ខេត្តកណ្តាល ៖ រោងសិប្បកម្មមួយកន្លែងកំពុងត្រូវបានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅខ្ជាក់ផ្សែងខ្មៅខ្មួលខ្មាញ់ឡើងទៅលើអាកាសបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២១ ឧសភា ២០១២ ស្ថិតនៅចំណុចព្រៃចម្ការបារាំង ភូមិគោល ឃុំទួលព្រិច ស្រុកអង្គស្នួល ។
រោងសិប្បកម្មនេះចម្រាញ់ប្រេងម៉ាស៊ូត និងប្រេងខ្មៅ ហើយភ្លើងបានប្រើអំណាចខ្លាំងក្លាមែនទែន រហូតដល់ឡានទឹក៥-៦គ្រឿងរបស់សមត្ថកិច្ចបាញ់ទឹកបង្ក្រាបក៏មិនឈ្នះ គឺរយៈពេល៣ម៉ោងទៅហើយភ្លើងនៅតែមានអំណាចបន្តឆេះរហូតរាលដាលពីជ្រុងមួយទៅជ្រុងមួយ… ម្យ៉ាងហាក់ពិបាកពន្លត់ពន់ពេក ណាស់ ពីព្រោះរោងសិប្បកម្មនេះសម្បូរប្រេងម៉ាស៊ូត និងប្រេងខ្មៅស្តុកនៅក្នុងនោះ។
មកដល់វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែលរោងសិប្បកម្មមួយនេះត្រូវភ្លើងឆេះស្ទើរទាំងស្រុងខូចខាតសម្ភារមានតម្លៃរាប់សិបម៉ឺនដុល្លារ… និងបណ្តាលឱ្យកម្មករម្នាក់ពុលផ្សែងសន្លប់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕








ចែករំលែកព័តមាននេះ