ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ពិតមែន​សម្ដេច​ឈឺ​តែ​ការងារ​នៅ​ខុទ្ទកាល័យ​មមាញឹក​ធម្មតា

  • Text Size

ដោយ​ ៖ ប្រុសកោះ

ថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ១៤:០៩

ខេត្ដស្វាយរៀង ៖ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រីហ៊ុន​សែន បាន​មាន​ប្រតិកម្ម​ឆ្លើយតប​ទៅ​នឹង​ក្រុមគណបក្សប្រឆាំង​ដែល​រិះគន់សម្ដេច​ថា ពេល​ធ្លាក់ខ្លួន​ឈឺ  A/H1N1 មិនព្រម​ប្រកាសប្រាប់​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ទូលំទូលាយ​ផង​ពី​ស្ថានភាព និង​កិច្ច​ការងារ​មួយចំនួន​របស់​សម្ដេច​...​ដោយ​សម្ដេច​លើក​ឡើងថា ក្រុម​គណបក្សប្រឆាំង​ដូច​ជា​ល្ងង់​ពេក ហើយមិនឃើញ​រដ្ឋាភិបាល (​នាយក​រដ្ឋមន្ដ្រី​) ចេញ​បទបញ្ជា​ការពារ​ព្រៃ​លិច​ទឹករំលាយ​ទំនប់​អាង​ទឹក​ដែល​គ្មាន​សារសំខាន់នោះ​ទេ​ឬ?

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បាន​មានប្រតិកម្ម​បែប​នេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ​២០១០ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីចែក​សញាបត្រ​ថ្នាក់​បរិញាបត្រ បរិញាបត្ររង ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ស្វាយរៀង និង​សម្ពោធ​អគារសិក្សាក្រុង​ស្វាយរៀង ។ សម្ដេច​បាន​មាន​ប្រសាសន៍​ថា ក្រុមគណបក្សប្រឆាំង​ហាក់ដូចជា​ល្ងង់​ពេក​ហើយ សម្ដេច​ឈឺ​មែន ប៉ុន្ដែ​កិច្ចការ​រដ្ឋាភិបាល​នៅ​តែដំណើរការ​រហូត ដូច​ជា​ការ​ចេញ​បទបញ្ជាការពារ​ព្រៃ​លិច​ទឹក​, រំលាយ​ទំនប់​អាង​ទឹក ដែល​គ្មាន​សារសំខាន់ ហើយ​ក្រុមការងារ​នៅខុទ្ទកាល័យ​របស់​សម្ដេច​គឺ​មមាញឹក​ជាប់រហូត​... ឯកសារ​ផ្សេង​ៗ​មិន​ឱ្យ​នៅ​ហួស​ពី​១២ម៉ោង​ទេ​...​គ្រាន់តែ​ថា ពេល​សម្ដេច​ឈឺ សម្ដេច​ត្រូវការ​សំរាកមិន​មាន​ពេល​ជួប​ភ្ញៀវតែ​ប៉ុណ្ណោះ ។ ឥឡូវនេះ​សុខភាព​របស់​សម្ដេចមាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​ហើយ និង​កំពុងដំណើរការ​ការងារ​ធម្មតា ។ ព័ត៌មាន​លំអិតនឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើទំព័រ​កាសែត​កោះសន្ដិភាព ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd