ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​អារ.ក​ដៃ​បង្ហូរ​ឈាម​គ្រួសារ​នាំ​យក​មក​ប្លុង​ចោល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី២១ ឧសភា ស្រ្តីម្នាក់ដែលអារ.កដៃ សន្លប់ស្តូកស្តឹងត្រូវសាច់ញាតិដឹកតាមម៉ូតូមក​ទម្លាក់ចោលនៅមន្ទីរពេទ្យព្រះកុសុមៈ ដោយ​គ្រាន់តែបង់ថ្លៃសេវា៥.០០០រៀល ហើយ​នាំគ្នាគេចទៅបាត់អស់ ។

ស្រ្តីដែលត្រូវសាច់ញាតិយកទៅប្លុងចោល​នៅមន្ទីរពេទ្យនេះឈ្មោះទន់ មករា អាយុ​៣៥ឆ្នាំ ជាកម្មការិនី ស្នាក់នៅសង្កាត់ផ្សារ​អូរ​ឫស្សី​ទី៣ ខណ្ឌ៧មករា ។ ស្ត្រីម្នាក់បាន​ប្រាប់គ្រូពេទ្យ​ថា​ត្រូវជាបងស្រីនិយាយ​ថា នៅ​ថ្ងៃកើតហេតុគាត់​ត្រឡប់មកពីផ្សារវិញ ស្រាប់​តែឃើញ​ប្អូន​ស្រី ទន់ មករា ដេកអារកដៃស្តាំសន្លប់ស្តូកស្តឹង មិន​ដឹងជា​មានរឿងអីទេ ហើយ​គាត់ក៏បានដឹក​តាម​ម៉ូតូ​យក​មកមន្ទីរពេទ្យ ។

ពេលទៅដល់មន្ទីរពេទ្យស្ត្រី​​រូបនោះបាន​ទៅ​បង់ថ្លៃសេវា​ចំនួន៥.០០០រៀល ហើយបន្លំគេច​ខ្លួនចេញ​ទៅបាត់មិន​មាន​សាច់​ញាតិ​ណា​ម្នាក់​នៅ​​មើលថែទេ ដោយ​​​ទុក​ឱ្យ​​ស្ត្រី​​​រូបនេះដេកសន្លប់​ស្តូក​ស្តឹងលើគ្រែម្នាក់ឯង ។

ទាក់ទិននឹងករណីនេះ មិនដឹងជាក្នុង​ក្រុម​គ្រួសារមានរឿងអី ហើយនារីអារ.កដៃនោះ​មិន​ដឹងជាធ្វើអ្វីឱ្យក្រុមគ្រួសារមិនពេញចិត្ត ទើបគេ​យកទៅប្លុងចោលនៅក្នុងមន្ទីរពេទ្យយ៉ាង​​​ឯកោបែបនេះ​ ៕