ក្រុងប៉ោយប៉ែត ៖ យុវជនម្នាក់ដើរត្រាច់ចរវេលាទៀបភ្លឺត្រូវជនសង្ស័យមួយក្រុមកាប់២កាំបិតខ្វែវត្រូវក្បាលដេរ៥ថ្នេរ លុះព្រឹកឡើងមកប្តឹងប៉េអឹមក្រុងប៉ោយប៉ែត ឱ្យជួយរកយុត្តិធម៌ ។ ហេតុការណ៍កាប់ប្រហារនេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៤ ឧសភា ។
យុវជនរងគ្រោះឈ្មោះលឹម មករា អាយុ១៩ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត បានរៀបរាប់នៅចំពោះមុខសមត្ថកិច្ចថា កាលពីវេលាម៉ោងខាងលើរូបគេបានដើរចេញពីផ្ទះឪពុកមាសំដៅទៅផ្ទះរបស់ខ្លួនដែលនៅជិតគ្នានោះ ក៏ស្រាប់តែជួបក្រុមជនដៃដល់មួយក្រុមមានគ្នា៣នាក់ បានយកកាំបិតខ្វែវកាប់សំដៅមកលើខ្លួនចំនួន២កាំបិត ដោយមួយកាំបិត កាប់ចំខ្នងរងរបួសតិចតួច និងមួយកាំបិតទៀតកាប់ចំក្បាល បណ្តាលឱ្យបែកហូរឈាមស្រោចពេញខ្លួនត្រូវបានគេនាំទៅសម្រាកព្យាបាលនៅគ្លីនិកមួយកន្លែងជិតទីនោះ និងដេរចំនួន៥ថ្នេរផងដែរ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ