ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ប្រជាជន​​​កម្ពុជា​​​បើក​យុទ្ធ​នាការ​​​​​​​រក​សំឡេង​​​​​ឆ្នោត​​​នៅ​ខេត្ត​​ស្វាយ​រៀង​​

14 ឆ្នាំ មុន

​​​​​​​​​​ខេត្ត​ស្វាយ​រៀង​​​​​​ ៖ ​​​កាល​ពី​​ព្រឹក​​ថ្ងៃទី​​​​១៩ ឧសភា​ ​​​នៅ​ទីស្នាក់​ការ​គណៈ​កម្មា​ធិការ​​បក្ស​​ខេត្ត​មាន​រៀប​ចំ​​​​​ពិធី​​បើក​យុទ្ធ​នាការ​​​​​​​​​​ឃោស​នា​​​​​​បោះ​ឆ្នោត​​​ជ្រើ​ស​រើស​​ក្រុម​ប្រឹក្សា​​​ឃុំ​-សង្កាត់​​អាណត្តិ​​ទី​​៣ ក្រោម​អធិប​តី​ភាព​​​​លោក​​​ជំទាវ​​ម៉ែន​ សំអន សមាជិកា​​គណៈ​អចិន្ត្រៃយ៍​​​គណៈ​​កម្មា​ធិការ​​​កណ្តាលគណបក្ស​ប្រជាជន​កម្ពុជា​​​​​ និង​ជា​ប្រធាន​​ក្រុម​ការងារ​​គណៈ​​​​កម្មា​ធិការ​​​កណ្តាល​​​ចុះ​ជួយ​​​​​ខេត្ត​​ស្វាយ​រៀង ។

ចូល​រួម​ក្នុង​ពិធី​នោះ​មាន​ ​​​លោក​ជៀង​ អំ ប្រធាន​គណៈ​កម្មា​ធិការ​​បក្ស​ខេត្ត​​ លោក​ម៉ឹង​ សំផន ​​ប្រធាន​ក្រុម​ការ​ងារ​​​ចុះ​ជួយ​​​ស្រុក​ចន្ទ្រា​​​​ ព្រមទាំង​​​សមាជិក​​សមាជិកា​​គណបក្ស​​​​​​ខេត្ត​, ក្រុង​, ស្រុក​​, ឃុំ​, សង្កាត់ សុប​​​ជាង​​​​​៥.០០០​នាក់​ ។​លោកជៀង​ អំ​​​​​​​ ​​បាន​ថ្លែង​​ក្នុង​សុន្ទរកថា ឱ្យ​​ដឹង​ថា ក្នុង​​ខេត្ត​ស្វាយ​រៀង​​​មាន​​​​​សមាជិក​​សមា ជិកា​​​បក្ស​សរុប​​ចំនួន​​​​២៨៩​.​​​​​​២៩៦​នាក់​ (ស្រី​​​​១៥៥.​៣៨១​នាក់) ស្មើនឹង​​​​៧៤​​,​​​៩១​ភាគរយ​​​នៃ​ចំនួន​​អ្នក​បោះឆ្នោត​សរុប​​ដែលមាន​​ឈ្មោះ​ក្នុង​បញ្ជី​​​​បោះ​ឆ្នោត​​ឆ្នាំ​២០១១ ។ ​​បេក្ខ​ជន​​ឈរ​ឈ្មោះ​​​បោះឆ្នោត​​​ជ្រើ​ស​រើស​​​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​​​អាណត្តិ​ទី​​៣​​នេះ​សរុប​​មាន​​​​ចំនួន​​​​​​១.១៧១​នាក់​ (ស្រី​​​​២៣៩​នាក់) ក្នុងនោះ​​​បេក្ខ​ជន​​​ពេញ​សិទ្ធិ​​​មាន​​៥១៨​នាក់ (ស្រី​​​​១១៦​នាក់) ។ លោក​​​បាន​ប្តេជ្ញា​​​​​​ថា នៅថ្ងៃទី​​៣ មិថុនា​​​​​ ខាង​មុខនឹង​​​​​​​រក្សា​ការពារ​​​ឱ្យ​​បាន​​​​​៤៦​០​​​អាសនៈ​​ ឬច្រើន​​​ជាង​នេះ ។ ​

លោកជំទាវ​​ម៉ែន សំអន បាន​មាន​មតិ​សំណេះ​សំណាល​​ថា សម្តេចទាំង​​៣ គឺ​សម្តេច​​អគ្គ​មហា​ធម្ម​ពោធិ​សាល​​ ជា ស៊ីម, សម្តេច​​​អគ្គ​មហា​សេនា​​បតី​តេ​ជោ​ ហ៊ុន សែន​​, សម្តេច​​អគ្គ​មហា​​​ពញា​​ចក្រី​​ ហេង​ សំរិន បាន​​ផ្តាំផ្ញើ​​​​​​សួរ​សុខ​ទុក្ខ​​  ​បង​ប្អូន​​ប្រជា​ពលរដ្ឋ​​​ក៏​ដូច​ជា​​សមាជិក​​​​សមាជិកា​​បក្ស​ទាំង​អស់​​​​​​ ហើយ​​សម្តេច​ទាំង​​​​​៣បាន​​​​​ជូនពរ​​​​សូម​​ឱ្យ​​​បង​ប្អូន​​​មាន​សុខភាព​ល្អ​ ប្រាជ្ញា​​ឈ្លាស​វៃ ​​ជោគ​​ជ័យគ្រប់​ភារកិច្ច​​ ។ ជាមួយ​នេះ​​ សម្តេច​​​ទាំង​៣​ក៏បាន​​​ផ្ញើ​​សេចក្តីទុក​ចិត្ត​​​លើ​ថ្នាក់​​ដឹក​​នាំ​បក្ស​​​​ទាំង​អស់​​ ជាពិសេស​​អស់លោក​​​ ជា​បេក្ខ​ជន​​ និង​សាខា​បក្ស​​​ ក្រុម​បក្ស​ ទាំង​អស់​​សូម​​​​បំពេញ​ការ​ងារ​​​​ទទួល​បាន​​ជោគ​ជ័យ​​តាម​ការ​ប្តេជ្ញា​​ចិត្ត​របស់​​​យើង​ ជាពិសេស​​ថ្ងៃ​​​​ទី​​១៩ ឧសភា ​នេះ​យើង​​មាន​សមាជិក​សមាជិកា​​​​​ក្រុមបក្ស​​​​មក​ចូល​រួម​​​ក្នុង​យុទ្ធ​​នាការ​​​​ចំនួន​​​ជាង​​៥​ពាន់​​​នាក់​នេះ​បង្ហាញ​ថា យើង​ពិត​​​ជា​មាន​​ប្រៀប​ឈ្នះ​​​យ៉ា​ងពិត​ប្រាកដ​​ ។ នេះ​​គឺ​ដោយ​​សារ​អំពើល្អ​​​​របស់​ថ្នាក់​ដឹក​នាំ​គ្រប់​​លំដាប់ថ្នាក់ ដូច្នេះ​​​យើង​បន្ត​ប្រពៃ​ណី​​ធ្វើ​អំពើ​ល្អ​​ ដោយ​ផ្សព្វ​ផ្សាយ​​អំពីគោល​នយោ​បាយ​​របស់​គណបក្ស​​​ប្រជាជនកម្ពុជា​​​​​​ជូន​ដល់​ប្រជា​ពលរដ្ឋ​​ឱ្យ​បាន​យល់​កាន់​តែ​​ច្បាស់​ ។ គណបក្ស​​ប្រជាជន​​កើ​ត​មក​​ពីប្រជាជន​ ​ធ្វើ​​ការ​ដើម្បី​ប្រជាជន​​ បោះឆ្នោត​​​ជូន​​​​គណបក្ស​ប្រជា​ជន​ គឺ​ដើម្បី​​​អភិវឌ្ឍ​​ន៍​​ភូមិ​​-ឃុំ​​​របស់​យើង​ ។

នៅេវលា​ម៉ោង​​​១០ព្រឹក ​​​​ក្បួន​យុទ្ធ​នាការ​​​ឃោសនា​​បាន​ដង្ហែ​​​តាម​រថយន្ត​​​​​ចេញ​ពី​ទីស្នាក់​ការ​គណបក្ស​​ខេត្ត​​ កាត់​តាម​រង្វង់​មូល​​ឯក​រាជ្យ​​ ទៅ​​​ទីស្នាក់​ការ​​គណ​បក្ស​​​ក្រុង​ស្វាយ​រៀង​ ផ្លូវ​ជាតិ​លេខ​​១ កាត់ស្រុក​​ស្វាយ​ទាប ឆ្ពោះ​​ទៅ​កាន់​ច្រក​ទ្វារ​​អន្តរជាតិ​​បាវិត ក្រុង​បាវិត ដោយ​មាន​រថយន្ត​​​​​តូច​ធំ​ចំ​​នួន​​៥០​០​គ្រឿង ម៉ូតូជាង​​​​​​៣០០​​គ្រឿង អ្នក​ចូលរ​ួម​​​សុរប​ ជាង​​​៥.០០០​នាក់ មក​ពី​ស្រុក​​-ក្រុង​ចំនួន​​​​​​៦​ទូទាំង​​ខេត្ត​​​​ ។ នៅ​តាម​​ដង​ផ្លូវ​​​​​​​​ តាម​​​​ទី​ប្រជុំ​​​ជន និង​នៅមុខ​​ទីស្នាក់​ការ​​គណបក្ស​​​​​ឃុំ-សង្កាត់​​​​ មាន​ប្រ​ជា​ពល​រដ្ឋ​​ និង​សមាជិក​ សមាជិកា​បក្ស​​រាប់​ពាន់​នាក់​ឈរ​​ចាំ​អប​អរ​​សាទរ​ជាមួយ​នឹង​​ការស្រែក​​​​​ជយ​​ឃោស​​យ៉ាង​កង​រំពង ៕