ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ូតូ​ឌ្រីម​​សេ​១២៥ បុក​ម៉ូតូ​​សណ្តោង​​រ៉ឺម៉ក​​ដឹក​ទឹក​កក​កំពុង​​បើក​ឆ្លង​​ផ្លូវ​របួស​ធ្ងន់​៣​នាក់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បុរស និង​ស្ត្រី​៣​នាក់​បាន​​រង​របួស​​យ៉ាងធ្ងន់​ធ្ងរ​​ដោយ​សារ​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​​ដឹក​ទឹកកក​១​គ្រឿង ​កំពុង​បើក​បរ​ឆ្លង​​ផ្លូវពេញ​ទំហឹង កាល​ពី​វេលា​ម៉ោង​​១០​និង​៣៥​នាទី​ព្រឹក​ថ្ងៃទី​១៨ កក្កដា ​២០១២ ​នៅលើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ ត្រង់​​ចំណុច​ភូមិ​​​ក្រាំង​ដូន​ទៃ សង្កាត់​​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

​តាម​ប្រភព​ព័ត៌​មាន​​​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ឌ្រីម​​សេ​១២៥ ស៊េរី​២០១១ ​ពណ៌​ខ្មៅ ​ជិះ​គ្នា​​៣​នាក់​បើក​បរ​ក្នុង​ទិស​ដៅ​ពី​​ត្បូង​ទៅ​ជើង រីឯ​ម៉ូតូ​រ៉ឺម៉ក​​ដឹក​ទឹក​កក​អនាម័យ​បើក​​បរ​ពី​ទិស​ខាង​ជើង​ឆ្ពោះ​ទៅ​ត្បូង​បញ្ច្រាស​​ទិស​គ្នា ។ លុះ​​ទៅ​ដល់​​ត្រង់​​ចំណុចកើត​ហេតុ​ម៉ូតូ​រ៉ឺម៉ក​​ដឹក​ទឹក​កក​បាន​​បត់​ឆ្លង​​ផ្លូវ​ទៅ​ខាង​ឆ្វេង​​ដៃ​ធ្វើ​ឱ្យ​​ម៉ូតូ​ឌ្រីម​សេ​១២៥ ​ស៊េរី​២០១១ ​ជាន់​ហ្វ្រាំង​​មិន​ទាន់​ក៏​ជ្រុល​ទៅ​​បុក​ពេញ​​ទំហឹង បណ្តាល​ឱ្យ​​​បុរស​អ្នក​បើក​បរ​ម៉ូតូ​នោះ និង​ស្ត្រី​ម្នាក់​​របួស​បាក់​​ជើង​​ ឯ​ម្នាក់​ទៀត​​ដែល​ជិះ​ជា​មួយ​រង​របួស​ធ្ងន់​ដែរ ។ ​ដោយ​ឡែក​​អ្នក​បើក​បរ​​​ម៉ូតូ​រ៉ឺម៉ក​ដឹក​​ទឹក​កក​អត់​របួស​​នោះឡើយ។ ក្រោយ​ពេល​​កើតហេតុ​ជន​រងគ្រោះ​ត្រូវបាន​​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​​ដើម្បី​សង្គ្រោះ​​បន្ទាន់ ​ហើយ​ម៉ូតូ​ទាំង​ពីរ​​គ្រឿង​​នេះ​ត្រូវ​ប៉ូលិស​​នាំ​យក​ទៅ​រក្សា​ទុក​​រង់​ចាំ​ការ​ដោះស្រាយ​​​គ្នា​តាម​ផ្លូវច្បាប់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕