ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ផឹកស្រវឹងមានទំនាស់ពាក្យសម្តីជាមួយអ្នកផឹកស៊ីជុំគ្នារហូតប្រើហិង្សា ចាប់ក្បាលគូទំនាស់បោកទៅនឹងគ្រែឈើ បណ្តាលឱ្យសន្លប់ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣១ កក្កដា ២០១២ នៅចំណុចភូមិអូរឫស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រីអ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែតឱ្យដឹងថា បុរសដៃដល់ឈ្មោះនៅ ភា អាយុ៣៦ឆ្នាំ នៅភូមិកើតហេតុខាងលើ ចំណែកជនរងគ្រោះឈ្មោះឡាច សារិទ្ធ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិអូរនាង សង្កាត់ផ្សារកណ្តាល ត្រូវជនដៃដល់ចាប់ក្បាលបោកទៅនឹងគ្រែឈើចំនួន៤ទៅ៥ដង បណ្តាលឱ្យសន្លប់ធំ ។ ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា រូបគេពិតជាបានប្រើហិង្សា ដោយចាប់ក្បាលរបស់ឈ្មោះឡាច សារិទ្ធ បោកទៅនឹងគ្រែឈើនោះមែន ខណៈដែលពួកគេទាស់ពាក្យសម្តីជាមួយគ្នា។
លោកអធិការនគរបាលក្រុងបន្តថា បច្ចុប្បន្នជនសង្ស័យឈ្មោះនៅ ភា ត្រូវបានកម្លាំងជំនាញបានរៀបចំសំណុំរឿងចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ