ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូច​ចិត្ត​​​​ប្រពន្ធ​​​ស្តី​បន្តោស​​​បុរស​ចំណាស់​ម្នាក់​ច​ង​.ក​​សម្លាប់​ខ្លួន​

14 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ ​បុរ​ស​ម្នាក់​​​បាន​ចង​.ក​​សម្លាប់​ខ្លួន​​​​​ នៅ​ចន្លោះ​​​​ម៉ោង​៧​​ទៅ​ម៉ោង​​​​៨​យប់ ថ្ងៃ​ទី​​​១៩ ឧសភា ​​នៅ​​ផ្ទះ​​​របស់​គាត់​​ ស្ថិត​​​​​ក្នុង​ភូមិ​​​ព្រះ​រាម​​​រង្សី​ ឃុំ​​ជ្រៃ​​​បាក់​ ​ស្រុក​​រលា​ប្អៀរ​។

បុរស​រូប​នោះ​​​ឈ្មោះ​​ឃឹម យឺន អាយុ​​​៦៣​​ឆ្នាំ​​ មាន​ប្រពន្ធ​ឈ្មោះ​​​​នូវ ហុត​​ អាយុ​​​៦១​ឆ្នាំ ​។ ​ស្ត្រី​ជា​ប្រពន្ធ​​​បាន​និយាយ​ថា ​ពួកគាត់​​​ទាំង​ពីរ​នាក់​​​ប្តី​ប្រពន្ធ​​​ពុំ​មាន​កូន​​​​ចៅ​​នោះទេ​​ ។ ​​ប្តី​​​​គាត់​​ជា​មនុស្ស​​​​​ងងឹត​​ភ្នែក​​​​​មើល​​អ្វី​​មិន​សូវ​​ច្បាស់​​ ​និង​​ជា​មនុស្ស​​​ញៀ​ន​ស្រា​​ទៀតផង​​​  ។ នៅ​ថ្ងៃ​កើត​ហេតុ​​​​ ប្តី​​បាន​ត្រឡប់​​​ពី​​ផឹក​ស្រា​វិញ​​ ហើយ​គាត់​បាន​​​​ស្ត​ី​បន្តោស​​តិច​តួច​​​ ធ្វើ​ឱ្យ​ប្តី​​​គាត់​ខឹង​​​​​​​មិន​ព្រម​ពិសាបាយ​​ទេ ទោះ​ជា​គាត់​ហៅ​​​យ៉ាង​ណា​ក្តី​​ ។ លុះ​​យប់​បន្តិច​​​ក៏​ទៅ​​ដេក​រៀង​ខ្លួន​​ រហូត​​ដល់​ម៉ោង​​​ប្រហែល​​​៨​យប់​​ គាត់​ក៏​ក្រោក​ទៅ​​​​មើល​ប្តី​​​ស្រាប់​តែ​​​ឃើញ​ប្តី​​គាត់​ចង​.ក​​​នឹង​ក្រមា​​ភ្ជាប់​​ទៅ​​​ឃ្នាប​​ផ្ទះ​ស្លាប់​​បាត់​ទៅ​ហើយ ។

​អ្នក​​ជិត​ខាង​និយាយ​ថា ​​បុរស​ចំណាស់​​រូប​នោះ​​​ស្រវឹង​ស្រា​រ​ាល់​ថ្ងៃ​​​ គ្មាន​ស្វាង​​​​​ទេ ។ ​តាម​ប្រភព​​ក្រៅ​ផ្លូវ​ការ​​​​បា​ន​និយាយ​ថា បុរស​​​ចំណាស់​​នោះ​​ត្រូវ​​​​ប្រពន្ធ​​​ហៅ​ពិសា​បាយ​​​ តែ​​​​​​​​​​​​​​​​​​ប្តីមិន​​​ឮ​​​​ រវល់​​​ស្តាប់​វិទ្យុ​ ពេល​នោះ​​ប្រពន្ធ​​​បាន​ដើរ​ទៅ​​​បិទ​វិទ្យុ​​ ទើប​បណ្តាល​​​ឱ្យ​ប្តី​ខឹង​​​ ហើយ​ក៏​​មិនមក​​ពិសា​បាយ​​ លុះ​​យប់​​​ឡើង​បាន​​​ចង​​.ក​សម្លាប់​ខ្លួន​​​តែ​ម្តង ។ មន្ត្រីប៉ូលិស​​និយាយ​ថា ​បុរស​ចំណាស់​​នោះ​​​ពិត​ជា​បាន​​ចង​.ក​សម្លាប់​ខ្លួន​​​ឯង​មែន ៕