ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់គុកពីបទ​​លួច​​​​មិន​រាងចាល​​ លួចទៀត​ចាប់​ចូលគុក​ទៀត

14 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ ៖ បុរស​​​​​ម្នាក់​​​ត្រូវ​បាន​​​កម្លាំង​​​កង​រាជ​អាវុធ​ហត្ថ​​​​ស្រុក​ព្រៃនប់​​​​​ឃាត់​ខ្លួន​​រួច​​​បញ្ជូន​​ទៅកាន់​ទីបញ្ជាការ​​​​កង​រាជ​​អាវុធ​ហត្ថ​​ខេត្ត​​ បន្ទាប់​​ពីបុរសម្នាក់​នេះ ​​បាន​ធ្វើ​សកម្ម​ភាព​​លួ​ច​យក​ម៉ូតូ​​មួយ​គ្រឿង​​ ។​​ ហេតុការណ៍​​​​នេះ​​បាន​កើត​ឡើង​​​​​កាលពី​វេលាម៉ោង​​​​១២​និង​​៣០នាទី​​​​ថ្ងៃ​ត្រង់​​ថ្ងៃទី​​​​​១៧ ឧសភា​ ​ស្ថិត​ក្នុង​ភូមិ​​​​​ព្រៃ​នប់​​​ ​ស្រុក​​ព្រៃនប់ ។​

​​លោក​​​អនុសេនីយ៍​​​ឯក ញ៉ែម​ ​​ចំរើន  ​មេ​បញ្ជា​ការ​​​​កង​រាជ​អាវុធ​ហត្ថ​​​​ស្រុក​ព្រៃ​នប់​ឱ្យ​ដឹងថា ​​បុរស​​​​ដែល​ត្រូវ​ឃាត់​ខ្លួន​​នេះឈ្មោះ​​​ វា៉ា ​សម្បតិ្ត អាយុ​​៣១ឆ្នាំ​ ​​មុខ​រប​រនិង​​ទីលំនៅ​​មិនច្បាស់​លាស់​​​​ ។ ​​មុ​ន​ពេល​​ឃាត់​ខ្លួន​គេ​​​​បាន​សុំ​​​ផ្ទះ​​​​ឪពុក​​​​មា​​​​ម្នាក់​​នៅ​ស្រុក​​​​កំព​ង់​សិលា​​​ស្នាក់​នៅ​ ​និង​​បាន​ធ្វើ​​​​សកម្មភាព​​​​​លួច​ម៉ូតូ​​​​មួយគ្រឿង​​​ម៉ាក​​​​សេ​១២៥ ​ ផលិត​នៅប្រទេសចិន ពណ៌​​ខ្មៅ​​ គ្មាន​លេខ​ ​​​របស់​បុរសម្នាក់​ឈ្មោះ​​អាន ប្រុស​ ​ ​អាយុ​​​​៤៣​ឆ្នាំ​ ​មាន​ទីលំ​នៅ​​​​ភូមិ​​​ដីក្រហម​​​ ឃុំ​​កំពង់​សិលា​​ ស្រុក​​​​កំពង់សិលា​ ​​ខេត្ត​ព្រះសីហនុ​ ​ ​។

លោក​​​​មេ​បញ្ជាការ​​​​​​​​​បន្ត​​ទៀត​ថា ​​ជន​សង្ស័យ​​ខាង​លើនេះ ​ជា​មុខ​​​​សញ្ញា​​ខាង​​លួច​​ម៉ូតូ ហើយ​កន្លង​​​មក​ជន​​នេះ​​ធ្លាប់​​ជាប់ពន្ធ​នាគារ​​​​​ខេត្ត​ម្ត​ង​រួច​​​មក​ហើយ​ តែ​​មិនព្រម​​​​​​រាង​ចាល​​​នៅ​​តែ​​​ប្រព្រឹត្ត​​​​ល្មើស​​ដដែល​​​​ជា​ដដែល ​។ ​ម្ចាស់​​ម៉ូតូ​​បាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃទី​​​​១៦​ ឧសភា​ ​​​​មុន​ពេល​​​ចាប់​ខ្លួន​​​​​​ជនសង្ស័យមួយ​ថ្ងៃ​​ គាត់​​និង​មនុស្សមួយ​ចំនួន​​​​​​ទៀត​មាន​​​ទាំងជន​​​​សង្ស័យ​​​រូប​នេះ​ផង​ដែរ ​បាន​​​នាំ​គ្នា​​​​ចូលព្រៃ​​​​ទៅរក​​​​​កាប់​ឈើ ​ដោយ​​​​​​​ទុក​ម៉ូតូ​​​​និង​​​ទូរស័ព្ទ​​ដៃ​​​នៅ​កន្លែង​​​​តង់​​​​ដែល​ពួក​​​គាត់​​​ចង​​សម្រាប់​​​​សម្រាក​​​​​ ។ ពេល​​ចូល​​ដល់​ក្នុង​​​ព្រៃ​បាន​មួយ​​សន្ទុះ​​ ​ជន​សង្ស័យ​​បាន​គេច​​ត្រឡប់​​​មក​ក្រោយ​​​វិញ​តែ​​ពួក​​​គាត់ពុំបាន​​​​​​ចាប់​​អារម្មណ៍​​​​អ្វី​ទេ លុះ​​ដល់ម៉ោង​​​​ប្រហែល​ជិត​​​​២រសៀល​ពួក​​​គាត់​​​​ត្រឡប់​​​មក​កន្លែង​​​​​សម្រាក​​​​វិញ​ ក៏​​ស្រាប់​​​​តែ​​បាត់​ម៉ូតូ​​​​តែ​ម្តង​​ ​​។ ​​​​ការ​បាត់​​​​នោះត្រូវ​​​​បានពួក​​​គាត់​សង្ស័យ​ទៅ​លើ​​​​ឈ្មោះ វ៉ា សម្បត្តិ ​ក៏​​ត្រឡប់​​​​មក​ផ្ទះ​​វិញ​​ប្តឹងសមត្ថកិច្ច​​​​​ផង​​​​ និង​ដើរ​​​​សួរ​ដំណឹង​​​​ពីជន​សង្ស័យ​​​​ខាងលើផង ។​ ​

ក្រោយ​មក​ក៏​​បាន​​ដឹងថា ជនសង្ស័យ​​​​​តែង​​ឧស្សាហ៍​​មក​លេង​​នៅ​ម្តុំ​​​​ភូមិ​​កោះ​ខ្យង​ ​គាត់​ក៏ធ្វើ​ដំណើរ​​​​​​មក​តាម​​​ និង​ប្តឹង​កង​រាជ​អាវុធ​ហត្ថ​​​​​​ស្រុក​ព្រៃ​នប់​។​ បន្ទាប់មក​ក៏​​បាន​ឃើញ​​​​ម៉ូតូ​​​គាត់​​ចត​នៅ​​​ចិញ្ចើម​​​​ផ្លូវ​​ជាតិ​​ត្រង់​​​​ចំណុច​​ភូមិ​​​​ព្រៃ​នប់​ ​​ក៏​​​ធ្វើ​​​ការ​ព័ទ្ធ​ចាប់​​​​​តែម្តង​ ៕