ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​សាំង​យ៉ុង​​១២​កៅអី​អ្នក​បើក​បរ​ស្រវឹង​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ខឿន​មាត់​លូ​រួច​ធ្លាក់​ចូល​​ទឹក​បឹង​​ក្រឡាប់​ដេក​​ផ្អៀង​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្ត​ឈ្នួល​ប្រភេទ​ទេស​ចរណ៍​​១២​កៅអី​១​គ្រឿង ដោយ​សារ​អ្នក​បើក​បរ​​ស្រវឹង​យ៉ាង​ជោក​ជាំ ហើយ​បើក​​បរ​ក្នុង​ល្បឿន​​លឿន​​ទៀត​នោះ បាន​រេ​ចង្កូត​​ចុះ​ឡើងៗ​រួច​​ជ្រុល​ទៅ​បុក​ខឿន​មាត់​លូ បណ្តាល​ឱ្យ​​បាក់​អស់​១​ផ្ទាំង​​បន្ទាប់​មក​​ជ្រុល​ធ្លាក់​​ចូល​​ទៅ​ក្នុង​ទឹក​​បឹង​ក្រឡាប់​​ដេក​ផ្អៀង​ខ្លួន​ទាំ​ង​យប់ ។ ​តែ​សំណាងល្អ​មិន​​បណ្តាល​ឱ្យ​​មាន​អ្នក​រង​របួស​ ឬ​ក៏​ស្លា.ប់​​នោះទេ ។

រាជធានីភ្នំពេញ ៖ ​រថយន្ត​ឈ្នួល​ប្រភេទ​ទេស​ចរណ៍​​១២​កៅអី​១​គ្រឿង ដោយ​សារ​អ្នក​បើក​បរ​​ស្រវឹង​យ៉ាង​ជោក​ជាំ ហើយ​បើក​​បរ​ក្នុង​ល្បឿន​​លឿន​​ទៀត​នោះ បាន​រេ​ចង្កូត​​ចុះ​ឡើងៗ​រួច​​ជ្រុល​ទៅ​បុក​ខឿន​មាត់​លូ បណ្តាល​ឱ្យ​​បាក់​អស់​១​ផ្ទាំង​​បន្ទាប់​មក​​ជ្រុល​ធ្លាក់​​ចូល​​ទៅ​ក្នុង​ទឹក​​បឹង​ក្រឡាប់​​ដេក​ផ្អៀង​ខ្លួន​ទាំ​ង​យប់ ។ ​តែ​សំណាងល្អ​មិន​​បណ្តាល​ឱ្យ​​មាន​អ្នក​រង​របួស​ ឬ​ក៏​ស្លាប់​​នោះទេ ។

​ឧប្បត្តិ​ហេតុ​​នេះ​បាន​កើត​ឡើង​​កាល​ពី​​វេលា​ម៉ោង​​១០​និង​៣០​នាទី​​យប់​ថ្ងៃ​ទី​១៧ កក្កដា ​ស្ថិតក្នុងភូមិ​ទួល​ពង្រ សង្កាត់​​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​​សែន​ជ័យ ។ រថយន្ត​ក្រឡាប់​​នោះ​​ម៉ាក​សាំង​យ៉ុង​​១២​កៅអី​​ពណ៌ខៀវ​លាយ​ទឹក​ប្រាក់ ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ។ ក្រោយ​ពេល​កើត​ហេតុ​​អ្នក​បើក​បរ​​ដែល​ស្រវឹង​​ជោក​ជាំ​​នោះ​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​​ចោលរថយន្ត​ ដោយ​មិន​មាន​ការ​សោក​​ស្តាយ​នោះទេ ព្រោះ​​រថយន្ត​នោះ ឮថា ​បុរស​​នោះ​ជួល​គេ​ជិះ​ក្នុង​១​​ថ្ងៃ​២​ម៉ឺុន​រៀល​ប៉ុណ្ណោះ​ មិន​មែន​ជា​របស់​ផ្ទាល់​ខ្លួន​នោះ​ឡើយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕