ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី​​​ជួយ​​បណ្តុះ​បណ្តាល​ភាសា​អង់​គ្លេស​​ដល់​មន្ត្រី​រាជការ​កម្ពុជា​ក្នុង​​នាម​ជា​ប្រធាន​អាស៊ាន

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​យោងតាម​​សេចក្តី​ប្រកាស​ព័ត៌​មាន​​របស់​ស្ថាន​ទូត​អូស្ត្រាលី​​ប្រចាំ​នៅ​កម្ពុជា ចេញ​ផ្សាយ​កាល​ពី ថ្ងៃទី​២១ ឧសភា ២០១២ ​ឱ្យ​ដឹងថា លោក​ស្រី ផេននី រីឆាស៍ (Penny Richards) និង​លោក​ជេត ណារ៉ែន ​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​អាស៊ាន ​ក្រសួង​ការ​ពារ​ជាតិ និងសហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​បាន​ប្រគល់​​លិខិត​​បញ្ជាក់​ការ​សិក្សា​ដល់​​​មន្ត្រី​រាជ​ការ​កម្ពុជា​ចំនួន​៣៣​នាក់​នៃ​ក្រសួង​​ការ​បរទេស​​ និង​សហ​ការ​អន្តរ​​ជាតិ ដើម្បី​អបអរ​​ការ​បញ្ចប់​វគ្គ​​បណ្តុះ​បណ្តាល ACE ។

វគ្គ​បណ្តុះ​បណ្តាល​នេះ​​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ស្ថាន​ទូត​​អូស្ត្រាលី​មាន​ការ​ឧបត្ថម្ភ​​របស់​រដ្ឋា​ភិបាល​អូស្ត្រាលី​តាម​រយៈ​ទី​ភ្នាក់​ងារ​ជំនួយ​អភិ​វឌ្ឍន៍​អន្តរ​ជាតិ​អូស្ត្រាលី (Aus AID) ដើម្បី​លើក​​​កម្ពស់​សមត្ថ​ភាព​ភាសា​អង់​គ្លេស​​ជូន​មន្ត្រី​ដែល​ពាក់​ព័ន្ធ​​នឹង​កិច្ច​ប្រជុំ​នានា​​របស់​អាស៊ាន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕