ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​សង្សា​រមាន​ស្រី​ថ្មី នាង​ឈឺ​ចិត្ត​លេប​ថ្នាំ​ប៉ង​សម្លាប់​ខ្លួន​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​​ ៖​ នារី​​បម្រើ​ការ​​នៅ​ភោជ​​នីយ​ដ្ឋាន​​​ម្នាក់​​ បាន​លេប​ថ្នាំ​​អស់​ជាច្រើនគ្រាប់​​​ប៉ង​សម្លាប់​ខ្លួន​​​​ក្រោយ​ពេល​​ឃើញ​សង្សារ​​​ដែលជា​​​​​ភ្ញៀវ​​​តែង​ចេញ​​ចូល​ក្នុង​ហាង​​​ជាញឹក​ញាប់​​បណ្តើរ​​​​​ស្រី​ថ្មី​​​ ។ ​​ហេតុ​​ការណ៍​នេះ​​​បាន​​កើ​តឡើង​​​កាល​ពី​វេលា​ម៉ោង​​​​១២​​អធ្រាត្រ​​​​​​​​​​ថ្ងៃទី​​១១​ ឧសភា​នៅក្នុង​​ភោជនីយ​ដ្ឋាន​​​វណ្ណនី​រី​ក​រាយ តាម​បណ្តោយ​​​ផ្លូវ​លេខ​​២០០៤ ស្ថិត​ក្នុង​ភូមិ​​ត្រពាំង​​​ល្វា សង្កាត់​​កាកាប ខណ្ឌ​ពោធិ៍​សែនជ័យ ។

នារី​​ដែល​ខូច​ចិត្ត​​​ ហើយ​លេប​ថ្នាំ​​ប៉ង​សម្លាប់​​ខ្លួន​​ ព្រោះ​តែ​​គូ​​​ស្នេហ៍​​​ប្រែ​​ចិត្ត​​​នេះ​ ឈ្មោះ​សុខ ប៊ុន​​នី អាយុ​​២០ឆ្នាំ មាន​ស្រុក​កំណើត​​​នៅ​ខេត្ត​​កំពង់ចាម មក​ស្នាក់​នៅ​​​និ​​ង​ធ្វើ​ការ​​​ក្នុង​ភោជ​នីយដ្ឋាន​​​វណ្ណ​នី​រីក​រាយ ។ ប្រភព​ព័ត៌មាន​​​ពីអ្នក​​​យក​​នាង​មក​សង្គ្រោះ​​​​នៅ​មន្ទីរ​ពេទ្យ​​​បាន​ឱ្យ​​ដឹង​ថា​ ​នាងទើប​​តែ​មក​ធ្វើ​ការ​​​​បាន​រយៈ​​ពេល​​២ខែ​ប៉ុណ្ណោះ​​​ ហើយ​​​​​បាន​ស្គាល់​​គ្នា​ជាមួយ​​បុរ​សម្នាក់​​ដែល​ជាម៉ូយ​​​តែង​តែ​​​ចូល​ហាង​នេះ​ជាប្រចាំ​​​ ។ ស្រាប់​​តែកន្លង​​​មក​ថ្មីៗ​​​នេះ​ បុរស​នោះ​​​បាន​បណ្តើរ​​នារី​ម្នាក់​​មក​ជាមួយ​​ ធ្វើ​ឱ្យ​នាង​​​មាន​​ការ​អាក់​​អន់​ស្រពន់​ចិត្ត​​​ ​​ក៏​​​លេប​ថ្នាំ​​ងងុយដេកអស់​​​១០​គ្រាប់ ព្រម​​ទាំង​​ថ្នាំ​​ប៉ារា៉អស់​​​​៥គ្រាប់​​​ទៀត​ ក្នុង​បំណង​​សម្លាប់​ខ្លួន​​ ។

​​ប្រភព​​ដដែល​​បានបន្ត​​ទៀត​ថា ពេលដែល​​​​​​​លេប​ថ្នាំ​ហើយ នាង​​នៅ​សំងំ​​ដេក​ក្នុង​បន្ទប់​​​រហូត​​ និង​មាន​អា​ការៈ​ចេះ​​តែ​ខ្សោយ​​​អស់​កម្លាំង​​​ ហើយ​​រហូតមក​​​ដល់​​ម៉ោង​​​១និង​​​​៣នាទី​​​​​រំលង​អធ្រាត្រ​ឈាន​​ចូល​​ថ្ងៃ​ទី​​១៣​​​​ ឧសភា ទើប​ត្រូវ​​​បាន​បញ្ជូន​​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរ​​ពេទ្យ​ព្រះ​កុសុ​មៈ​ ដោយ​សារ​​តែ​នាង​ខ្សោយ​​រហូត​​ដល់​សន្លប់ ។ ខណៈ​ពេល​​មក​ដល់​មន្ទីរ​ពេទ្យ​​ ​​​​​គ្រូ​​ពេទ្យ​បាន​ព្យួរ​​​​សេ​រ៉ូម​​​​​ ដើម្បី​​​បណ្តេញ​​​ជាតិ​ពុល​បញ្ចេញ​​​​តាម​​ទឹក​នោម​ ព្រោះ​​​មិន​អាច​លាង​​ក្រពះ​​បាន​ទេ​ ដោយសារ​រយៈ​ពេល​នៃ​​ការ​លេប​ថ្នាំ​​យូរ​ណាស់​​​ទៅ​ហើយ ។

​បញ្ហា​​បេះ​ដូង​​បែប​នេះ​​​ វាពិត​​​ជា​ឈឺ​​​ចាប់​ណាស់​​​ តែ​​គេគួរ​តែ​​​​គិត​ថា ការ​ស្រឡាញ់​​គ្នា​បែប​​ស​​ង្សារ​​​ ឬជា​​​គូ​កំណាន់​ចិត្ត​​​​​​នោះ​វា​គ្មាន​​​ច្បាប់​​ឯណា​​​ទៅ​ការ​ពារ​​​បាន​នោះ​ទេ ព្រោះ​​​មិន​ទាន់​ក្លាយ​​ជាប្តី​ប្រពន្ធ​​​​​ស្រប​ច្បាប់​ ។ ដូច្នេះ​​​​​​ភាគី​ទាំង​ឡាយ​​​ បើ​ស្ម័គ្រ​ចិត្ត​​​ធ្វើ​​​ជាស្រីស្នេហ៍​​​​នោះ​​​​ក៏ត្រូវ​​​តែ​ចុះ​កុង​ត្រា​នឹ​​ង​​​ការ​ឈឺ​ចាប់​​​ឱ្យ​ហើយ​ទើប​ល្អ ៕​​