រាជធានីភ្នំពេញ ៖ បុរសស្រវឹងជោកជាំម្នាក់បើកម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៦ មួយគ្រឿងក្នុងល្បឿនលឿន ហើយ
រេចង្កូតពេញផ្លូវ ក៏វាក់ជាមួយកង់មួយគ្រឿង ព្យាយាមបើកគេចពីកង់នោះទើបបណ្តាលឱ្យដួលប្រាវខ្ទាតទៅប៉ះរថយន្តមែរសឺដេស ពណ៌ទឹកប្រាក់មួយគ្រឿងដែលឈប់ស្ងៀមនៅមុខផ្ទះបណ្តាលឱ្យបុរសស្រវឹងនោះរងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៧ និង៤៥នាទីយប់ថ្ងៃទី១៣ មិថុនា ២០១២ តាមបណ្តោយផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ