ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេ​125​ធ្លាក់​ភ្នែក​បុក​ម៉ូតូ​គុប​បើក​ឆ្លង​ផ្លូវ​​​របួស​សង​ខាង

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ម៉ូតូ​សេ​១២៥ ដែល​អ្នក​ជិះ​ស្រវឹង​​ធ្លាក់​​ភ្នែក​បាន​ទៅ​បុក​ម៉ូតូ​គុប​ជ្រុង​​៥០ ​ជិះ​ដោយ​ស្ត្រី​ម្នាក់​ឆ្លង​ផ្លូវ​​ជិត​ផុតទៅ​ហើយ​​​ បណ្តាល​ឱ្យ​ដួល​រង​របួស​ទាំង​សង​ខាង កាល​ពី​វេ​លា​​ម៉ោង​១០​និង​២២​នាទី​យប់​ថ្ងៃ​ទី​២២ កក្កដា ចំណុច​ផ្លូវ​លេខ​​២៦១​កែង​ផ្លូវ​លេខ​២១៨ ស្ថិត​ក្នុង​ភូមិ​​៧ សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួល​គោក ។

អ្នក​ឃើញ​ហេតុការណ៍​​បាន​ឱ្យ​ដឹង​ថា ម៉ូតូ​សេ​១២៥ ស៊េរី​២០០៨ ពណ៌​ខ្មៅ ជិះ​គ្នា​២​នាក់ ជា​យុវជនស្ថិត​ក្នុង​ស្ថាន​ភាព​​ស្រវឹងបើក​បរ​​​តាម​ផ្លូវ​លេខ​​២៦១ ពី​ជើង​​ទៅ​ត្បូង​​ ចំណែក​​ម៉ូតូ​គុប​ជ្រុង​​៥០ ពណ៌​ទឹក​ប្រាក់​​ បើក​បរ​ដោយ​​ស្ត្រី​​ម្នាក់​​ជិះ​ឆ្លង​​ផ្លូវ​លេខ​២១៨​ពី​លិច​ទៅ​កើត​​ ខណៈ​​ម៉ូតូ​គុប​ជ្រុង​​ឆ្លង​ផ្លូវ​ជិត​ផុត​ហើយ​ស្រាប់​តែ​សេ​១២៥ស្រវឹង​ធ្លាក់​ភ្នែក​ជិះ​ទៅ​បុកចំ​​គម្រប​ច្រវាក់​ម៉ូតូ​គុប​ជ្រុង​ បណ្តាល​ឱ្យ​ដួល​រង​របួស​ទាំង​អស់​គ្នា តែ​អ្នក​ជិះ​ពី​ក្រោយ​មិន​មាន​រង​របួស​ទេ ។

ដោយ​សារ​តែ​ភាគី​ម៉ូតូ​សេ​១២៥ ស្រវឹង​ជោគ​ជាំ​និយាយ​លែង​ដឹង​ខុស​ត្រូវ​ទៅ​ហើយ សមត្ថកិច្ច​ក៏​ជួយ​សម្រប​​សម្រួល​ឱ្យ​ភាគី​ទាំង​សង​ខាង​ត្រូវ​គ្នា​​នៅ​កន្លែង​កើត​ហេតុ​​តែ​ម្តង​ទៅ ៕