ ​ងៀង​ ​សុភ័ក្រ្ត​ ​អាយុ​២២​ឆ្នាំ ​ជានិស្សិត​ ស្នាក់​​នៅ​ខណ្ឌ​ចំការមន​ ​និងស្រី​ម្នាក់ទៀតជិះពី​ក្រោយ​រង​របួស​ធ្ងន់​ដូចគ្នា​ឈ្មោះ​ហួត ​សួគា​៌ អាយុ​​២៤ឆ្នាំ ​ជា​និស្សិត​ ស្នាក់​នៅ​ផ្ទះ​លេខ​២៩​ ​ផ្លូវ​លេខ​១៩៨៦ ​សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌសែន​សុខ ។ ​ឯ​បុរស​បើក​​ម៉ូតូ​ឌ្រីម​សេ​១២៥​ ​ពណ៌​ខ្មៅ​​ ស៊េរី​២០០៧ ​ឈ្មោះ​ខេ​ន ​ហេង​ ​អាយុ​២០​ឆ្នាំ ​រង​របួស​ធ្ងន់ ​។
លោក​ ហឿង ​រឿន ​នាយ​រងផ្នែក​សណ្តាប់​ធ្នាប់​ចរាចរណ៍​ជើង​គោក​ខណ្ឌសែន​សុខ ​បាន​ប្រាប់​កោះសន្តិភាព​ឱ្យដឹងថា ​មុនពេល​កើតហេតុ​ម៉ូតូ​ឌ្រីម​សេ​១២៥ ​ពណ៌​ខ្មៅ​​ ស៊េរី​២០០៧​មួយគ្រឿង​ បើកបរដោយ​បុរស​ម្នាក់​​យ៉ាង​លឿន​​​តាម​ផ្លូវ​បេតុង ​ក្នុងទិសដៅ​ពីជើង​ទៅ​ត្បូង​ ពេល​មក​ដល់​ចំណុច​កើតហេតុ​ ក៏ព្យាយាម​​បើក​វ៉ា​ម៉ូតូ​មួួយគ្រឿង​ទៀតនៅពីមុខ​ក៏ជ្រុល​​ចង្កូត​ទៅបុក​​ជាមួយម៉ូតូ​គុបពណ៌​ទឹក​ប៊ិច​ ជិះដោយ​មនុស្ស​ប្រុស​ស្រី​២នាក់​ ​ចំពី​មុខ​​ពេញទំហឹង​ បណ្តាល​ឱ្យ​ម៉ូតូ​ទាំងពីរគ្រឿង​ដួល​បោក​មនុស្ស​ទាំង​៣នាក់​ទៅ​លើ​ថ្នល់​របួសធ្ងន់ ​ត្រូវ​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​​ព្រះ​កុសុមៈ ។ក្រោយ​ពេល​កើតហេតុ​ ប៉ូលិស​ចរាចរ​បាន​ចុះ​ទៅវាស់​វែង​និង​យក​ម៉ូតូ​ទាំង​២គ្រឿង​ទៅរក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌសែន​សុខ​ រង់​ចាំ​ការ​ដោះ​ស្រាយជាក្រោយ​៕​

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 23-05-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0904,097
បាត ថៃឡង់ (1USD)29.7729.85
ដុង វៀតណាម (1USD)21,23021,330
យ៉េន ជប៉ុន (10.000JPY)9898.5
ដុល្លារ សិង្ហបូរី (100SGD)79.379.8
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.532.7
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)128128.5
ផោន អង់គ្លេស (100GBP)150150.7
ដុល្លារ អូស្ត្រាលី (100AUD)9696.5
ដុល្លារ កាណាដា (100CAD)9696.5
ហ្វ្រង់ ស្វ៊ីស (100CHF)102.5103
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6801,690