ខេត្តកំពង់ស្ពឺ ៖ យ៉ាងហោចណាស់ផ្ទះចំនួន៩៩ខ្នង ស្ថិតក្នុងភូមិចំនួន៥ ក្នុងឃុំរលាំងគ្រើល ស្រុកសំរោងទង ទទួលរងនូវការខូចខាតដួលរលំដោយសារខ្យល់ព្យុះភ្លៀងបក់បោកមួយមេយ៉ាងធំ កាលពីវេលាម៉ោង២និង១១នាទីរសៀលថ្ងៃទី១៣ ឧសភា ២០១២ នៅក្នុងទឹកដីស្រុកសំរោងទង ឃុំរលាំងគ្រើល ។
ភូមិទាំង៥ក្នុងឃុំរលាំងគ្រើល ដែលរលំផ្ទះនោះ មាន១-ភូមិអង្គមេត្រី ២-ភូមិកំណប់ ៣-ភូមិក្រាំងស្វាយ ៤-ភូមិព្រៃសាលា និង៥-ភូមិចំបក់ផ្អែម ។ ព្រឹកថ្ងៃទី១៤ ឧសភា ២០១២ ទាំងថ្នាក់ស្រុក ថ្នាក់ខេត្តមានក្រុមការងារកាកបាទក្រហមបានចុះសួរសុខទុក្ខ និងធ្វើកំណត់ហេតុនៃការខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋទាំង៥ភូមិក្នុងឃុំរលាំងគ្រើល នេះ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ