ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់១ របួស​ធ្ងន់​២ ដោយ​​សារដាក់​រំសេវ​​​បំផ្ទុះ​បំបែក​យក​ថ្ម​​ខុស​បច្ចេក​ទេស​

11 ឆ្នាំ មុន

ខេត្តតាកែវ ៖ យ៉ាង​ហោច​ណាស់​​បុរស​ម្នាក់​បាន​ស្លា.ប់​​នៅ​តាម​ផ្លូវ​ពេល​ដែល​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​​នៅឯ​មន្ទីរ​ពេទ្យ​​រាជ​ធានី​​ភ្នំពេញ ហើយ​​២​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​ធ្ងរ​ និង​រួច​ផុតពី​ការ​ស្លា.ប់​ដោយ​ខាង​ក្រុម​ហ៊ុន​បាន​យក​ទៅ​សង្គ្រោះ​ទាន់​ពេលវេលា ​បន្ទាប់ពី​ជន​រង​គ្រោះ​ទាំង​៣​នាក់ បាន​រៀបចំ​​គ្រឿង​ផ្ទុះ​​ដើម្បី​បំបែក​​យក​ថ្ម​ភ្នំ តែ​មិន​ទាន់​ទាំង​ដល់​ពេល​កំណត់​ផង​​ គ្រឿងផ្ទុះ​​បាន​ផ្ទុះឡើង​​ធ្វើ​ឱ្យ​មាន​អ្នក​ស្លា.ប់​ និង​របួស​បែប​នេះ ។

ខេត្តតាកែវ ៖ យ៉ាង​ហោច​ណាស់​​បុរស​ម្នាក់​បាន​ស្លាប់​​នៅ​តាម​ផ្លូវ​ពេល​ដែល​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​​នៅឯ​មន្ទីរ​ពេទ្យ​​រាជ​ធានី​​ភ្នំពេញ ហើយ​​២​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​ធ្ងរ​ និង​រួច​ផុតពី​ការ​ស្លាប់​ដោយ​ខាង​ក្រុម​ហ៊ុន​បាន​យក​ទៅ​សង្គ្រោះ​ទាន់​ពេលវេលា ​បន្ទាប់ពី​ជន​រង​គ្រោះ​ទាំង​៣​នាក់ បាន​រៀបចំ​​គ្រឿង​ផ្ទុះ​​ដើម្បី​បំបែក​​យក​ថ្ម​ភ្នំ តែ​មិន​ទាន់​ទាំង​ដល់​ពេល​កំណត់​ផង​​ គ្រឿងផ្ទុះ​​បាន​ផ្ទុះឡើង​​ធ្វើ​ឱ្យ​មាន​អ្នក​ស្លាប់​ និង​របួស​បែប​នេះ ។

​ហេតុការណ៍​​​នេះ​បាន​កើតឡើង​កាល​ពី​ថ្ងៃទី​១៤ កក្កដា ២០១២ ​វេលា​ម៉ោង​១០​និង​៣០​​នាទី​​នៅភ្នំ​ចំប៉ាប់ ភូមិ​រំចេក ឃុំ​ត្នោត ស្រុក​បាទី ​ខេត្ត​តាកែវ។ ជន​រងគ្រោះ មាន​ឈ្មោះ​កែវ ​គង់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ​រស់​នៅភូមិ​ចេក ឃុំ​ត្នោត ​ស្រុក​បាទី​​ បានរង​របួស​ខ្ទេច​ខ្លួន​មួយ​ចំហៀង​​​ខាងឆ្វេង ហើយ​បាន​ស្លាប់​ពាក់​កណ្តាល​ផ្លូវ​ ខណៈ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្នំពេញ ៕