ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ប្រជា​សហគមន៍​បារម្ភ​ពី​វា​រី​អគ្គិសនី​ទន្លេសេសាន​ខ្លាច​មាន​ទឹកជំនន់

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០១០ ម៉ោង ១៤:២៩

ទន្លេសេសាន​ជា​ទន្លេមួយ​ដែល​ហូរ​ចាក់​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ

រស្មី

ទន្លេសេសាន​ជា​ទន្លេមួយ​ដែល​ហូរ​ចាក់​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ

ខេត្ដ​រតនគីរី ៖ ទន្លេសេសាន​ជា​ទន្លេមួយ​ដែល​ហូរ​ចាក់​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ និងមាន​ប្រភព​ទឹក​ស្ថិត​នៅ​ក្នុង​ខ្ពង់រាប​នៃ​ប្រទេសវៀតណាម ដែល​ទន្លេសេសាន​នេះ បាន​ហូរបត់បែន​ឆ្លងកាត់​ចូល​មក​ក្នុង​ខេត្ដ​រតនគីរី និង ខេត្ដស្ទឹងត្រែង​នៃ​ប្រទេស​កម្ពុជា មុន​ប្រសព្វគ្នា​ជាមួយ​ទន្លេមេគង្គ ។ មាន​ទន្លេ​ចំនួន​២ទៀត ដែល​សំខាន់​នោះ គឺ​ទន្លេស្រែពក និងទន្លេសេកុង ដែល​បាន​ហូរ​ចូល​ទន្លេសេសាន មុន​ជួប​ប្រសព្វ​គ្នា​ជាមួយ​ទន្លេមេគង្គ​ដែរ ។
នៅ​ក្នុង​ខេត្ដ​រតនគីរី ទន្លេសេសាន​បាន​ហូរកាត់​ស្រុក​ចំនួន​៤ គឺ​ស្រុក​អូ​រយ៉ា​ដាវ ស្រុកអណ្ដូង​មាស ស្រុក​តា​វែង និង​ស្រុក​វើ​ន​សៃ ដែល​នៅ​តាម​ដង​ទន្លេ​នោះ​មាន​ជនជាតិ​ភាគតិច​ជា​ច្រើន​រស់នៅ​ដូច​ជា ជនជាតិ​គ្រឹ​ង ព្រៅ ឡាវ កាចក់ ចា​រ៉ា​យ ទំពួន និង​កា​វ៉េ​ត ជាដើម​ ។

អ្នក​ភូមិ​ដែល​ជា​ជនជាតិ​ទាំងនោះ ពួក​គាត់​ពឹងផ្អែក​ទៅ​លើ​ធនធានធម្មជាតិ​ស្ទើរតែ​ទាំងស្រុង គឺ​ក្រៅពី​ធ្វើស្រែ​ចំការ​ដាំ​ស្រូវពួក​គាត់​ដាំ​ដំណាំ​ពោត សណ្ដែក ដំឡូង ត្រប់ និង​រក​អនុ​ផល​ព្រៃឈើ​ខ្លះ​ៗ​មក​ចិញ្ចឹមជីវិត និង​ប្រើប្រាស់​ទឹក​ទន្លេសេសាន​ជា​ប្រពៃណី​។ ទន្លេសេសាន​នេះ​ក៏​ជា​ប្រភព​ស្បៀងអាហារ សំរាប់​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ផងដែរ គឺ​ការ​ប្រើប្រាស់​សំរាប់​ដឹក​ជញ្ជូន នេសាទ ត្រី ងូតទឹក និង​លេង​ទឹក​កំសាន្ដ​តាម​ទំនៀមទំលាប់​តាំងពី​សម័យ​ដើម​មក ។ ប៉ុន្ដែ​នៅ​ក្នុងអំឡុង​ឆ្នាំ​១៩៩៣ ប្រទេស​វៀតណាម បានសាងសង់​ទំនប់​វា​រី​អគ្គិសនី​យ៉ា​លី ដែល​មានកំលាំង​ថាមពល​៧២០​មេ​ហ្គា​វ៉ា​ត់ ស្ថិត​នៅចំងាយ​ប្រមាណ​៨០​គីឡូម៉ែត្រ​ពី​ព្រំដែនប្រទេស​កម្ពុជា ។

ក្រោយ​ពី​ដំណើរការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​យ៉ា​លី​ប្រទេស​វៀតណាម​នោះ​រួច​មក​បាន​ធ្វើ​ឱ្យ​លំហូរ​ទឹក និងគុណភាព​ទឹក​ទន្លេសេសាន មានការ​ប្រែប្រួល ដូច​ជា​កាលពី​ឆ្នាំ​១៩៩៦ មាន​ទឹកជំនន់​យ៉ាង​ធំ បាន​កើតឡើង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់ ប្រព័ន្ធ​អេកូឡូស៊ី​នៅ​តាម​ដង​ទន្លេសេសាន​នេះ គឺ​មិន​ត្រឹមតែ​បាត់បង់​ទ្រព្យសម្បត្ដិ គោ ក្របី ដំណាំ​កសិកម្ម​របស់​ប្រជា​សហគមន៍​ជនជាតិភាគតិច​ដែល​រស់នៅ​តាម​ដង​ទន្លេ​នោះ ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ប៉ះពាល់​សុខភាព​ពួកគាត់​យ៉ាង​ខ្លាំង​ទៀត​ផង ដូច​ជា​មាន​កើត​ជំងឺ រាករូស កមរមាស និង​ខូច​បរិស្ថាន​ទៀត​ផង​។ ជា​ពិសេស​នោះ​កាលពី​ចុងឆ្នាំ​២០០៩ ក្នុងអំឡុង​ចុងខែ​សីហា​ដើមខែ​កញ្ញា ទន្លេសេ​សាន​បាន​ជន់​លិច​ស្រុក​តា​វែង ធ្វើ​ឱ្យ​ប្រជាសហគមន៍​ជនជាតិភាគតិច​ជួប​ការ​លំបាកយ៉ាង​ខ្លាំង និង​បាត់បង់​ទ្រព្យសម្បត្ដិ គោ​ ក្របី ស្រូវ ដំណាំ​ផ្សេង​ៗ​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ​។

ទន្ទឹម​គ្នា​នេះ​ដែរ​កន្លង​មក រាជរដ្ឋាភិបាលកម្ពុជា​មាន​គំរោង​អភិវឌ្ឍន៍​ទំនប់​វា​រី​អគ្គិសនី ចំនួន​៣ នៅ​តាម​ដង​ទន្លេសេសាន​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ ។ ដោយសារ​បាន​ទទួលព័ត៌មាន​ក្នុង​ការ​អភិវឌ្ឍន៍​វា​រី​អគ្គិសនី ប្រជាសហគមន៍​ជា​ច្រើន​ដែល​រស់នៅ​តាម​ដង​ទន្លេសេ​សាន ទន្លេសេកុង ទន្លេស្រែពក ក្នុង​ខេត្ដរតនគីរី បាន​និង​កំពុង​មានការ​ព្រួយបារម្ភ ថែម​ទៀត ព្រោះ​កន្លង​មក​គ្រាន់តែ​ប្រទេសវៀតណាម​សាងសង់​វា​រី​អគ្គិសនី​នៅ​យ៉ា​លី ប្រជា​សហគមន៍​ជួប​ប្រទះ​គ្រោះ​ទឹកជំនន់​ជារៀង​រាល់​ឆ្នាំ ។ លោក​ផែង ក្រុង អាយុ​៣៧​ឆ្នាំ ជា​ជនជាតិ​ព្រៅ រស់នៅ​ភូមិ​តា​ង៉ា​ច ឃុំ​តា​វែងក្រោម ស្រុក​តា​វែង ខេត្ដ​រតនគីរី បានឱ្យ​ដឹងថា កន្លង​មក​មាន​ក្រុមការងារ​ជាតិ និង​អន្ដរជាតិ​មួយ​ចំនួន​បាន​ចុះ​មក​ត្រួតពិនិត្យ​ទន្លេសេ​សាន ត្រង់​ចំណុច​ខាងក្រោយ​ផ្ទះ​របស់​គាត់ ហើយ​គេ​និយាយ​ថា នឹង​សាងសង់​ទំនប់​វា​រីអគ្គិសនី​នៅ​ទី​នេះ ។

បើ​ពិត​ដូច្នេះ​មែន​អ្នក ស្រុក​តា​វែង នឹង​ជួប​គ្រោះ​ទឹកជំនន់​លិចលង់ មិន​អាច​រស់នៅ​បាន​ឡើយ ហេតុនេះ​ប្រជាសហគមន៍​ក្នុងស្រុក​តា​វែង​ទាំងមូល​បានសំណូមពរ​ឱ្យ​រាជរដ្ឋាភិបាល​ពិចារណា និងរក​ដំណោះស្រាយ​ឱ្យ​ពួក​គាត់​បាន​កន្លែង​រស់នៅ​ស្រួល​ផង ។ លោក​ប៉ាវ ហម​ផា​ន អភិបាលខេត្ដ​រតនគីរី បាន​មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍន៍​សាងសង់ទំនប់​វា​រី​អគ្គិសនី​កន្លង​មក​ឮ​តែ​ប្រជា​សហគម​ន៍​និយាយ​ប៉ុណ្ណោះ ចំពោះ​ខេត្ដ​មិន​ទាន់បាន​ទទួល​លិខិតស្នើ​សុំ​ពី​ក្រុមហ៊ុន​ណាមួយនោះ​ទេ ប៉ុន្ដែ​បើ​រាជរដ្ឋាភិបាល​មាន​គំរោង​អភិវឌ្ឍន៍​សាងសង់​វា​រី​អគ្គិសនី​នៅ​តាម​ទន្លេសេ​សាន ក្នុង​ខេត្ដ​រតនគីរី​មែន​នោះ រ​ដ្ឋាភិ​បាល​ក៏​មិន​ឱ្យ​ប្រជា​សហគមន៍​រង​គ្រោះ​នោះ​ដែរ គឺ​រដ្ឋាភិបាល​នឹង​រៀបចំ​ទីកន្លែង​ដែល​មាន សុវត្ថិភាព​បំផុត​ឱ្យ​ពួក​គាត់​រស់នៅ ។ ការ​អភិវឌ្ឍន៍​ប្រទេស​ជា​ភារកិច្ច​របស់​រដ្ឋាភិបាល ដូច្នេះ​អ្វី​ដែល​មានការ​រីក​ចំរើន​សំរាប់​ប្រជាជន​សំរាប់​ប្រទេស​ជាតិ​នោះ យើង​ទាំងអស់​គ្នាត្រូវ​តែ​ចូលរួម​អភិវឌ្ឍន៍​ទាំងអស់​គ្នា ។

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd