ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​តែង​​តាំង​​​អភិបាល​ខេត្ត​​ក្រចេះ​​​ថ្មី​ ក្រោយ​​ពី​អតី​ត​​អភិ​បាល​ខេត្ត​​​ចាស់​​ទទួល​មរណភាព​

14 ឆ្នាំ មុន

ខេត្ត​ក្រចេះ​ ៖ លោក​​ សរ​ ចំរ៉ុង​​ អតីត​អភិ​បាលរង​​ខេត្ត​​​​ក្រចេះ​ ​ត្រូវ​បាន​​ប្រកាស​​តែង​តាំង​​​មុខ​តំណែង​​​ជាអភិ​បាល​​នៃគណៈ​​អភិបាល​​ខេត្ត​ក្រចេះ​ថ្មី កាល​ពី​​រសៀល​​​ថ្ងៃ​ទី​​១៧ ឧសភា ​​នៅ​សាល​មហោ​ស្រព​ខេត្ត ក្រោម​អធិប​តី​ភាព​លោក​​ទេស​រដ្ឋ​មន្ត្រី​​ អ៊ឹម​ ​ឈុន​លឹម ​រដ្ឋ​មន្ត្រី​​ក្រសួង​​រៀប​ចំ​ដែន​ដី​​ នគរូប​នីយ​កម្ម​ និង​សំណង់​ និ​ងជា​តំណាង​​ដ៏​ខ្ពស់​ខ្ពស់​​​របស់​សម្តេច​​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​​ ។

លោក​សរ ចំរ៉ុង​ ​អតី​ត​អភិបាលរង​​ខេត្ត​​បន្ទាយ​មានជ័យ​ ហើយ​បាន​​មក​កាន់​មុខ​តំណែង​​​ជា​អភិបាល​​រង​ខេត្ត​​​ក្រចេះក្នុង​​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​​មុន​ និង​ត្រូវ​បាន​​ប្រកាស​​​មុខ​​តំណែង​​​ជា​អភិ​បាល​​​នៃគណៈ​អភ​ិ​បាល​​ខេត្ត​ក្រចេះ​​នៅ​ថ្ងៃ​ទី​​១៧ ឧសភា ​ក្រោ​យ​ពេល​​លោក​​​ខាំ​ ភឿន ​អតី​ត​​អភិបាល​ខេត្ត​​​​ បាន​ទទួល​មរណ​ភាព​​ក្នុង​​ឧ​ប្ប​ត្តិ​​ហេតុ​​គ្រោះ​ថ្នាក់​ចរាចរណ៍​​ដោយ​ក្រឡាប់​រថ​យន្ត​​​​ កាល​ពី​​​​​១០​ថ្ងៃ​មុននេះ។

​បន្ទាប់​ពី​​មាន​ការ​ឡើង​​​ប្តេជ្ញា​​​ចិត​្ត​ពី​​សំណាក់​លោក​​​ សរ ចំរ៉ុង​​ អភិបាល​​​ខេត្ត​​​​ថ្មី​​​រួច​មក​ លោក​​ទេស​រដ្ឋ​មន្ត្រី​​ អឹុម ឈុនលឹម ​​រដ្ឋ​មន្ត្រី​ក្រសួង​​​រៀ​ប​ចំ​ដែន​ដី នគរ​ូប​នីយ​កម្ម និង​សំណង់​​ ​​ជា​តំ​ណា​ង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយ​​ក​រដ្ឋ​មន្ត្រី​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ​បាន​មាន​ប្រសាសន៍​​​​ថា ​​កន្លង​មក​​​ការ​ខិត​ខំ​​ប្រឹង​ប្រែង​​​របស់​​​​សព​លោក​ ខាំ​ ភឿន​ អតី​ត​​អភិ​បាល​​​ខេត្ត​បាន​បង្ហាញ​​ពី​ការ​​យក​ចិត្ត​ទុក​ដាក់​​​យ៉ាង​សកម្ម ក្នុង​ការ​​​ចូល​រួម​ដឹក​នាំ​​​គ្រប់​គ្រង​​​ និង​អភិ​វឌ្ឍន៍​ខេត្ត​ ក៏​​​​ដូច​ជា​ប្រទេស​ជាតិ ​ជា​ពិសេស​​​ការ​ងារ​​​​ និង​សមិទ្ធ​ផល​​​សំខាន់​ៗ​ជា​ច្រើន​​​ដែល​បាន​​​រួម​ចំណែក​​ជា​មួយ​រាជ​រដ្ឋ​ា​ភិបាល​​​ និង​ប្រជា​ពល​រដ្ឋ​​​ទូទាំង​​ខេត្ត​​​​ក្រចេះ ។

លោក​​ទេស​រដ្ឋ​មន្ត្រី​​បាន​សម្តែង​​សេច​ក្តី​​​សង្ឃឹម​​ថា លោក​​​អភិបាល​​ខេត្ត​​​​​​ដែលទើប​ឡើង​កាន់​តំណែង​​ថ្មី​នេះ​​ នឹង​ខិត​ខំ​ប្រឹង​ប្រែង​​ប្រមូល​​បទ​ពិសោធន៍​​បញ្ញា​ញាណ និង​​កម្លាំង​​​កាយ​​ចិត្ត​​​​ ដើម្បី​​រួម​ជា​​មួយ​ក្រុម​ប្រឹក្សា​​​ខេត្ត​​​ ​និងមន្ត្រី​​រាជ​ការ​​​គ្រប់​លំដាប់​ថ្នាក់​​​នៅ​ក្នុង​​​​ខេត្ត​​ក្រចេះ​ ដោ​យ​សហ​ការ​​​​គ្នា​​យ៉ាង​​​ជិត​​ស្និទក្នុង​ការ​​​អភិ​វឌ្ឍ​​ខេត្ត​​​នេះ​ ​ឱ្យ​កាន់​តែ​មាន​ការ​រីក​ចម្រើន​បន្ថែ​ម​ទៀត​ ៕