ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេ​125​ជិះ​ចាប់​ហ្វ្រាំង​​​ដៃ​ដួល​​បែក​ក្បាល​​​​​ ឯ​កាម​​រី​​ឆ្លាម​​បុក​​ស្គូ​ពី​​បើក​រត់​​បាត់​

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​២ករណី​​​​​នៅ​កន្លែង​​ផ្សេង​គ្នា​​​ ធ្វើ​ឱ្យ​​មនុស្ស​​៤នាក់​​​រង​របួស​​​ធ្ងន់​​ និង​ស្រាល​​ ហើយ​អ្នក​​​របួស​ធ្ងន់​​​​ត្រូវ​​បាន​បញ្ជូន​​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរ​​ពេទ្យ​​​ ដែល​ហេតុ​ការ​ណ៍​ទី​​១​ ​​​បុរស​ម្នាក់​​​ជិះ​ម៉ូតូ​​​ឌ្រី​ម​សេ​១២៥​ ស៊េរី​​២០០៨​ ក្នុង​ល្បឿន​លឿន​ ហើយ​​ចាប់​ហ្វ្រាំង​​​ដៃ​ បណ្តាល​ឱ្យ​ដួល​បោក​ទៅ​នឹង​ខឿន​​ចិញ្ចើម​ផ្លូវ​​រង​របួស​​​​បែក​ក្បាល​ បញ្ជូន​ទៅ​មន្ទីរពេទ្យ​​ភ្លាម​ៗ កាល​ពី​វេលា​ម៉ោង​​​​៥និង​១០​នាទីទៀប​ភ្លឺ​ ថ្ងៃទី​​៥ សីហា​ តាម​បណ្តោយ​វិថី​ព្រះ​សីហនុ​ ជិត​រង្វង់​មូល​​​វិមាន​ឯក​រាជ្យ​ ក្នុងសង្កាត់​​ទន្លេបាសាក់​ ខណ្ឌ​ចំការ​មន ។

សាក្សី​នៅ​កន្លែងកើតហេតុ​​​បានឱ្យដឹងថា​​ជន​រងគ្រោះ​​​ខាង​លើ​ឈ្មោះ សៅ​ ផានី​ អាយុ​២១​ឆ្នាំ​ បាន​ជិះម៉ូតូ​​​សេ​១២៥​​ តាម​បណ្តោយ​វិថី​ព្រះ​សីហនុ​ ពីកើតទៅ​លិច​ ក្នុងល្បឿន​លឿន ស្រាប់​តែ​មក​ដល់​ជិត​​រង្វង់​មូល​វិមាន​ឯក​រាជ្យ​​​បាន​ចាប់​ហ្វ្រាំង​​ដៃ បណ្តាល​ឱ្យ​​បោក​ក្បាល​​ទៅនឹង​ខឿន​​ចិញ្ចើម​ផ្លូវ​​​​រង​របួស​​បែក​ក្បាល​​ ត្រូវ​បាន​មិត្ត​ភក្តិ​​បញ្ជូន​តាម​​រថយន្ត​សាមុយ​​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​ភ្លាមៗ​ ចំណែក​ឯម៉ូតូ​​ត្រូវបាន​ក្រុម​គ្រួសារ​​យក​ទៅ​រក្សា​ទុក​ ។

​ករណី​​​ទី​​២​ បុរ​ស​​​៣នាក់​​​បាន​ជិះ​​​​ម៉ូតូ​ស្គូពី​​​​ ពណ៌​ស​​មួយ​គ្រឿង​​តាម​បណ្តោយ​​​មហា​វិថី​​​ព្រះ​មុនី​រ៉េត​​​ ​​មក​ដល់​​​​​​​​​ចំណុ​ច​​​ស្តុប​​​នាង​​គង្ហីង​ ស្រាប់​តែ​​​មាន​​​រថយន្ត​​​កាម​រី​​​ឆ្លាម​​​មួយ​​​​​​​គ្រឿង​​​​បើក​មក​ពី​ក្រោយ​​​ ក្នុង​ទិ​ស​​​​​​ដៅ​ស្រប​គ្នា​​​ពី​លិច​ទៅ​កើត​​​ បុក​គូទ​​ម៉ូតូ​​​​​បណ្តាល​​ឱ្យ​​ដួល​​​​​​​​​​​​​​​របួស​​ស្រាល​​ ​​កាល​ពី​​វេលា​ម៉ោង​​​១០​និង​​៤០​នាទី ​​យប់​​​ថ្ងៃ​ទី​​​៣ ​សី​ហា ​ក្នុង​​សង្កាត់​​​វាល​​វង់​ ​ខណ្ឌ​​៧​មក​រា​ ។​សាក្សី​​បាន​ឱ្យ​ដឹ​ង​ថា មុន​ពេល​កើត​ហេតុ​​​បុរស​​​​៣​នាក់​​​​បាន​ជិះ​​ម៉ូតូ​​​​ម៉ាក​ស្គូពី​​ ពណ៌​​ស​ តាម​បណ្តោយ​​​​មហា​វិថី​​ព្រះ​​​មុនីរ៉េ​ត​ ពី​លិច​​ទៅ​កើត​ ​ស្រាប់​តែ​​​​ទៅ​​​​​​ដល់​ចំណុច​​​ស្តុ​ប​​​​នាង​គង្ហីង​​​ ក៏​មាន​​​​រថយន្ត​​​​កាម​រី​ឆ្លាម​​​មួយ​គ្រឿង​​​បើក​មក​​ពី​​ក្រោយ​​​ក្នុង​ទិ​ស​ដៅ​​​ស្រប​គ្នា​​ ក៏​បុក​​​គូទម៉ូតូ​​​ដួល​ប្រាវ​​​ទៅ​លើ​​ថ្នល់​​ បណ្តាល​ឱ្យ​​រង​របួស​ស្រាល​​ ​ឯ​ម៉ូតូ​​​​ខូច​ខាត​​តិច​តួច​ ​។ ភ្លាម​ៗ​​​​រថយន្ត​​​​បាន​​​បើក​គេច​​បាត់​ស្រមោល​​ ។ ចំណែក​​​ម្ចាស់​​ម៉ូតូ​​​បាន​​​លើក​ម៉ូតូ​​​​​ជិះ​​ទៅ​ផ្ទះ​វិញ​​​ទាំង​ក្តៅ​ក្រហាយ​​ ៕