ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរី​​កៀរ​​ម៉ូតូ​​បើក​រត់​ដល់​ផ្លូវ​បត់​​បួង​ចង្កូត​ខ្លាំង​​ពេក​ក្រឡាប់​​ផ្ងារ​ជើង​ទ្រមេឃ​ស្លា.ប់​១ របួស​​ធ្ងន់​១

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​​ម៉ាក​កាមរី​​គូទ​ហើម​១​គ្រឿង​បើក​បរ​ក្នុង​ល្បឿន​​លឿន​ជ្រុល​ទៅ​កៀរ​អ្នក​ជិះ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឱ្យ​ដួល​ ខណៈ​នោះ​​អ្នក​រត់​ម៉ូតូ​​ឌុប​ជា​ច្រើន​​បាន​នាំ​គ្នា​​ជិះ​ម៉ូតូ​ដេញតាម​​ធ្វើ​​ឱ្យ​អ្នក​បើក​​រថយន្ត​ភ័យ​ស្លន់​ស្លោ​ព្យា​យាម​​បើក​រត់​គេច​ខ្លួន​​​ ដល់​ត្រង់​

រាជធានីភ្នំពេញ ៖ រថយន្ត​​ម៉ាក​កាមរី​​គូទ​ហើម​១​គ្រឿង​បើក​បរ​ក្នុង​ល្បឿន​​លឿន​ជ្រុល​ទៅ​កៀរ​អ្នក​ជិះ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឱ្យ​ដួល​ ខណៈ​នោះ​​អ្នក​រត់​ម៉ូតូ​​ឌុប​ជា​ច្រើន​​បាន​នាំ​គ្នា​​ជិះ​ម៉ូតូ​ដេញតាម​​ធ្វើ​​ឱ្យ​អ្នក​បើក​​រថយន្ត​ភ័យ​ស្លន់​ស្លោ​ព្យា​យាម​​បើក​រត់​គេច​ខ្លួន​​​ ដល់​ត្រង់​ចំណុច​​ផ្លូវ​បត់​បួង​ចង្កូត​​ខ្លាំង​ពេក​ក្រឡាប់​​បះ​ជើង​​បោក​រថយន្ត​​ផ្ទប់​នឹង​របង​ផ្ទះ​ប្រជា​ពល​រដ្ឋ​ខ្ទាត​​មនុស្ស​ចេញ​ក្រៅ​ស្លាប់​១ និង​របួស​ធ្ងន់​១ ​កាល​ពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ កក្កដា ២០១២ ​នៅលើ​កំណាត់​ផ្លូវ​លេខ​២០១១ ​ស្ថិត​ក្នុង​​ភូមិ​ក្រាំង​អង្ក្រង ​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌពោធិ៍​សែន​ជ័យ ។ ​

រថយន្ត​បង្ក​ម៉ាក​កាមរី​គូទហើម​ពណ៌​ទឹក​ប្រាក់ ជិះ​​គ្នា​ពីរ​នាក់​ជា​បុរស​ជន​ជាតិ​ចិន​ មិន​ត្រូវ​បាន​គេ​ស្គាល់​អត្ត​សញ្ញាណ​នោះ​ទេ ហើយ​​អ្នក​របួស​ត្រូវ​បាន​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​​ពេទ្យ​ភ្លាមៗ​​ដែរ ។ ដោយ​ឡែក​ម៉ូតូ​ដែល​ត្រូវ​រថយន្ត​​នោះ​បើក​កៀរ​ឱ្យ​ដួល​ម៉ាក​ឌ្រីម​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៧ ​ពណ៌ខ្មៅ បើក​បរដោយ​បុរស​ឈ្មោះ​យ៉ា ​ចាន់ អាយុ​​៤៨ឆ្នាំ ជាអ្នក​រត់​ម៉ូតូ​ឌុប​រង​របួស​​ស្រាល ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕