ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ម្តាយ​មក​តាម​ហៅ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ វិញ​លេប​ថ្នាំ​ងងុយ​ដេក​​អស់​១០​គ្រាប់​

11 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ ​កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​ម្នាក់​តាំងពី​មក​ធ្វើ​ការ​នៅក្រុង​ភ្នំពេញ មិន​ដែល​​ត្រឡប់​​ទៅ​ផ្ទះ​ស្រុក​កំណើត​វិញ​ទេ រហូត​ម្តាយ​ជិះ​តាក់​ស៊ី​មក​តាម​ហៅ​​ត្រឡប់​​​ទៅ​ផ្ទះ​​វិញ​តែ​​នាង​មិន​ព្រម​ទៅ​រត់​ទៅ​ពួន​នៅ​ផ្ទះ​មិត្ត​ភក្តិ​លេប​ថ្នាំ​ងងុយ​ដេក​អស់​១០​គ្រាប់​​ប៉ង​​សម្លា.ប់ខ្លួន ។ ​ហេតុ​ការណ៍​​នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​៦​ល្ងាច​​ថ្ងៃ​ទី​១០ មិថុនា នៅ​បន្ទប់​ជួល​ម្តុំ​​លូ​៥ ស្ថិត​ក្នុង​ភូមិ​ដំណាក់​ធំ សង្កាត់​​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ។

​រាជធានីភ្នំពេញ ៖ ​កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​ម្នាក់​តាំងពី​មក​ធ្វើ​ការ​នៅក្រុង​ភ្នំពេញ មិន​ដែល​​ត្រឡប់​​ទៅ​ផ្ទះ​ស្រុក​កំណើត​វិញ​ទេ រហូត​ម្តាយ​ជិះ​តាក់​ស៊ី​មក​តាម​ហៅ​​ត្រឡប់​​​ទៅ​ផ្ទះ​​វិញ​តែ​​នាង​មិន​ព្រម​ទៅ​រត់​ទៅ​ពួន​នៅ​ផ្ទះ​មិត្ត​ភក្តិ​លេប​ថ្នាំ​ងងុយ​ដេក​អស់​១០​គ្រាប់​​ប៉ង​​សម្លាប់ខ្លួន ។ ​ហេតុ​ការណ៍​​នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​៦​ល្ងាច​​ថ្ងៃ​ទី​១០ មិថុនា នៅ​បន្ទប់​ជួល​ម្តុំ​​លូ​៥ ស្ថិត​ក្នុង​ភូមិ​ដំណាក់​ធំ សង្កាត់​​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ។

​កម្ម​ការិនី​រូប​នោះ​មាន​ឈ្មោះ​ហួន ណាក់ អាយុ​២២​ឆ្នាំ​ ស្នាក់​នៅ​កន្លែង​កើតហេតុ​​ខាង​លើ​មាន​ស្រុក​កំណើត​​នៅ​ភូមិ​ព្រះ​ស្តេច ឃុំ​ចាម ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃ​វែង ​បាន​ប្រាប់​មិត្ត​ភក្តិ​ថា ខឹង​ម្តាយ​វាយ​២​អំបោស ទើប​​គេ​លេប​ថ្នាំ​សម្លាប់​​​ខ្លួន​បែប​នេះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕