ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់រំលោភ​ក្មេង​ស្រី​ពេល​នាង​ដើរ​ទៅ​បន្ទោ​បង់​ក្រោយ​ផ្ទះ​

14 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ​ជន​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​ស្នួល ជាប់​​ឃាត់​ខ្លួន​​កាលពី​​ថ្ងៃទី​១២ ឧសភា ២០១២ ​តាម​ពាក្យ​បណ្តឹង​របស់​គ្រួសារ​ក្មេង​ស្រី​​រងគ្រោះ​ពីបទ​រំលោភ​​សេព​សន្ថវៈ​​ ខណៈ​នាងនៅ​ផ្ទះ​ម្នាក់​ឯង ហើយ​ដើរ​ទៅ​បត់​ជើង​នៅ​ឯ​ក្រោយ​ផ្ទះ ។

ជន​ជាប់​ចោទពី​បទរំលោភ​នេះ​ឈ្មោះ​រឿន ឡាញ់ ​អាយុ​២០​ឆ្នាំ ​មាន​ទីលំនៅ​​ស្រុក​ស្នួល បាន​ធ្វើ​សកម្ម​ភាព​ចាប់រំលោភ​​សេពសន្ថវៈ​ក្មេងស្រី រងគ្រោះ​អាយុ​១២​ឆ្នាំ ដែល​មាន​ទីលំនៅ​​​ជាប់​ផ្ទះគ្នា ​កាលពី​ថ្ងៃទី​​១១ ឧសភា ២០១២ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕