ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​សន្តិ​សុខ​​​យាម​​រោង​ចក្រ​​ទិញ​ស្រា​បៀរ ​និង​ទឹកក្រឡុក​​ដាក់​ថ្នាំ​សណ្តំ​​ឱ្យ​កូន​ចៅ​ផឹក​ចូល​លួច​​ខោ

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​ មេ​សន្តិសុខ​​​ឯកជន​យីហោ​​ស៊ីភីអេសម្នាក់​យាម​​រោង​ចក្រ​​កាត់​ដេរ​​មួយ​កន្លែង ​ត្រូវ​បាន​ប្រធាន​រដ្ឋ​បាល​រោង​​ចក្រ​​​ចាប់​ខ្លួន​​​ប្រគល់​ឱ្យ​ប៉ូលិស​ចាត់​ការ​តាម​ច្បាប់​​​ បន្ទាប់​​ពី​​ជន​នោះ​ដាក់​ថ្នាំ​សណ្តំ​នៅ​​ក្នុង​ទឹក​​ក្រឡុក​​ និង​​ស្រា​បៀរ​​​ឱ្យ​កូន​ចៅ​របស់​ខ្លួន​​ផឹក ​​រហូត​ដល់​​សន្លប់​បាត់​ស្មារតី​អស់ ​គេក៏​បាន​​ឃុប​ឃិត​​ជា​មួយក្រុម​​ចោរ​ចូល​ធ្វើ​សកម្ម​ភាព​លួច​ខោ​​នៅ​ក្នុង​​រោង​ចក្រ​​បាន​ជិត​៧​

រាជ​ធានីភ្នំពេញ ៖ ​ មេ​សន្តិសុខ​​​ឯកជន​យីហោ​​ស៊ីភីអេសម្នាក់​យាម​​រោង​ចក្រ​​កាត់​ដេរ​​មួយ​កន្លែង ​ត្រូវ​បាន​ប្រធាន​រដ្ឋ​បាល​រោង​​ចក្រ​​​ចាប់​ខ្លួន​​​ប្រគល់​ឱ្យ​ប៉ូលិស​ចាត់​ការ​តាម​ច្បាប់​​​ បន្ទាប់​​ពី​​ជន​នោះ​ដាក់​ថ្នាំ​សណ្តំ​នៅ​​ក្នុង​ទឹក​​ក្រឡុក​​ និង​​ស្រា​បៀរ​​​ឱ្យ​កូន​ចៅ​របស់​ខ្លួន​​ផឹក ​​រហូត​ដល់​​សន្លប់​បាត់​ស្មារតី​អស់ ​គេក៏​បាន​​ឃុប​ឃិត​​ជា​មួយក្រុម​​ចោរ​ចូល​ធ្វើ​សកម្ម​ភាព​លួច​ខោ​​នៅ​ក្នុង​​រោង​ចក្រ​​បាន​ជិត​៧​រយ​ខោ ហើយ​ត្រូវ​ប្រធាន​រដ្ឋ​បាល​​​សង្ស័យ​​​ ក៏ឃាត់​ខ្លួន​ប្រគល់​ឱ្យ​​ប៉ូលិស​សាក​សួរ​​ ទើប​ជននោះ​សារ​ភាព​តាម​ត្រង់ ។

ហេតុការណ៍​នេះកើត​ឡើង​​​កាលពីវេលា​ម៉ោង​​៧​យប់​ថ្ងៃទី​២៧ ​កក្កដា ២០១២ ​ក្នុង​រោង​ចក្រ ​​​​​កាត់ដេរ​យីហោ​​​អីុធើ​ហូបវែល​មានទីតាំង​​ស្ថិត​នៅ​​ក្នុង​ភូមិ​​កប់គង ​សង្កាត់​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែនជ័យ ​​ ។ ​​ជន​សង្ស័យ​​ឈ្មោះភួង ​សារ៉ាន់ ​អាយុ​២៧​ឆ្នាំ ​​ជា​ប្រធាន​​សន្តិសុខ​​​​ឯកជន​​​ស៊ីភី​អេស ប្រចាំ​រោង​ចក្រ​នោះ ស្នាក់​នៅ​ផ្ទះ​ជួល​កើតហេតុខាង​លើ ​ដោយឡែក​​អ្នក​ចេញ​មុខ​ប្តឹង​នោះ​ឈ្មោះផុន ​សវត្ថា ​​ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ​​ជា​ប្រធាន​​រដ្ឋ​បាល​​រោង​ចក្រ​នោះ​មានទីលំនៅ​​​ក្នុង​សង្កាត់​​មិត្ត​ភាព​​ ​ខណ្ឌ៧មករា ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕