ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ក្មេង​តូចៗ​៥​នាក់​ដឹក​ដៃ​គ្នា​​ដើរ​ឆ្លង​ផ្លូវ​ទៅ​ផ្សារ​ទំនើប​សុវណ្ណា​ត្រូវ​ម៉ូតូ​បុក​ដួល​សង្កត់​គរ​លើ​គ្នា​រង​របួស​ធ្ងន់​២​នាក់ ស្រាល​៣​នាក់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បង​ប្អូន​ប្រុសស្រី​បង្កើត​តូច​ៗ​៥​នាក់​អាយុ​ត្រឹម​១២​ឆ្នាំ ចុះ​ក្រោម​បាន​ដឹក​ដៃ​គ្នា​ដើរ​ឆ្លង​ផ្លូវ​ឆ្ពោះ​​ទៅ​ផ្សារ​ទំនើប​សុវណ្ណា​​ត្រូវ​ម៉ូតូ​វ៉េវ ពណ៌​ខ្មៅ ជិះ​បុក​ដួល​ម៉ូតូ​សង្កត់​គរលើគ្នា​របួស​ធ្ងន់​​២​នាក់ ស្រាល​៣​​នាក់ ចំណែកអ្នក​​បើក​បរ​ម៉ូតូ​រត់​គេច​បាត់ ។ គ្រោះថ្នាក​់ចរា​ចរណ៍​នេះ​​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​៩​និង​៥​នាទី​​យប់​ថ្ងៃទី​​១០ មិថុនា ​លើ​កំណាត់​ផ្លូវ​លេខ​២៧១ ​មុខ​ផ្សារ​​ទំនើប​សុវណ្ណា​ ស្ថិតក្នុងសង្កាត់​​ទំនប់​ទឹក ​ខណ្ឌ​ចំការ​មន ។

​ម្តាយ​ក្មេង​ទាំង​៥​នាក់​នោះ​មាន​ឈ្មោះ​ស៊ាង ​ចាន់ធី ​អាយុ​៣៥ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​​ជួល​ភូមិ​៤ ​សង្កាត់​បឹង​ទំពុន ខណ្ឌ​មានជ័យ ។ ​ក្មេ​ង​ទាំង​​៥​នាក់​ដែល​រង​របួស​នោះ​កូន​ស្រី​បង​បែក​​ក្បាល​ហូរ​ឈាម កូន​ប្រុសតូច​ជាងគេ​បែក​ក្បាល ក្រៅពី​នោះ​ដួល​បោក​ក្បាល​ឈឺ​ក្បាល និង​រលាត់​ដៃ​ជើង ​ត្រូវ​បាន​​បញ្ជូន​ទៅ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​​​មិត្ត​ភាពខ្មែរ-សូវៀត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕