ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្ម​ភាព​កាប់​ឈើ​ប្រណីត​និង​ដឹក​ជញ្ជូន​គគ្រឹក​គគ្រេង​ចេញ​ពី​ស្រុក​ថាឡា​បរិវ៉ាត់​

14 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​ ៖ សកម្មភាពឈ្មួញ​​កាប់​ឈើ​​​ និង​​ដឹក​ជញ្ជូន​ឈើ​​​ប្រណីត​​ក្នុង​ស្រុក​​ថា​ ឡា​​បរិវ៉ាត់​ទៅ​លក់​​​នៅព្រំ​ដែន​ឡាវ-វៀតណាម​​​​ និង ចែក​ចាយ​​តាម​រោង​​សិប្បកម្ម​​កែ​ច្នៃ​​ឆ្ល​​​ង​កាត់ខេត្ត​​​ក្រចេះ កំពុង​កើត​ឡើង​​​​ពេញ​បន្ទុក​​​​និង​​យ៉ា​ងអនា​​ធិបតេយ្យ​​​ ដែល​គេ​មើល​​​ឃើញ​ថា ពុំ​មាន​​​ការ​ទប់​ស្កាត់​​​ពីសមត្ថ​​កិច្ច​​​ពាក់​ព័ន្ធ​​ និង​មន្ត្រី​​រដ្ឋ​បាល​​ព្រៃ​ឈើ​​​ដែល​គ្រប់​គ្រង​​​តាម​​មូល​ដ្ឋាន​​​​របស់ខ្លួន ឡើយ​​​ ។ ​​​បាន​ជាហ៊ាន​​និយាយ​​បែប​នេះ​​ ដោយ​​សារ​​តែសកម្ម​ភាព​​​ល្មើស​ច្បាប់​​​ព្រៃ​ឈើ​​​នៅតែ​​​បន្ត​​​កើ​ត​មាន​​​គគ្រឹក​​គគ្រេង​ ។​​

តាម​ប្រភព​​​​​​ព័ត៌មាន​បាន​​ឱ្យ​ដឹង​​​ថា ក្រុម​ឈ្មួញ​​​កំពុង​ធ្វើ​​សកម្មភាព​​ក្នុង​តំបន់​​​ព្រៃនៃ​​ស្រុក​ថា​ ឡា​​បរិ​វ៉ាត់​​ ត្រង់ចំណុច​​​​វាល​​​ដេញ​​​ និង​នាំ​​មក​ដាក់​​​នៅ​ចំណុច​​​អូរ​តា​ឡាស់ ឃុំ​​ព្រះ​រំកិល​ រួច​ដឹក​ឆ្លង​ដែន​​ទៅលក់​​នៅប្រទេស​​ឡាវ និង​មួយ​ចំនួន​ទៀត​​​ចែកចាយ​​តាម​សិប្ប​កម្ម​​​ក្នុង​ស្រុក​ ។ ម្យ៉ាង​​​ទៀត​ក្នុង​​​ភូមិ​សាស្ត្រ​​​ព្រៃ​​ឡង់​ជាប់​​ព្រំ​ប្រទល់​​ខេត្ត​​​​​៤ មាន​ខេត្ត​​ស្ទឹង​ត្រែង, ក្រចេះ, កំពង់​​ធំ, និង​ព្រះ​វិហារ​​ ក្រុម​អ្នក​​​រក​ស៊ី​​ឈើ​​ក៏​​បាន​ជួល​កម្មករ​​ធ្វើ​​សកម្ម​ភាព​​កាប់​បំផ្លាញ​​យ៉ាង​​​រង្គាល​​ផ​ងដែរ ។

ប្រភព​​ព័ត៌​មាន​​បាន​​ឱ្យ​ដឹង​​ទៀត​ថា ​​ក្រុម​ឈ្មួញ​​បាន​សម្រុក​​​កាប់​ឈើ​​ក្នុង​ភូមិ​​​សាស្ត្រ​​​ចំណុច​​វាល​ដេញរួច​​ដឹក​​​ជញ្ជូន​​ចេញ​តាម​​​គោ​យន្ត​​​​​កន្ត្រៃ​​ ឬ​តាម​​រថយន្ត​​​​​កែ​ច្នៃ​​ទៅដាក់​​នៅមាត់​ច្រាំង​ទន្លេ​​ ក្នុង​​ឃុំ​ព្រះ​​រំកិល​ និង​ដឹក​​បន្ត​តាម​​​កាណូត​​​ចូល​​ច្រក​​វ៉ឺន​​​ខាម​​​​ ប្រទេស​ឡាវ​​​ ទាំងព្រឹក​​ទាំង​ល្ងាច​បាន​យ៉ាង​​​​​​ងាយ​ស្រួល​​​​ ដែល​សកម្ម​ភាពនេះ​ត្រូវ​បាន​​គេ​សង្ស័យថា​​​​​ប្រហែល​​ជាមាន​​ការបើក​ដៃ​​​​​ពីម​ន្ត្រី​​​សង្កាត់​​រដ្ឋ​បាល​ព្រៃឈើ​​ក្នុង​តំបន់​​នោះ​ ។​

​​ប្រភពព័ត៌​មាន​​​ដោយ​ឡែក​​មួយ​ទៀត​​បាន​​ឱ្យ​ដឹង​ថា តំបន់​​​ព្រៃឡង់​​​​ជាប់​ព្រំ​ប្រទល់​​​ខេត្ត​​​ទាំង​​​​៤​ខាងលើ​​​មាន​ការ​កាប់​​ និង​ដឹក​ជញ្ជូន​​​ឈើ​ឥត​​​ឈប់​ឈរ​​ទៅ​​ស្តុក​ទុក​​ក្នុង​ព្រៃ​​ និង​​ក្នុង​​ទឹក​ទន្លេ​​​ភូមិ​​កាំង​ចាម ភូមិក្ងោក​​ចំណុច​​​អូរ​​សៀម​​បូក​ រួច​​ក្រុម​​អ្នក​រក​ស៊ី​​​ឈើ​​​បន្ត​ដឹក​តាម​​​កាណូត​​ទៅ​ខេត្ត​​ក្រចេះ​​។  ទន្ទឹម​​នឹង​នោះ​ ​​ក្រុម​ឈ្មួញ​​​​​ពេល​ខ្លះ​​​ដឹក​ឈើ​​​ដែល​បង្កប់​​​​ទុក​ក្នុង​​ទឹកហើយ​​​​ប្រើ​រូប​ភាព​​​ដឹក​ទៅ​​​ត្រើយ​ម្ខាង​​នៃ​​ស្រុក​សៀម​​បូក រួច​​លើក​ដាក់​​រថយន្ត​​ធុន​​ធំ​​នៅពេល​យប់​​ និង​​បង្កប់​​ដំឡូង​មី​​​ពីលើ​ចេញ​​តាម​ច្រក​​​ចំណុច​​ភ្នំ​ក្រហម​ទៅ​ប្រទេស​​​​វៀតណាម​ដោយ​សុវត្ថិ​ភាព​ ។
តាម​​អ្នក​ភូមិ​​​បាន​​ឱ្យ​ដឹង​ថា ការ​កាប់​ឈើ​​​នៅ​តំបន់​​​ព្រៃឡង់​​​នេះ​​ ឈ្មោះ​​​សម្បត្តិ​​​ និង​​ឈ្មោះ​​នួន ជាមេការ​​​​មក​ពី​​​ខេត្ត​ក្រចេះ​​​ជាអ្នក​​​ប្រមូល​​​ទិញ​​ ហើយ​ដឹក​​តាម​​ផ្លូវ​​ទឹក​នៅ​​រដូវ​​​វស្សា​​ និង​ដឹក​តាម​​​ផ្លូវ​គោក​​នារដូវ​​​ប្រាំងឆ្លង​កាត់​​​ខេត្ត​ក្រចេះ​​យក​ទៅ​​​លក់​នៅប្រទេស​​​វៀតណាម ។

ជុំវិ​ញ​ករណី​ខាងលើ​នេះ​ លោក​​វ៉ា សុខា នាយ​ផ្នែក​រដ្ឋ​បាល​​ព្រៃឈើ​​ថា​ឡា​​ប​រិវ៉ាត់​​​ បាន​​​ឱ្យអ្នក​​យក​​ព័ត៌​​មាន​​​ដឹង​ថា សមត្ថ​កិច្ច​​​លោក​គ្មានកម្លាំង​​​ទប់​ស្កាត់​​​ទេ ព្រោះ​​​លោក​​​នៅតែម្នាក់​​​ឯង​​ចាំ​តែ​​ស្នាក់​ការ​​ ឯ​​​កម្លាំង​​​ជាប់​រវល់​​​ចេញ​​​ក្រៅ​​​ ។ ​លោក​ចុះ​ទៅ​​ធ្វើ​ការ​ម្នាក់​​​ឯង​ពុំ​អាច​​​ទប់​ស្កាត់​បាន​ទេ បើ​បង្កើត​​​គណៈ​កម្មការ​ទើប​​​អាច ធ្វើ​​​កា​របង្ក្រាប​​បាន​ ។ ​​ចំណែក​​លោក​រី​ រស្មី​​​ នាយ​​​សង្កាត់​​រដ្ឋ​បាល​​​ព្រៃ​ឈើ​​ព្រះ​រំកិល​​​បាន​​ឱ្យ​​ដឹង​​​ដែរ​ថា ​​លោក​​មិន​ដឹង​​ទេ​ចំពោះ​​​​​ករណី​ខាងលើ​នេះ​ ព្រោះ​ជាប់​​​រវល់​នៅ​​ភ្នំពេញ​​ ចាំ​សួរ​​កូន​ចៅ​សិន​​ ។

គេនិយាយ​ថា បើ​សិន​​​ជាមន្ត្រី​​ជំនាញ​​មិន​ធ្វើ​​​ការ​ទប់​ស្កាត់​​ទាន់​ពេល​​​ ហើយ​ស្វែង​រក​មេឈ្មួញ​​រក​ស៊ី​​​ឈើ​​ល្មើស​​​ច្បាប់​មក​​ចាត់​ការ​​តាម​ផ្លូវ​ច្បាប់​​​ទេ ព្រៃ​ឈើនៅ​ស្រុកថា​​​ឡាប​​រិវ៉ាត់​​​ប្រាកដ​​ជា​វិនាស​​​​ហិន​ហោច​​ ។ ម្យ៉ាង​​ទៀត​ មន្ត្រី​​​ជំនាញ​​នៅ​ចំណុច​​​ខាងលើនោះ​ ចេះ​តែ​​អសកម្ម​​​បណ្តោយ​​​ឱ្យក្រុម​​​រក​ស៊ី​​ឈើ​​ធ្វើ​​តាម​អំពើ​ចិត្ត​​ដែល​​​ផ្ទុយ​​ពីគោល​ការណ៍​​របស់​ច្បាប់​​​ស្តី​ពី​​​ព្រៃ​ឈើ​​​ ជា ពិសេស​​គឺ​ផ្ទុយ​​ពីបទ​​បញ្ជា​​លេខ០​​​១​​របស់​ប្រមុខ​​រាជ​រដ្ឋា​ភិបាល​​ ៕​​